ឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី៖ គុណប្រយោជន៍ពីការទទួលទានកាហ្វេ

សព្វថ្ងៃនេះ មិនថាក្មេងចាស់ ប្រុសស្រីនោះឡើយ សុទ្ធតែនិយមទទួលទានកាហ្វេរាល់ថ្ងៃ។ អ្នកខ្លះទទួលទានកាហ្វេមួយថ្ងៃពីរទៅបីកែវដែលយូរៗទៅក្លាយជាទម្លាប់ហើយខ្វះកាហ្វេពុំបាន។ មតិមួយចំនួនបានលើកឡើងថាការទទួលកាហ្វេច្រើនពេកនឹងធ្វើប៉ះពាល់សុខភាព។ ប៉ុន្តែកាហ្វេក៏មានគុណប្រយោជន៍សំខាន់ៗផងដែរសម្រាប់មនុស្ស។

2019_06_11_74157_1560246985._large

យោងតាមហ្វេសប៊ុកផេករបស់ឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី ដែលមានឈ្មោះថា MJQ University Press បានសរសេរថា៖

90783044_2792841637479623_8963566321203675136_o

"មនុស្សសម័យថ្មីនេះ ស្ទើរតែគ្រប់រូបទៅហើយដែលនិយមទទួលទានកាហ្វេ។ ក្រៅពីដាស់អារម្មណ៍យើងឱ្យស្រវាងពីការងងុយគេង ការទទួល​ទានកាហ្វេក្នុងបរិមាណសមរម្យ ពោលទទួលទានចន្លោះ​ពី​៣​ទៅ​៤កែវក្នុងមួយថ្ងៃ វានឹងជួយដល់សុខភាពយើងជាច្រើនដូចជា៖

១. សារធាតុនៃក្លិនអារ៉ូម៉ាពីកាហ្វេដែលឆុងស្រស់ៗ ជួយកាត់បន្ថយជំងឺមហារីក

២. ធ្វើឱ្យអារម្មណ៍ និងការគិតរបស់យើងភ្លឺស្វាង

៣. ជួយការពារពីរោគញ័រដៃញ័រជើង (រោគមនុស្សចាស់)

៤. ជួយការពារកុំឱ្យកើតជំងឺភ្លេចភ្លាំង

៥. ជួយការពារកុំឱ្យបញ្ញាចុះថយ

៦. ការពារកុំឱ្យឡើងជាតិអាស៊ីត (អាស៊ីតដែលធ្វើឱ្យគន្លាក់ដៃគន្លាក់ជើងយើងឈឺ)

៧. ការពារកុំឱ្យមានជំងឺទឹកនោមផ្អែមប្រភេទទី២

៨. ការពារកុំឱ្យកើតជំងឺមហារីក

៩. កាត់បន្ថយជំងឺទឹកនោមផ្អែម

១០. ធ្វើឱ្យទំហំក្រួសក្នុងប្រមាត់ចុះថយ

១១. កាត់បន្ថយជាតិខ្លាញ់

១២. ធ្វើឱ្យឈាមថយចុះ

១៣. កាត់បន្ថយការស្លាប់ដោយសារជំងឺបេះដូង។ល។

Image 1_1000x1000

សូមជម្រាបថា ចំពោះស្រ្តីមានផ្ទៃពោះក៏អាចទទួលទានកាហ្វេបានដែរ ប៉ុន្តែគួរទទួលទានត្រឹម២កែវក្នុងមួយថ្ងៃបានហើយ។ ចំណែកស្រ្តីកំពុងបំបៅដោះកូនគួរប្រយ័ត្នឱ្យមែនទែនរឿងទទួលទានកាហ្វេនេះ ព្រោះវាអាចឆ្លងជាតិកាហ្វេដល់កូនបានតាមរយៈទឹកដោះ។ បើឆ្លងជាតិកាហ្វេដល់កូន នឹងធ្វើឱ្យប៉ះទង្គិចដល់សុខភាពកូន ពោល​គឺ​ធ្វើឱ្យកូនគេងអត់លក់។

មានមនុស្សជាច្រើនតែងសួរខ្ញុំថា តើគួរទទួលទានកាហ្វេពេលណាទើបល្អ? ខ្ញុំក៏ជម្រាបទៅពួកគាត់ថា យើងទទួលទានពេលណាក៏​បាន​ដែរ គឺអាស្រ័យលើមនុស្សម្នាក់ៗ។ ដូចខ្ញុំអ៊ីចឹង ព្រឹកឡើងខ្ញុំទៅ Starbucks ទិញកាហ្វេមួយកែវធំ។ ទទួលទានរួច ខ្ញុំគេងលក់១ម៉ោងទៀត។ លុះពេលមកដល់ការិយាល័យខ្ញុំ ក្នុងមួយថ្ងៃហ្នឹងខ្ញុំទទួលទាន​៣ទៅ៤កែវទៀត។ យប់ឡើងពេលគេងអត់លក់ ខ្ញុំទទួលទានកាហ្វេមួយកែវទៀតក៏គេងលក់។ បើនៅអាមេរិក ឬនៅអឺរ៉ុប មិនថាពេល​ណាទេ ឱ្យតែទទួលទានអាហារគឺដឹងតែមានកាហ្វេ មានទឹក មានទឹកក្រូចមួយកែវនៅក្បែរខ្លួនជានិច្ច។ និយាយឱ្យចំទៅ ទាំងអាហារពេលព្រឹក ទាំងអាហារថ្ងៃត្រង់ ទាំងអាហារពេលល្ងាច និងទាំងអាហារ​ពេលយប់ គឺគេតែងតែទទួលទានកាហ្វេមួយកែវបន្ទាប់ពីទទួលទានបាយរួច។ ម្យ៉ាងនៅទីនោះ យើងទៅទទួលទានអាហារនៅហាងណាក៏ដោយ គេតែងសួរយើងថា “តើអ្នកឯងត្រូវការកាហ្វេដែរឬទេ?”

5d8b73f3 D4a3 4e4c Adc1 E0b8ceb09de6 Large16x9_coffeeMGNPIXABAY

មានអ្នកខ្លះសួរខ្ញុំទៀតថា ចុះកូនក្មេងអាចញ៉ាំកាហ្វេបានទេ? ចម្លើយ​របស់ខ្ញុំគឺ គាត់អាចញ៉ាំបាន គ្រាន់តែភាគច្រើនគាត់មិនញ៉ាំកាហ្វេសុទ្ធតែម្ដងទេ គឺគាត់ញ៉ាំសូកូឡា និងនំ ដែលមានសារធាតុកាហ្វេដូចគ្នា។ ដូច្នេះនៅពេលធំឡើង គ្រាន់តែគាត់ធំក្លិនកាហ្វេ ចង់ញ៉ាំកាហ្វេបាត់ទៅហើយ។

មានអ្នកខ្លះទៀតសួរខ្ញុំដែរថា ហេតុអ្វីនៅពេលទទួលទានកាហ្វេរួចចេះតែចង់ក្អួតចង្អោរ? នេះដោយសារនៅក្នុងកាហ្វេមានជាតិគីមី ដែលធ្វើឱ្យក្រពះយើងរំញោចចេញអាស៊ីតអ៊ីដ្រូក្លរីត (Hydrochloric acid)។ អាស៊ីតអ៊ីដ្រូក្លរីត វាធ្វើឱ្យអាស៊ីតក្នុងពោះយើងឡើង។ នៅពេលអាស៊ីតហ្នឹងចេញមក វាចាប់ផ្ដើមជូរ ចាប់ផ្ដើមភើ ចាប់ផ្ដើមចង្អោរ ធ្វើឱ្យយើងរកកលក្អួតចង្អោរ។ មួយវិញទៀតអាចមកពីគាត់ដាក់ទឹកដោះគោក្នុងកាហ្វេ។ មនុស្សនៅអាស៊ីយើងអត់មានអង់ស៊ីមកិនទឹកដោះគោហ្នឹងទេ ហើយចៃដន្យយើងអត់ធ្លាប់ទទួលទានទឹកដោះគោពីក្មេងទៀត នៅពេលទទួលទានកាហ្វេលាយទឹកដោះគោ​យើងនឹងភើ ចង្អោរ ក្អួត ផោម និងកូរពោះគ្រួបៗ។

ខ្ញុំសូមបញ្ជាក់ថា ទោះបីកាហ្វេផ្ដល់គុណប្រយោជន៍ចំពោះសុខភាព ប៉ុន្តែវាក៏ផ្ដល់ផលអវិជ្ជមានមួយចំនួនចំពោះសុខភាពដែរ។ ប្រសិន បើ​យើងមានរោគស្លន់ស្លោ ឬជ្រួលច្របល់ វានឹងធ្វើឱ្យកាន់តែធ្ងន់ធ្ងរឡើង។ បើយើងមានរោគផ្លូវចិត្ត វារឹតតែធ្វើឱ្យយើងធ្ងន់ធ្ងរលើសដើម។ បើមានជំងឺបេះដូង វារឹតតែធ្វើឱ្យធ្ងន់ធ្ងរដែរ។ បើយើងមានជំងឺទឹកនោមផ្អែម ក៏គេឱ្យយើងកាត់បន្ថយការទទួលទានកាហ្វេដែរ។ បើយើងមានជំងឺរាករួស ក៏គេឱ្យកាត់បន្ថយការទទួលទានកាហ្វេដែរ។ ម្យ៉ាងបើយើងឡើងឈាម ក៏គេឱ្យយើងកាត់បន្ថយការទទួលទានកាហ្វេដែរ៕"

Screenshot (322)

នេះហើយជាការរៀបរាប់ទាក់ទងទៅនឹងផលវិជ្ជមាន និង​ អវិជ្ជមានពីការទទួលទានកាហ្វេ៕

171026 Better Coffee Boost Se 329p_67dfb6820f7d3898b5486975903c2e51.fit 760w