ស្រ្តីទាំង១០ ក្នុងជីវិតពិត និងគំនូរ ដែលត្រូវបានជ្រើសរើសយកគូរដោយវិចិត្រករល្បីៗលើពិភពលោក

Pablo Picasso បានគូររូបភរិយារបស់គាត់អ្នករបាំបាឡេរបស់រុស្ស៊ីឈ្មោះ Olga Khokhlova អស់រយៈពេល ១៧ ឆ្នាំ។ នៅដើមដំបូងនៃរឿងរ៉ាវរបស់ពួកគេ វិចិត្រកររូបនេះ បានគូររូប Olga តាមលក្ខណៈជាក់ស្តែង ប៉ុន្តែ នៅពេលឈានជិតដល់ទីបញ្ចប់នៃទំនាក់ទំនងរបស់ពួកគេលោក Picasso បានចាប់ផ្តើមប្រើស្ទីលបែបប្រឌិតស្រមើស្រមៃរបស់គាត់ ដូច្នេះវាពិបាកនឹងយល់ថារូបភាពបញ្ឈរដែលត្រូវបានគូរនាពេលចុងក្រោយនោះ ពិតជាបានបង្ហាញពីរូបប្រពន្ធរបស់គាត់ពិត ។ ដូចគ្នានឹងស្ទីលរបស់ Picasso ដែរ គំរូរបស់សិល្បករឆ្នើមផ្សេងទៀតភាគច្រើន គឺជារូបរបស់មនុស្សជាទិស្រលាញ់ ការស្រមើស្រមៃ និងរូបភរិយា។ ប៉ុន្តែតើផ្ទាំងគំនូរស្ត្រីទាំងនេះមើលទៅដូចជាអ្វីនៅក្នុងជីវិតពិត? តើពួកគេបានមានតួនាទីជាអ្វីខ្លះ?

យើងបានប្រៀបធៀបរូបភាពជាក់ស្តែងរបស់ស្ត្រីដែលបានជ្រើសរើសយកមកគូរដោយវិចិត្រករល្បី ៗ ជាមួយនឹងរូបភាពក្នុងផ្ទាំងគំនូរ។ ក្នុងករណីខ្លះភាពផ្ទុយគ្នាពិតជាគួរឱ្យចាប់អារម្មណ៍ណាស់។

រូបថត អ្នកស្រី Adele Bloch-Bauer គំរូ គំនូររបស់វិចិត្រ Gustav Klimt

លោកស្រី Adele Bloch-Bauer បានកើតនៅក្នុងគ្រួសារជនជាត bourgeois គួរឱ្យគោរពមួយ។ ឪពុករបស់នាងគឺជានាយកប្រតិបត្តិនៃធនាគារ Bank of Vienna ។ នៅពេលនាងមានអាយុ ១៨ ឆ្នាំនាងបានរៀបការជាមួយអ្នកស្នេហាសិល្បៈម្នាក់ឈ្មោះ Ferdinand Bloch-Bauer ដែលមានអាយុច្រើនជាងនាង។ រូបលោកស្រី Adele ត្រូវបានគូរបួនផ្ទាំងដោយវិចិត្រករ Gustav Klimt ។ រូបថតដែលល្បីល្បាញជាងគេគឺជារូបបញ្ឈររបស់ Adele Bloch-Bauer ទី១ (នៅខាងស្តាំ) ។ ផ្ទាំងគំនូរនេះត្រូវបានគេស្គាល់ថាជា The Lady in Gold ឬ The Woman in Gold ។

រឿងរ៉ាវគួរឱ្យចាប់អារម្មណ៍មួយត្រូវបានផ្សារភ្ជាប់ជាមួយនឹងផ្ទាំងគំនូរនេះ៖ ស្វាមីរបស់ Adele ជឿជាក់ថាប្រពន្ធរបស់គាត់មានទំនាក់ទំនងស្នេហាជាមួយ វិចិត្រករ Klimt ។ ដើម្បីធ្វើឱ្យវិចិត្រកររូបនេះមិនសូវចាប់អារម្មណ៍នឹងភរិយារបស់គាត់ Bloch-Bauer បានបញ្ជាឱ្យគូររូបភរិយារបស់គាត់ធ្វើដោយ Klimt ។ លោកសង្ឃឹមថាប្រសិនបើនាងចំណាយពេលច្រើននៅក្បែរអ្នកសិល្បៈនោះគាត់នឹងធុញទ្រាន់នឹងនាង។ វិចិត្រកររូបនេះចំណាយពេល ៤ ឆ្នាំដើម្បីគូរគំនូរហើយគាត់បានធ្វើការពង្រាង ១០០ ដង ។ ទោះបីជាពួកគេមានទំនាក់ទំនងស្នេហា ក៏ដោយវាពិតជាថមថយក្នុងអំឡុងពេលនេះ។

ផ្ទាំងគំនូរលោកស្រី Jeanne Hébuterne ដោយវិចិត្រករ Amedeo Modigliani

Jeanne Hébuterne បានសិក្សានៅសាលាសិល្បៈឯកជននៅ Académie Colarossi ។ នៅទីនោះនាងបានជួបជាមួយវិចិត្រករអ៊ីតាលី Amedeo Modigliani ដែលនឹងជ្រើសរើសនាងយកមកគូរ។ មិនយូរប៉ុន្មានពួកគេបានចាប់ផ្តើមមានទំនាក់ទំនងស្នេហា។ Jeanne បានផ្លាស់ទៅរស់នៅជាមួយ Modigliani ហើយនាងបានក្លាយជាប្រធានបទសំខាន់នៃគំនូររបស់គាត់។ វិចិត្រកររូបនេះបានគូររូបរបស់នាងប្រហែល ២៥ សន្លឹក។ ប្តីប្រពន្ធនេះមានកូនស្រីម្នាក់ដែលត្រូវបានគេដាក់ឈ្មោះតាមម្តាយរបស់នាង។

លោក Modigliani បានឈឺជំងឺរលាកស្រោមខួរក្បាលហើយគាត់បានទទួលមរណភាពនៅខែមករាឆ្នាំ ១៩២០ ក្នុងអាយុ ៣៥ ឆ្នាំ។ ខណៈដែ Jeanne កំពុងមានផ្ទៃពោះកូនទី ២ របស់ពួកគេ ហើយនាងបានធ្វើអត្តឃាតខ្លួនឯងនៅថ្ងៃបន្ទាប់ ក្រោយពីប្តីរបស់នាងបានស្លាប់។ កូនស្រីរបស់គេទាំងពីរត្រូវបានចិញ្ចឹម និងបីបាច់ដោយប្អូនស្រីរបស់វិចិត្រកររូបនេះ។

ផ្ទាំងគំនូរលោកស្រី Suzanne Valadon ដោយវិចិត្រករ Auguste Renoir វិចិត្រករ Henri de Toulouse-Lautrec វិចិត្រករផ្សេងទៀត

កូនស្រីរបស់អ្នកបម្រើបោកគក់ដែលមិនបានរៀបការសិល្បករជនជាតិបារាំងឈ្មោះ Suzanne Valadon គឺជាស្ត្រីដំបូងគេដែលត្រូវបានគេទទួលយកចូលក្នុងសហភាពសិល្បករបារាំង។ នាងបានធ្វើការជាអ្នកធ្វើជាប្លង់សម្រាប់វិចិត្រករល្បី ៗ ជាច្រើនរួមមាន វិចិត្រករ Auguste Renoir វិចិត្រករ Henri de Toulouse-Lautrec និង Edgar Degas។ Auguste Renoir បានគូររូបរបស់នាងនៅក្នុងស្នាដៃចំនួន ២ គឺមួយក្នុងរបាំនៅ Dance at Bougival  និងDance in the City

ប៉ុន្តែHenri de Toulouse-LautrecបានឃើញSuzanne តាមរបៀបខុសគ្នាទាំងស្រុង: តាមរូបគំនូររបស់វិចិត្រករខាងលើនាងមានទឹកមុខក្រៀមក្រំមើលទៅ រូបរាងងងឹត និងបិទមាត់។ គាត់គឺជាវិចិត្រករ Toulouse-Lautrec ដែលបានឃើញស្នាដៃរបស់Suzanne មុនគេហើយលើកទឹកចិត្តនាងឱ្យបន្តគូរគំនូរ។ គាត់នឹកឃើញឈ្មោះដាក់អោយនាងសម្រាប់ប្រើក្នុងអាជីពជាងវិចិត្រករឈ្មោះ Suzanne ។ នៅពេលនាងកើតមកឈ្មោះរបស់នាងគឺMarie-Clémentine។ ទោះជាយ៉ាងណា សិល្បៈគំនូរផ្ទាល់ខ្លួនរបស់នាងបានធ្វើឱ្យនាងទទួលបានជោគជ័យទាំងភាពច្នៃប្រឌិតនិងហិរញ្ញវត្ថុសូម្បីតែពេលនាងនៅរស់ក៏ដោយ។

ផ្ទាំងគំនូរលោកស្រី Actress Jeanne Samary ដោយវិចិត្រករ Renoir

Jeanne Samary គឺជាតារាសម្តែងល្ខោនជនជាតិបារាំង Comédie-Française។ មុនពេលរៀបការនាងរស់នៅមិនឆ្ងាយពីកន្លែង គូរគំនូររបស់ Pierre-Auguste Renoirទេ ហើយនាងតែងតែទៅលេងគាត់ដើម្បីធ្វើខ្លួនជាប្លង់អោយគាត់គូរ។ នៅឆ្នាំ ១៨៧៧-១៨៧៨ វិចិត្រកររូបនេះបានគូររូបគំនូរ Jeanne ចំនួន ៤ សន្លឹក។ រាល់គំនូរនីមួយៗមានភាពខុសគ្នាខ្លាំងពីគ្នាទាក់ទងនឹងប្លង់ និងទំហំ។ គំនូរដ៏ល្បីល្បាញក្នុងចំណោមគំនូរផ្សេងទៀត គឺគេហៅថា Portrait of Jeanne Samaryដែលត្រូវបានតាំងនៅទីក្រុងម៉ូស្គូ។

ផ្ទាំងគំនូរលោកស្រី Jane Avrilដោយវិចិត្រករ Toulouse-Lautrec

Jane Avril គឺជាអ្នករបាំ Can Can (របាំធាក់ជើងឡើងលើ) ក្នុងក្លឹបតន្ត្រី Parisian Moulin Rouge។ នាងជាតារា និងជាមិត្តភក្តិចូលចិត្តបំផុត របស់វិចិត្រករ Toulouse-Lautrec ។ Jane  បានសម្តែងនៅក្នុងពិធីបើកសម្ភោធក្លឹបតន្ត្រីនៅឆ្នាំ ១៨៨៩ ហើយទទួលបានការពេញនិយមយ៉ាងខ្លាំង។ Avril នេះហើយដែលធ្វើអោយរបាំ Can Canពេញនិយមខ្លាំងនៅចុងសតវត្សរ៍ទី ១៩ នៅតាមបណ្តាទីក្រុងធំ ៗ នៅអ៊ឺរ៉ុបហើយនាងត្រូវបានគេស្គាល់ខ្លាំងជាងក្លឹបតន្រ្តីដែលនាងសម្តែងទៅទៀត។ នាងបានធ្វើដំណើរទៅសម្តែងនៅប្រទេសអង់គ្លេស ស្វីស និងប៊ែលហ្សិក។

Toulouse-Lautrec បានគូរគំនូរ Jane Avril ក្នុងគំនូរចំនួន ១៥ ផ្ទាំង ហើយ ២០ ផ្ទាំងរូបភាព និង រូបភាពរចនា ២ ហើយផ្តិតដោយប្រើទឹកថ្នាំពិសេស បែប lithograph ។ ផ្ទាំងគំនូរមិនត្រឹមតែបង្ហាញពីការរាំរបាំរបស់នាងប៉ុណ្ណោះទេប៉ុន្តែថែមទាំងបង្ហាញរូបនាងនៅក្នុងជីវិតប្រចាំថ្ងៃរបស់នាងទៀតផង។

ផ្ទាំងគំនូរលោកស្រី Sarah Bernhardt ដោយវិចិត្រករ Alphonse Mucha


វចិត្រករជនជាតិឆែក Alphonse Mucha បានក្លាយជាមនុស្សល្បីឈ្មោះដោយសារការសហការរបស់គាត់ជាមួយតារាសម្តែង Sarah Bernhardtដែលជាតារាជនជាតិបារាំងដ៏ល្បីល្បាញ។ ការសហការបានចាប់ផ្តើមនៅពេល Mucha គូររូបគំនូរមួយសម្រាប់ Bernhardt និងរូបល្ខោន របស់នាងសម្រាប់ការសម្តែងនៅ Gismonda ។ គំនូរនេះមានប្រជាប្រិយភាពខ្លាំងណាស់ហើយតារាស្រីរូបនេះស្រលាញ់វាខ្លាំង ដែលនាងបានចុះកិច្ចសន្យាផ្តាច់មុខជាមួយវិចិត្រកររយៈពេល ៦ ឆ្នាំ។

ក្នុងអំឡុងពេលប៉ុន្មានឆ្នាំនេះគាត់បានគូរគំនូរសម្រាប់ការសម្តែងជាបន្តបន្ទាប់ និងសម្រាប់បុណ្យខួបកំណើតរបស់នាង ដែលមានម្ហូប អាហារ តន្ត្ រីនិងឈុតសម្តែងគួរឱ្យចាប់អារម្មណ៍។ នៅក្នុងផ្ទាំងរូបភាពនេះ Mucha បានប្រើធាតុផ្សំជាច្រើនតាមរចនាបថផ្ទាល់ខ្លួនរបស់គាត់ - ផ្ទៃខាងក្រោយមានពណ៍ចម្រុះតូចជាច្រើន មានការលម្អដោយរុក្ខជាតិ និងម៉ូតសក់តួអង្គដ៏ស្រស់ស្អាតបង្ហាញចរិតលក្ខណៈរបស់តួឯក និងមានរង្វង់មួយនៅពីលើក្បាលរបស់នាងដែលមើលទៅដូចជាកងពន្លឺរបស់ព្រះនាង។

ផ្ទាំងគំនូរលោកស្រី Gala Dalí (Elena Diakonova) ដោយវិចិត្រករ Salvador Dalí

ផ្ទាំងគំនូរលោកស្រី Sylvette David ដោយវិចិត្រករPablo Picasso

នៅពាក់កណ្តាលទសវត្សឆ្នាំ ១៩៥០ លោក Picasso បានរស់នៅនិងធ្វើការនៅភាគខាងត្បូងនៃប្រទេសបារាំង។ នៅពេលមួយដែលអារម្មណ៍របស់គាត់ត្រូវបានឆក់យកដោយយក្មេងសក់ទង់ដែងម្នាក់នៅកន្លែងមួយជិតស្ទូឌីយោរបស់គាត់។ គាត់បានគូរគំនូររបស់នាងមុនពេលដែលនាងកត់សម្គាល់ដឹង ហើយក្រោយមកគាត់បានបង្ហាញគំនូរដល់នាង។ នៅពេលដែលគាត់សួរនាងថាតើនាងយល់ព្រមយល់ធ្វើជាប្លង់ដើម្បីឱ្យគាត់គូរបានទេនាងគ្រាន់តែងក់ក្បាល។ នាងឈ្មោះ Sylvette David ។

កិច្ចសហការរបស់ Picasso និង Sylvette David បានបណ្តាលឱ្យមានស្នាដៃគំនូរបន្សល់ទុកជាច្រើន  អ្នកអាចស្គាល់វាយ៉ាងងាយស្រួលនៅពេលអ្នកឃើញសក់ពណ៌ទង់ដែងច្រើន។ វិចិត្រករPicasso បានគូររូបភាពជាង ៦០ របស់ Sylvette ។ គាត់បានបង្ហាញប្រគល់គំនូរមួយសន្លឹកដល់នាងហើយនាងអាចទិញផ្ទះលែងមួយនៅប៉ារីសបាន ជាមួយនឹងលុយដែលនាងទទួលបាននៅពេលនាងលក់គំនូរនោះ។

ផ្ទាំងគំនូរលោកស្រី Olga Khokhlova (when married to Picasso)​ ដោយវិចិត្រករ Picasso

លោកស្រី Olga Khokhlova គឺជាអ្នករបាំរជនជាតិរុស្ស៊ីដែលជា ភរិយារបស់លោក Pablo Picasso ។ Olga Khokhlova និង Picasso មានកូនប្រុសម្នាក់ឈ្មោះ Paulo។ ពួកគេបានបែកបាក់គ្នាបន្ទាប់ពីរស់នៅជាមួយគ្នាអស់រយៈពេល ១៧ ឆ្នាំប៉ុន្តែលោកស្រី Olga នៅតែជាភរិយារបស់ Picasso រយៈពេល ៣៧ ឆ្នាំពោលគឺរហូតដល់ថ្ងៃដែលនាងទទួលមរណភាព។ ការរស់នៅបែកគ្នានេះក៏ព្រោះតែលោក Picasso  មិនព្រមចែកទ្រព្យសម្បត្តិរបស់គាត់ទាំងអស់រួមទាំងរូបស្នាដែគំនូរដែលគាត់បានធ្វើដល់នាង។ ប៉ុន្តែការចែកទ្រព្យត្រូវបានធ្វើតាមការកំណត់ ដោយសារតែកិច្ចព្រមព្រៀងរបស់ពួកគេបានធ្វើឡើងមុនដែលពួកគេរៀបការ។

ទំនាក់ទំនងដ៏រកាំ រកូសរវាងប្តីប្រពន្ធត្រូវបានឆ្លុះបញ្ចាំង នៅក្នុងផ្ទាំងគំនូររបស់គាត់: នៅដើមនៃរឿងរ៉ាវស្នេហារបស់ពួកគេ Olga មើលទៅមានភាពជាក់ស្តែងជាងមុន ហើយនៅគ្រាចុងបញ្ចប់នៃទំនាក់ទំនងរបស់ពួកគេ Picassoបានគូររូបនាងដោយប្រើការស្រមើស្រមៃវិញ។

ផ្ទាំងគំនូរលោកស្រី Jacqueline Roque ដោយវិចិត្រករ Pablo Picasso

លោកស្រី Jacqueline Roque គឺជាប្រពន្ធទីពីរ របស់ Pablo Picasso ។ នៅពេលដែលវិចិត្រករនេះបានឃើញ Roque ជាលើកដំបូងនាងមានអាយុ ២៦ ឆ្នាំហើយគាត់មានអាយុ ៧២ ឆ្នាំ។ ៦ ឆ្នាំបន្ទាប់ពីពួកគេបានជួបគ្នាពួកគេបានរៀបការ។ ជីវិតអាពាហ៍ពិពាហ៍របស់ពួកគេមានរយៈពេល ១១ ឆ្នាំរហូតដល់ថ្ងៃដែលគាត់បានទទួលមរណភាព។ Picasso បានគូររូបជាង ៤០០ សន្លឹករបស់ Jacqueline៖ គាត់បានគូររូបនាងជាញឹកញាប់ជាងអ្នក ផ្សេង និងអ្នកដែលគាត់ស្រលាញ់ទៅទៀត។ Jacqueline Roque មានកើតទុកយ៉ាងខ្លាំងដោយការស្លាប់របស់ Picasso ហើយ ១៣ ឆ្នាំក្រោយមកនាងបានបាញ់សម្លាប់ខ្លួនឯង។ រូបគំនូរ Jacqueline With Crossed Hands គឺជារូបគំនូរដ៏ល្បីល្បាញបំផុតមួយនៃរូបគំនូររបស់ Roque ដែលគូរដោយ វិចិត្រករPablo Picasso ។

 

Preview photo credit wikipedia.org, Pierre-Auguste Renoir / wikipedia.org

ប្រែសម្រួលដោយ ហនុមាន

ប្រភព Brightside