មូលហេតុចំបង ដែលទ្វារនៅក្នុងបន្ទប់ទឹកសាធារណៈ ចំហខាងក្រោមជើង និងខាងលើ! – Kalib9 យល់ដឹង | Pelklas

មូលហេតុចំបង ដែលទ្វារនៅក្នុងបន្ទប់ទឹកសាធារណៈ ចំហខាងក្រោមជើង និងខាងលើ!

ប្រជាជនបានចំណាយប្រាក់ដើម្បីសង់បង្គន់អស់រយៈពេលជិត ២០០០ ឆ្នាំមកហើយ។ ហើយសព្វថ្ងៃនេះយើងមានបង្គន់សាធារណៈឥតគិតថ្លៃ ប៉ុន្តែវាមានលក្ខណៈខុសគ្នាពីបង្គន់ធម្មតា។ ហើយវាមិនត្រឹមតែអំពីកង្វះភាពឯកជនប៉ុណ្ណោះទេ។ វាក៏មានមូលហេតុចំបងពិសេសមួយចំនួនដែលទាក់ទាញការយកចិត្តទុកដាក់ទៅលើអ្នកប្រើប្រាស់ - ទ្វារតូបហើយមើលឃើញខាងក្រោម។

ខាងក្រោមនេះជាមូលហេតុចំបងដែលផ្តល់ផលប្រយោជន៍សម្រាប់អ្នកប្រើប្រាស់បង្គន់សាធារណៈ។

1. យើងអាចដឹងបានថាមានមនុស្សត្រូវការជំនួយ (ដូចជាដួលក្នុងបន្ទប់ទឹក ឬខ្យល់គជាដើម)

2. អ្នកអាចដឹងបានថាបង្គន់ទំនេរឬមានមនុស្ស

3. វាជួយកម្ចាត់ក្លិនមិនល្អនៅខាងក្នុង

4. ទ្វារបិទជិតចំណាយថវិការច្រើន

5. វាជួយបញ្ឈប់មនុស្សពីអាកប្បកិរិយាដែលបង្កគ្រោះថ្នាក់

6. អ្នកអាចចេញបានប្រសិនបើជាប់សោរ

7. អ្នកអាចស្នើសុំក្រដាស់អនាម័យពីអ្នកណាម្នាក់ប្រសិនបើអ្នកគ្មាន

8. មនុស្សនឹងចំណាយពេលតិចនៅក្នុងបន្ទប់ទឹក

9. វាមានភាពងាយស្រួលក្នុងការសម្អាត

10. ក្នុងករណីមានការដាច់បំពង់ទឹកនឹងធ្វើឲ្យយើងឆាប់ដឹងមូលហេតុ

បន្ថែម: ហេតុអ្វីបានជាយើងត្រូវទាញទ្វារចូលពេលចេញពីបន្ទប់ទឹក?

  • ដូច្នេះអ្នកនឹងមិនធ្វើឱ្យប៉ះទង្គិចលើអ្នកណាម្នាក់នៅពេលបើកទ្វារទេ។
  • បង្កភាពងាយស្រួលក្នុងការផ្លាស់ទីជុំវិញក្នុងករណីមានអាសន្ន។

  • វាការពារក្លិនជះទៅខាងក្រៅ។
  • អ្នកខាងក្រៅមិនអាចចាក់សោរ ហើយវាងាយស្រួលសម្រាប់អ្នកក្នុងការបិទទ្វារប្រសិនបើសោរបស់វាខូច។

ហើយនៅពេលយើងចូលបន្ទប់ទឹកយើងនឹងរុញទ្វារ

  • អ្នកអាចបើកទ្វារដោយប្រើស្មារបស់អ្នកដូច្នេះមិនចាំបាច់ប្រើដៃប៉ះចំណុចដែលត្រូវរុញទ្វារទេ។
  • រុញទ្វារជួយសន្សំសំចៃពេលវេលា។

តើអ្នកមានអារម្មណ៍យ៉ាងណាចំពោះបន្ទប់ទឹកសាធារណៈ? តើអ្នកធ្លាប់កត់សំគាល់ឃើញថាបន្ទប់ទឹកសារធារណៈមានទ្វារបិទជិតមែនដែលឬទេ?