ជោគតារាសី ឆ្នាំថោះ ប្រចាំឆ្នាំំ ២០២០ – Kalib9 ជីវិតកម្សាន្ត | Pelklas

ជោគតារាសី ឆ្នាំថោះ ប្រចាំឆ្នាំំ ២០២០

អាជីព

ការប្រាស្រ័យទាក់ទងមានសារៈសំខាន់ណាស់សម្រាប់ភាពជោគជ័យនៅកន្លែងធ្វើការ។ ឆ្នាំទន្សាយគឺជាបុគ្គលស្ងប់ស្ងាត់ហើយនឹងត្រូវធ្វើការលើជំនាញទំនាក់ទំនងសង្គមរបស់ពួកគេជាមួយមិត្តរួមការងារនិងថ្នាក់លើដើម្បីទទួលបានអត្ថប្រយោជន៍ដែលទេវតាឆ្នាំជូតនឹងនាំមក។

ការរក្សាទំនាក់ទំនងស្និទ្ធស្នាលក្នុងរាល់បញ្ហាការិយាល័យគួរតែជារឿងដែលគួរផ្តោតអារម្មណ៍។ អ្នកមានជំនាញនេះនៅក្នុងខ្លួនអ្នកដើម្បីទាក់ទាញមិត្តរួមការងាររបស់អ្នកហើយការប្រាស្រ័យទាក់ទងគ្នាក្នុងសង្គមប្រកបដោយការខិតខំប្រឹងប្រែងនឹងនាំមកនូវសំណាងល្អ។ ការឡើងតំណែង និងការជឿនលឿនផ្នែកហិរញ្ញវត្ថុនឹងមាននៅលើតុពិភាក្សា។ វាអាស្រ័យលើអ្នកក្នុងការបង្កើនផលិតភាពជោគជ័យរបស់អ្នក។

Rabbit

ជំនួយនឹងមកតាមរយៈជាមិត្តនារី។ រកមើលអ្នកប្រឹក្សានាំសំណាងនេះហើយត្រៀមខ្លួនទទួលយកដំបូន្មានរបស់នាង។ ចូរប្រយ័ត្នចំពោះការក្បត់ មិត្តភក្តិដែលអ្នកទុកចិត្តអាចនឹងក្បត់អ្នកក្រោយខ្នងឆ្នាំនេះ។

ខែសំណាងល្អ៖ មករា ឧសភា មិថុនា តុលា និងធ្នូ។

ខែសំណាងអាក្រក់: ខែមីនា មេសា សីហា និងវិច្ឆិកា។

ការអប់រំ

ការយកចិត្តទុកដាក់នៅទីស្ងប់ស្ងាត់នឹងជួយជំរុញដល់ការសិក្សារបស់អ្នក។ រាល់កិច្ចការសាលា ការធ្វើតាមការណែនាំរបស់គ្រូគឺជាកត្តាចាំបាច់ហើយការរក្សាការផ្តោតអារម្មណ៍នឹងជួយដើម្បីទទួលបានជោគជ័យ។ ទោះយ៉ាងណាក៏ដោយប្រសិនបើអ្នកអាចចងចាំចំណុចទាំងនេះក្នុងចិត្ត ជីវិតអ្នកនឹងកាន់តែប្រសើរ។ ហើយកុំភ្លេចចូលរួមព្រឹត្តិការណ៍សង្គមផងដែរ។ ការកសាងទំនាក់ទំនងរឹងមាំក្នុងកំឡុងឆ្នាំសិក្សារបស់អ្នកគឺចាំបាច់សម្រាប់សុខភាពផ្លូវចិត្ត  ។

សុខភាព

ទោះបីឆ្នាំទន្សាយមានសុខភាពល្អខាងសតិអារម្មណ៍ពួកគេនូវតែជួបឧបសគ្គ។ ការថប់បារម្ភនិងការធ្លាក់ទឹកចិត្ត នឹងកើតឡើងជាទូទៅ។ ដើម្បីប្រយុទ្ធប្រឆាំងនឹងគំនិតអវិជ្ជមាននិងបញ្ហាស្អប់ខ្លួនឯង ចូរកអ្វីមួយដែលធ្វើអោយអ្នកមានភាពរឹងប៉ឹង។ គិតពីគុណសម្បត្តិ និងទេពកោសល្យរបស់អ្នក ហើយផ្តោតលើវាសម្រាប់ឆ្នាំនេះ។ ចូលរៀនវគ្គសិក្សាដែលទាក់ទងនឹងចំណង់ចំណូលចិត្តដែលអ្នកចូលចិត្តឬចូលរួមជាមួយក្រុមមិត្តដែលលើកទឹកចិត្ត។

ប្រសិនបើអ្នកកំពុងចុះចាញ់ការប្រយុទ្ធជាមួយនឹងជំងឺធ្លាក់ទឹកចិត្តសូមទៅជួបគ្រូពេទ្យបឋមដើម្បីរកជំនួយឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ កាលណាអ្នកអាចដោះស្រាយបញ្ហាបានកាន់តែឆាប់អ្នកនឹងកាន់តែប្រសើរ។

ដោយសារតែស្ត្រេសពីការងារអាចធ្វើឱ្យអ្នកបាក់ទឹកចិត្ត សូមព្យាយាមចំណាយពេលច្រើនដើរលេងខាងក្រៅ។ ការនៅខាងក្រៅយកខ្យល់អាកាសបរិសុទ្ធ ធ្វើអោយអ្នកមានភាពស្ងប់ស្ងាត់ និងធូស្រាល។ ជំនួសឱ្យការសម្លឹងមើលកុំព្យូទ័រឬទូរស័ព្ទរបស់អ្នកពេញមួយថ្ងៃ ចូរដើរ ជិះកង់ឬមើលទេសភាពមហាសមុទ្រ។ រីករាយជាមួយសម្រស់ធម្មជាតិនៃពិភពលោក។

ទំនាក់ទំនងស្នេហា

មនោសញ្ចេតនានឹងរីកដុះដាលពេញមួយឆ្នាំ។ សេចក្ដីសប្បុរសនិងមេត្តាករុណាពីខាងក្នុងរបស់ឆ្នាំទន្សាយនឹងទាក់ទាញគូជីវិតពីចម្ងាយ។ មនុស្សម្នាក់ដែលអ្នកបានកំពុងសំឡឹងមើលអស់រយៈពេលពីរបីខែចុងក្រោយអាចនឹងមើលឃើញអ្នកភ្លាមៗនៅក្នុងរឿងល្អណាមួយ។ អ្នកនៅលីវនិងមានគូស្នេហ៍នឹងទទួលបាននូវភាពរីករាយ ផ្អែមល្អែមក្នុងរឿងរ៉ាវស្នេហា។

ចូររីករាយជាមួយការដើរលេងជាមួយគ្នា ចំណាយពេលផ្អែមល្អែមពេលល្ងាចជាមួយគ្នា នៅខាងក្រៅ ឬក្នុងផ្ទះ។ ឆ្នាំសំណាងក្នុងរឿងស្នេហាគឺស្ថិតនៅលើផ្លូវវែងឆ្ងាយ។ សម្រាប់អ្នកដែលមានដៃគូដែលមានការប្តេជ្ញាចិត្តថានឹងយកគ្នាជាគូ ថ្ងៃមង្គលការប្រាកដជាមាននៅក្នុងពេលអនាគតជាក់ជាពុំខាន។

ភាពមិនចេះអត់ធ្មត់របស់ឆ្នាំទន្សាយគឺជាដាវមុខពីរ ទោះយ៉ាងណាគូស្វាម៉ីភរិយាដែលរៀបការគួរតែយកចិត្តទុកដាក់លើការប្រច័ណ្ច និងភាពមិនស្មោះត្រង់។ ប្រសិនបើអ្នកជាឆ្នាំទន្សាយដែលកំពុងទាក់ទងដៃគូជីវិត សូមប្រយ័ត្នចំពោះបុគ្គលដែលតាមចែចង់ ឈ្នានីស។ អ្នកមិនចង់ធ្វើអោយរឿងល្អទៅជាអាក្រក់នោះទេ។ ចូកុំអើពើនឹងទំនាក់ទំនងណាមួយដែលមិនចង់បាន ហើយយកចិត្តទុកដាក់លើមនុស្សជាទីស្រឡាញ់របស់អ្នក។

របៀបរស់នៅ

ទន្សាយនឹងមិនមានការព្រួយបារម្ភច្រើនទេនៅឆ្នាំ ២០២០នេះ។ ជារួមវានឹងក្លាយជាឆ្នាំដែលពោរពេញទៅដោយសំណាងនិងស្នេហារ៉ូមែនទិច។ ទំនាក់ទំនងនឹងរីកចម្រើនការសិក្សារបស់អ្នកនឹងជោគជ័យហើយការងារក៏អាចទុកចិត្តបានដែរ។ ទោះបីជាអ្នកមានរឿងល្អ ៗ ជាច្រើនកំពុងកើតឡើងក៏ដោយ ចូរប្រយ័ត្ននឹងស្ថានភាពអារម្មណ៍របស់អ្នកពេញមួយឆ្នាំ។

ភាពតានតឹងអាចជំរុញអ្នកគិតច្រើន ហើយការធ្លាក់ទឹកចិត្តអាចនឹងកើតមាន។ ផ្តោតលើលាភសំណាងជាវិជ្ជមានទាំងអស់ហើយទទួលជំនួយប្រសិនបើចាំបាច់។ ត្រូវចាំថាត្រូវប្រើទេពកោសល្យរបស់អ្នកដើម្បីផលប្រយោជន៍របស់អ្នក៖ អ្នកជាមនុស្សចិត្តល្អអាណិតអាសូរ និងឆ្លាត។

អត្ថបទដោយ៖ Hanuman

អាចអានអត្ថបទឆ្នាំទាំង១២បាន៖ ជូត | ឆ្លូវ | ខាល | ថោះ | រោង | ម្សាញ់ | មមី | មមែ | វក | រការ | ចរ | កុរ