តើទម្រង់មុខយើងពិតជាបង្ហាញអោយដឹងពីចរិតរបស់យើងមែនទេ?

មានការពិតមួយចំនួនដែលនិយាយថាទម្រង់មុខមាត់របស់យើងមានទំនាក់ទំនងគ្នានិងចរិតបុគ្គលិកលក្ខណៈរបស់យើង។ ប្រសិនបើអ្នកមានច្រមុះតូច ឬមុខធំទូលាយវាមិនត្រឹមតែទាក់ទងនឹងហ្សែនទេ។ វាក៏អាចព្យាករណ៍ពីអាកប្បកិរិយា និងការមានប្រតិកម្មរបស់អ្នកផងដែរ។

សូមពិនិត្យការសន្និដ្ឋានគួរឱ្យចាប់អារម្មណ៍មួយចំនួនដែលត្រូវបានធ្វើឡើងដោយអ្នកស្រាវជ្រាវ។

យើងបានតាមដានការស្រាវជ្រាវនេះហើយបានរកឃើញលទ្ធផលវិទ្យាសាស្ត្រចំនួន ៧ ដែលភ្ជាប់រូបរាង និងបុគ្គលិកលក្ខណៈ។

1. មុខរបស់អ្នកកាន់តែទូលាយអ័រម៉ូនតេស្តូស្តេរ៉ូនកាន់តែច្រើន។

យោងតាមវិទ្យាសាស្ត្របានអោយដឹងថាបើឆ្អឹងថ្គាមអ្នកកាន់តែទូលាយអ្នកទំនងជានឹងមនុស្សដែលមានទំនុកចិត្តលើខ្លួនឯងខ្លាំង និងកាចថែមទៀត។ ទំនាក់ទំនងនេះត្រូវបានធ្វើឡើងជាមួយសត្វស្វាប្រភេទ capuchin ។ ជាការពិតណាស់ប្រសិនបើអ្នកមានមុខពេញវាមិនមែនមានន័យថាអ្នកជាមនុស្សគួរអោយខ្លាចនិងកាចសាហាវនោះទេ។ នេះគ្រាន់តែចង់និយាយថាមនុស្សទាំងនេះអាចនឹងឆាប់ប្រតិកម្ម នឹងជម្លោះជាជាងមិនដើរចេញពីវា។

2. មុខរបស់អ្នកកាន់តែស្តើងអ្នកនឹងមិនសូវមានរោគច្រើន។

អ្នកវិទ្យាសាស្ត្របានរកឃើញថាបើអ្នកកាន់តែមានមុខស្រួចស្តើង លើថ្ពាល់របស់អ្នក អ្នកក៏មិនសូវមានជំងឺ ហើយអ្នកក៏មិនសូវមានភាពតានតឹងដែរ។ អ្នកដែលមានមុខបែបនេះក៏មានទំនោរទៅរកអត្រាទាបនៃការស្មុគស្មាញ និងការបាក់ទឹកចិត្ត។ នេះអាចទាក់ទងទៅនឹងកាយសម្បទាស្លីមស្អាតមួយដងខ្លួន របស់ អ្នកពីព្រោះជាទូទៅមនុស្សដែលភាពសកម្មក្នុងជីវិតរស់នៅ គឺមានមុខមិនសូវមានសាច់បែបនេះ ហើយជាមនុស្សរីករាយច្រើនផងដែរ។

3. អ្នកច្រមុះវែងមិនជាមនុស្សពូកែកុហកទេប៉ុន្តែពួកគេជាបុគ្គលមានមហិច្ឆិតា។

អ្នកស្រាវជ្រាវ Abraha Tamir បានសិក្សាអំពីមុខមាត់និងទំនាក់ទំនងរបស់ពួកគេជាមួយបុគ្គលិកលក្ខណៈអស់រយៈពេលជាយូរមកហើយ។ គាត់បានកត់សម្គាល់ឃើញថាមនុស្សដែលមានច្រមុះវែងអាចមានមហិច្ឆតា មានសភាវគតិល្អ និងមានទំនោរជាអ្នកដឹកនាំ។

4. បុរសដែលមានមុខតូចដូចក្មេងមានទំនោរជាមនុស្សខ្លាចគេច្រើនក្នុងវ័យជំទង់។

អ្នកវិទ្យាសាស្ត្របានចែករំលែកការរកឃើញជាមួយយើងថាបុរសដែលមានមុខមាត់តូចដូចក្មេងមានទំនោរជាមនុស្សខ្លាចគេច្រើននៅក្នុងភាពយុវវ័យរបស់ពួកគេប៉ុន្តែក្នុងពេលជាមួយគ្នា ពួកគេរៀនពីរបៀបដែលធ្វើអោយខ្លួនឯងមានទំនុកចិត្ត ពេលពួកគេធំឡើង។

៥ មនុស្សដែលមានចិញ្ចើមខ្ពស់មានទំនោរទៅរកចរិត សប្បាយពេញចិត្ត និងរាក់ទាក់។

ការសិក្សាមួយដែលបានប្រើវីធីសាស្រ្តឈ្មោះ Big Five personality traits ដើម្បីស្វែងយល់ពីចរិតមនុស្ស បានកត់សម្គាល់ឃើញថាមនុស្សទាំងនោះជាអ្នកដែលសប្បាយពេញចិត្ត និង រួសរាយរាក់ទាក់ច្រើន។

6. អ្នកដែលមានច្រមុះខ្លីគឺជាមនុស្សដែលគិតពីគេ។

បន្ទាប់ពីសិក្សាលើរូបភាពចំនួន ១,៧៩៣ ក្រុមអ្នកស្រាវជ្រាវបានសង្កេតឃើញថាអ្នកដែលមានច្រមុះក្តោងច្រមុះ ខ្លី និងច្រមុះខ្លីជាមនុស្សដែលយល់ពីអ្នកដ៏ទៃច្រើន។ ដូចគ្នានេះផងដែរពួកគេអាចមានសណ្តានចិត្តល្អជាងអ្នកដ៏ទៃ។

៧. អ្នកដែលចូលចិត្តធ្វើអីតែឯងមានចង្កាស្តួចចេញក្រៅ។

ការសិក្សាមួយចំនួនបានបង្ហាញថាមនុស្សដែលចូលចិត្តទំនាក់ទំនង មានទម្រង់មុខមួយចំនួនដូចៗគ្នា។ អ្នកកាន់ចូលចិត្តធ្វើអ្វីតែឯងខ្លាំង បើសិនច្រមុះ និងបបូរមាត់របស់អ្នកកាន់តែស្រួចហើយលយចេញក្រៅ។ ដូចគ្នានេះផងដែរវាត្រូវបានគេកត់សម្គាល់ឃើញថាចង្ការបស់ពួកគេទាំងនោះមានចង្កា វែង ហើយមានសាច់ដុំថ្គាម។

ទីតាំងដែលអ្នកថតរូបក៏អាចបង្ហាញពីអារម្មណ៍របស់អ្នកដែរ។

បន្ទាប់ពីក្រឡេកមើលការធ្វើតេស្ត និងការសិក្សាទាំងអស់នេះអ្នកស្រាវជ្រាវបានលើកឡើងថាប្រសិនបើអ្នកជាមនុស្សឆាប់រំជួលចិត្ត និងឆាប់សម្តែងចេញមនោសញ្ចេតនា កាន់តែច្រើន អ្នកមានទំនោរទៅរកការថតរូបបង្ហាញពីថ្ពាល់ខាងឆ្វេង ព្រោះផ្នែកខាងនេះហាក់ដូចជា ថតមើលទៅសម និងស្អាតជាង។ ការថតរូប ពី ថ្ពាល់ខាងស្តាំ បញ្ជាក់ថា អ្នកជាប្រភេទអ្នកវិទ្យាសាស្ត្រ និងជាមនុស្សដែលធ្វើកាម៉ត់ហ្មត់ ប្រយ័ត្នប្រយែង។

តើអ្នកបានឃើញប្រភេទខ្លួនឯងនៅក្នុងការពិពណ៌នាទាំងនេះទេ? តើអ្នកជឿទេថាផ្ទៃមុខរបស់យើងអាចបង្ហាញអោយដឹងពីចរិតរបស់យើងទេ? សូមចែករំលែកការយល់ដឹងរបស់អ្នកជាមួយយើង!

 

Translated Hanuman

Source Brighside.me