មិននឹកស្មានសោះថា! ​ឆាកជីវិតរបស់ប្រធានាធិបតីចិន ស៊ីជីងពីង ផ្លាស់ប្តូរដោយសារតែរឿងមីមួយចាន

មនុស្សជាច្រើនប្រាកដជាបានស្គាល់ហើយថា  លោក ​ស៊ី ជីងពីង ​គឺជាប្រធានាធិបតីរបស់សាធារណរដ្ឋប្រជាមានិតចិន ​ដែលអាចថាជាប្រទេសខ្លាសេដ្ឋកិច្ចមួយផងដែរនៅក្នុងប្រទេសអាស៊ី ក្រោមការគ្រប់គ្រងរបស់លោក។

តែអ្នកប្រហែលជាមិនបានដឹងនោះទេថា  កាលពីលោក ​ស៊ី ​ជីងពីង នៅក្មេងលោកមិននឹកស្មានថាឆាកជីវិតរបស់លោកនឹងមានភាពត្រចះត្រចង់ដូចពេលនេះឡើយ ព្រោះតែកាលពីតូចលោកជាមនុស្សអាត្មានិយមគិតតែពីខ្លួនឯង ​ថែមទាំងគ្មានមិត្តរាប់អានទៀត។

Members Of The Standing Committee Of The Political Bureau Of The New CPC Central Committee Make Public Appearances

ដូច្នេះសូមមកតាមដានការរៀបរាប់ពីជីវិតកុមារភាពរបស់ លោក ​ស៊ី ​ជីងពីង  ដែលផ្លាស់ប្តូរដោយសារតែមីមួយចានខាងក្រោមនេះ៖ 

លោក  ស៊ី​​ ជីងពីងបានរៀបរាប់ពីរឿងរ៉ាវរបស់លោកថា៖

កាលពីខ្ញុំនៅក្មេងខ្ញុំជាមនុស្សអាត្មានិយមខ្លាំងណាស់ ហើយខ្ញុំតែងតែគិតពីខ្លួនឯង  និងរើសយកអ្វីដែលល្អបំផុតសម្រាប់ខ្លួនឯងដោយមិនដែលគិតពីអ្នកដទៃ។ នៅទីបំផុតក្រោយមក អ្នករាល់គ្នាបានចាកចេញពី ខ្ញុំមិនមានសូម្បីតែមិត្តភក្តិ តែខ្ញុំមិនដែលបន្ទោសខ្លួនឯងនោះឡើយ ​ខ្ញុំតែងតែយល់ថាកំហុសមកពីពួកគេទាំងនោះខ្លួនឯង។

« ប៉ុន្តែនៅថ្ងៃមួយឪពុករបស់ខ្ញុំបានផ្តល់មេរៀនមួយដ៏មានអត្ថន័យដល់ខ្ញុំ ​រហូតធ្វើឱ្យខ្ញុំភ្ញាក់ខ្លួន »

ថ្ងៃមួយឪពុករបស់ខ្ញុំគាត់បានចម្អិនមី ២ ចានហើយដាក់វានៅលើតុ។ មួយចានមានស៊ុតមួយនៅខាងលើ ហើយចានមួយទៀតគ្មានស៊ុតនោះឡើយ ​បន្ទាប់មកគាត់បានឱ្យខ្ញុំជ្រើសយកចានមីមួយ។

នៅក្នុងពេលនោះស៊ុតពិតជាពិបាករកណាស់  ដែលយើងអាចមានឱកាសញ៉ាំស៊ុតតែពេលបុណ្យចូលឆ្នាំ ​ឬឱកាសពិសេសណាមួយប៉ុណ្ណោះ ​ដូច្នេះហើយស៊ុតនៅនឹងមុខហើយខ្ញុំត្រូវតែជ្រើសយកវា។ ក្រោយយកមីមានស៊ុតមួយនោះមកញ៉ាំខ្ញុំពិតជារីករាយ ​និងមានអំនួតចំពោះខ្លួនឯងណាស់ ​ដែលខ្ញុំឆ្លាតចេះរើសរបស់ល្អមកញ៉ាំ ​តែក្រោយមកខ្ញុំឃើញឪពុកខ្ញុំរើសចានមីដែលសល់មកញ៉ាំ  ហើយក្រោមសរសៃមីនោះបែរជាមានស៊ុត២គ្រាប់ទៅវិញ ខ្ញុំសោកស្តាយខ្លាំងណាស់ ហើយខ្ញុំបានស្តីបន្ទោសខ្លួនឯងចំពោះការសំរេចចិត្តរបស់ខ្ញុំមុននេះ។

មេរៀនទី១៖ ឪពុកខ្ញុំញញឹមហើយនិយាយមកកាន់ខ្ញុំថា « កូនត្រូវចាំថាជួនកាលអ្វីដែលកូនមើលឃើញនឹងភ្នែកវាអាចមិនពិតក៏ថាបាន ជាពិសេសពេលដែលកូនព្យាយាមរកផលប្រយោជន៍ពីនរណាម្នាក់កូនអាចនឹងបាត់បង់របស់ផ្សេងទៅវិញ»។ 

Veg Packed Noodles

នៅថ្ងៃបន្ទាប់មកទៀត ឪពុករបស់ខ្ញុំបានចំអិនមីចំនួន ២ ចានទៀត ដោយចានមួយដាក់ស៊ុតមួយនៅខាងលើ និងចានមួយទៀតគ្មានស៊ុតនៅពីលើនោះទេ ហើយឪពុកខ្ញុំឱ្យខ្ញុំរើសម្តងទៀត។ ដោយសារតែទទួលមេរៀនពីម្សិល ​ខ្ញុំហាក់បីដូចជាឆ្លាតជាងមុន ​ដូច្នេះខ្ញុំរើសមីដែលគ្មានស៊ុតនោះ ​ព្រោះខ្ញុំដឹងថាវានឹងមានស៊ុត២គ្រាប់នៅខាងក្រោម។

តែពេលខ្ញុំញ៉ាំមីនោះ ​សូម្បីតែស៊ុត១គ្រាប់ក៏ក្មានដែរ ​ខ្ញុំភ្ញាក់ផ្អើលជាខ្លាំងហើយក៏ស្រងាកចិត្តបំផុតដែលវាក្លាយទៅជាបែបនេះ។

មេរៀនទី២៖ ពេលនោះឪពុករបស់ខ្ញុំបាននិយាយថា៖ «ពេលខ្លះកូនមិនអាចយកបទពិសោធន៍មកធ្វើការបាននោះទេ ព្រោះសង្គមសព្វថ្ងៃមនុស្សជាច្រើនតែងតែប្រើល្បិចកល និងបោកប្រាស់គ្នាទៅវិញទៅមក។ ​ដូច្នេះបើទោះបីជាកូនជួបរឿងបែបនេះក៏ដោយក៏កុំអស់សង្ឃឹម  ឬឈឺចាប់ឱ្យសោះ ​ត្រូវចាត់ទុកវាជាមេរៀនសម្រាប់ជីវិតនៅថ្ងៃក្រោយ ​ដោយសារតែមេរៀនបែបនេះកូនមិនអាចរៀនចេញពីសៀវភៅណាមួយនោះឡើយ»។

នៅថ្ងៃទី ៣ ឪពុកខ្ញុំក៏បានចម្អិនមីចំនួន ២ ចានម្តងទៀតដូចលើកមុនដែរ ដោយមួយចានមានស៊ុតនៅលើ និងចានមួយទៀតគ្មានស៊ុតនៅពីលើនោះទេ ហើយគាត់ឱ្យខ្ញុំជ្រើសរើសមុនម្តងទៀត។ តែ ពេលនេះខ្ញុំបានប្រាប់ឪពុកខ្ញុំថា«  ប៉ា ជាអ្នកជ្រើសមុនចុះ ​ព្រោះប៉ាគឺជាមេគ្រួសារ ​និងជាអ្នកដែលហត់នឿយបំផុតក្នុងគ្រួសារ »។ ​ឪពុករបស់ខ្ញុំញញឹម ​ហើយមិនបដិសេធនោះទេ ​ដោយគាត់បានជ្រើសមីដែលមានស៊ុត១នោះយកទៅញ៉ាំ  ។ ពេលនោះខ្ញុំក៏ទាញមីដែលគ្មានស៊ុតនោះមកញ៉ាំ ​ដោយនឹកគិតថាវាប្រាកដជាគ្មានស៊ុតនោះឡើយ ​តែខ្ញុំភ្ញាក់ផ្អើលជាខ្លាំង ​ដោយនៅក្រោមមីរបស់ខ្ញុំបែរជាមានស៊ុត២គ្រាប់ទៅវិញ។

មេរៀនទី៣៖  ឪពុកខ្ញុំញញឹមដាក់ខ្ញុំដោយក្តីស្រឡាញ់នៅក្នុងភ្នែករបស់គាត់ហើយនិយាយថា «  កូនត្រូវតែចងចាំ! នៅពេលដែលកូនព្យាយាមគិតពីប្រយោជន៍អ្នកដទៃមុននោះ ​កូននឹងទទួលបានតែរឿងល្អៗនៅក្នុងជីវិតជានិច្ច»។ 

ក្រោយពីទទួលបានមេរៀនទាំង៣នោះមក  ចាប់ពីថ្ងៃនោះទៅ ខ្ញុំបានរស់នៅដោយពឹងផ្អែកទៅលើគោលការណ៍ទាំង៣នេះ ដែលបានមកឪពុកខ្ញុំ។ រាល់ការងារ ​ឬរាល់កិច្ចការដែលខ្ញុំធ្វើទាំងឡាយ ​ខ្ញុំតែងតែគិតគូពីប្រយោជន៍អ្នកដទៃជាជាងប្រយោជន៍របស់ខ្លួនឯង ហើយការធ្វើបែបនេះវាបានធ្វើឱ្យជីវិតខ្ញុំជួបតែរឿងប្រសើរឡើងរហូតមក៕

រក្សាសិទ្ធអត្ថបទ៖ ​Kalib9 (ប្រែសម្រួលពី Successpedia Asia)

75481725_2378991902417526_906138786927214592_n