តើ Covid-19 គឺជាអ្វី? តើខ្ញុំអាចការពារខ្លួនខ្ញុំពីការផ្ទុះឡើងនៃវីរុសនេះយ៉ាងដូចម្តេច? – Kalib9 យល់ដឹង | Pelklas

តើ Covid-19 គឺជាអ្វី? តើខ្ញុំអាចការពារខ្លួនខ្ញុំពីការផ្ទុះឡើងនៃវីរុសនេះយ៉ាងដូចម្តេច?

វីរុសកូរ៉ូណាថ្មីបានកេីតឡេីងជាលើកដំបូងនៅទីក្រុងវូហានក្នុងឆ្នាំ ២០១៩ ហេីយវាធ្វេីឱ្យប៉ះពាល់ដល់មនុស្សជាង ៨០ ០០០ នាក់នៅទូទាំងពិភពលោក និងបណ្តាលឱ្យស្លាប់ជាង ២៧០០ នាក់។

3060

វីរុសនេះអាចធ្វេីឱ្យយេីងកេីតរោគរលាកសួត។ អ្នកដែលកេីតជំងឺនេះត្រូវបានគេរាយការណ៍ថាមានអាការៈ ក្អក គ្រុនក្តៅ និងពិបាកដកដង្ហើម។ ក្នុងករណីធ្ងន់ធ្ងរវាអាចធ្វេីឱ្យសរីរាង្គយេីងចុះខ្សោយឬមិនដំណេីរការ។ ដោយសារនេះជាជំងឺរលាកសួត ដូចច្នេះថ្នាំផ្សះ Antibiotics គ្មានប្រយោជន៍នោះទេ។ ថ្នាំដែលយើងមានក្នុងការប្រឆាំងនឹងជំងឺផ្តាសាយក៏មិនមានប្រសិទ្ធភាពនោះទេ។ ប្រសិនបើមានមនុស្សដែលឆ្លងជំងឺនេះហេីយត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ ពួកគេនឹងត្រូវបានគេគាំទ្រដល់សួត និងសរីរាង្គដទៃទៀតដែលប្រែប្រួលឬចុះខ្សោយ។ ការជាសះស្បើយពីជំងឺនេះ គឺអាស្រ័យលើភាពខ្លាំងនៃប្រព័ន្ធភាពស៊ាំរបស់អ្នកជំងឺ។ អ្នកជំងឺភាគច្រើនដែលបានស្លាប់ គឺមានសុខភាពខ្សោយរួចទៅហើយ។

ឈ្មោះ Covid-19 ត្រូវបានប្រកាសដោយអង្គការសុខភាពពិភពលោក(WHO) នៅថ្ងៃទី ១១ ខែកុម្ភៈ។ អគ្គនាយកលោក Tedros Adhanom Ghebreyesus បានមានប្រសាសន៍ថា៖ «យើងត្រូវរកឈ្មោះដែលមិនសំដៅទៅលើទីតាំង សត្វ បុគ្គល ឬ ក្រុមមនុស្សណាមួយឡេីយ ហើយវាក៏គួរតែស្រួលហៅ និងទាក់ទងនឹងជំងឺនេះផងដែរ។ ការដាក់ឈ្មោះ គឺមានសារសំខាន់ណាស់ក្នុងការការពារការប្រើឈ្មោះផ្សេងទៀតដែលអាចមិនត្រឹមត្រូវ ឬ ធ្វើឱ្យមានភាពមាក់ងាយ។

យើងមិនទាន់ដឹងថាតើ Covid-19 មានគ្រោះថ្នាក់ប៉ុន្មានទេ ហើយយើងក៏មិនទាន់ដឹងដែរ រហូតដល់មានទិន្នន័យបន្ថែមទៀត។ អត្រាមរណភាពហាក់ដូចជាមានប្រហែល ២%។ បេីប្រៀបធៀបនឹងជំងឺផ្តាសាយតាមរដូវ ជាធម្មតាមានអត្រាមរណភាពទាបជាង ១% ហើយត្រូវបានគេគិតថាអាចបណ្តាលឱ្យមនុស្សស្លាប់ប្រមាណ ៤០០ ០០០ នាក់ជារៀងរាល់ឆ្នាំនៅទូទាំងពិភពលោក។ ជំងឺសាស(Sars) មានអត្រាមរណភាពជាង ១០%។

តើខ្ញុំអាចការពារខ្លួនខ្ញុំពីការផ្ទុះឡើងនៃវីរុសនេះយ៉ាងដូចម្តេច?

គន្លឹះមួយដែលអ្នកវិទ្យាសាស្ត្រគួរតែដឹងឱ្យច្បាស់ក្នុងប៉ុន្មានខែខាងមុខនេះ គឺថាតើ Covid-19 ឆ្លងរាលដាលបានយ៉ាងដូចម្តេច។ ភាពខុសគ្នាដ៏សំខាន់មួយ គឺថាជំងឺនេះមិនដូចជំងឺផ្តាសាយដទៃទេ មិនមានវ៉ាក់សាំងសម្រាប់មេរោគឆ្លងថ្មីនេះទេ ដែលនេះមានន័យថាវាកាន់តែពិបាកសម្រាប់ប្រជាជនដែលងាយរងគ្រោះ ជាពិសេសមនុស្សចាស់ ឬ អ្នកដែលមានបញ្ហាផ្លូវដង្ហើម ឬ អ្នកដែលមានបញ្ហាប្រព័ន្ធភាពស៊ាំ ដើម្បីការពារខ្លួន។ ការលាងដៃ និងចៀសវាងមនុស្សផ្សេងទៀតដែលអ្នកមានអារម្មណ៍ថាមិនស្រួលខ្លួន គឺជារឿងសំខាន់។ ជំហានដ៏ល្អមួយ គឺត្រូវចាក់វ៉ាក់សាំងការពារជំងឺផ្តាសាយ ដែលនេះនឹងកាត់បន្ថយបន្ទុកលើសេវាសុខភាព ប្រសិនបើមានការផ្ទុះឡើងកាន់ខ្លាំងនៃជំងឺនេះ។

Covid-19 ក៏ដូចជាជំងឺកូរ៉ូណាដទៃទៀតដែរ វាមានដើមកំណើតពីសត្វហើយបន្ទាប់មកវាឆ្លងមកមនុស្ស។ ភាគច្រើននៃអ្នកដែលឆ្លងដំបូង គឺបានទិញឥវ៉ាន់ញឹកញាប់នៅផ្សារលក់ដុំ អាហារសមុទ្រនៅកណ្តាលទីក្រុងហួណាន ដែលមានលក់សត្វរស់ និងសត្វដែលគេទេីបសម្លាប់ថ្មីៗ។ គណៈកម្មការសុខភាពជាតិរបស់ប្រទេសចិនបានបញ្ជាក់ពីការចម្លងវីរុសពីមនុស្សទៅមនុស្ស។

វីរុសថ្មីៗទាំងនេះច្រើនតែកើតចេញមកពីអ្នកកន្លែងលក់សាច់សត្វ។ ជំងឺអេបូឡា និងជំងឺផ្តាសាយផ្សេងទៀត គឺជាឧទាហរណ៍ ហើយជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរ (Sars) និងជំងឺផ្លូវដង្ហើមនៅមជ្ឈឹមបូព៌ា (Mers) គឺបណ្តាលមកពីវីរុសកូរ៉ូណាដែលបង្កឡើងដោយសត្វ។ នៅឆ្នាំ ២០០២ ជំងឺសាសបានរីករាលដាលដល់ ៣៧ ប្រទេសដែលបណ្តាលឱ្យឆ្លងដល់មនុស្សជាង ៨០០០ នាក់ជាសកល និងសម្លាប់មនុស្សជាង ៧៥០ នាក់។ Mers ហាក់ដូចជាងាយឆ្លងពីមនុស្សទៅមនុស្សប៉ុន្តែមានភាពសាហាវជាងមុនដែលសម្លាប់មនុស្ស ៣៥% នៃមនុស្សប្រមាណ ២៥០០ នាក់ដែលបានឆ្លងជំងឺនេះ។

ប្រភព៖ theguardian.com