សៀវភៅដែលបោះពុម្ពក្នុងឆ្នាំ ១៩៨១ ប្រហែលជាព្យាករណ៍ដឹងមុនអំពីការរាតត្បាតនៃវីរុស Covid-19 ដែលពិភពលោកកំពុងតែប្រឈមមុខក្នុងឆ្នាំ ២០២០ នេះ។
គេហទំព័រ South China Morning Post ថ្មីៗនេះបានចុះផ្សាយអត្ថបទអំពីសៀវភៅមួយដែលមានឈ្មោះថា “The Eyes of Darkness” និយាយអំពីមន្ទីរពិសោធន៍យោធាចិនដែលបង្កើតវីរុសដែលជាផ្នែកមួយនៃកម្មវិធីអាវុធជីវសាស្ត្ររបស់ខ្លួន។
ត្រង់ចំណុចនៃសៀវភៅដែលមានឈ្មោះថា “Eerie” បានបង្ហាញថាវីរុសនេះមានឈ្មោះថា Wuhan-400 ដែលឆ្លុះបញ្ចាំងដល់ Covid-19 ដែលមានដើមកំណើតដំបូងបង្អស់មកពីទីក្រុងវូហាន ប្រទេសចិន។ តើសៀវភៅនេះអាចជាការចៃដន្យសុទ្ធសាធឬអ្នកនិពន្ធអាចសរសេរពីទំនាយ ៣៩ ឆ្នាំមុន?
អ្នកនិពន្ធជនជាតិអាមេរិកឈ្មោះ Dean Koontz សរសេរអំពីស្រ្តីម្នាក់ជាម្តាយឈ្មោះ Christina Evans ដែលធ្វើដំណើរដើម្បីស្វែងរកថាកូនប្រុសរបស់គាត់ឈ្មោះ Danny ថាតើរូបគេនៅមានជីវិត ឬក៏ស្លាប់ក្នុងអំឡុងពេលធ្វើដំណើរទៅបោះជំរំ។
គាត់បានតាមដានរហូតដល់ទីតាំងយោធាមួយជាកន្លែងដែលគេរក្សាទុកកូនប្រុសរបស់គាត់បន្ទាប់ពី Danny បានឆ្លងមេរោគដែលបង្កើតឡើងនៅឯមជ្ឈមណ្ឌលស្រាវជ្រាវក្នុងទីក្រុង Wuhan។
សៀវភៅនោះបានបង្ហាញពីការសន្ទនារវាង Christina និងបុរសម្នាក់នៅមន្ទីរពិសោធន៍ដែលកូនប្រុសរបស់នាងកំពុងត្រូវបានគេឃុំឃាំងដែលសន្ទនានេះសរសេរឡើងមានឃ្លាមួយថា៖
“ពួកគេហៅវាថា ‘Wuhan-400’ ពីព្រោះវាត្រូវបានគេបង្កើតឡើងនៅក្នុងមន្ទីរពិសោធន៍ RDNA របស់ពួកគេដែលស្ថិតនៅខាងក្រៅទីក្រុងវូហានហើយវាជាប្រភេទមេរោគមីក្រូជីវាណូដែលផលិតដោយមនុស្សដែលបង្កើតនៅមជ្ឈមណ្ឌលស្រាវជ្រាវ”
មជ្ឈមណ្ឌលស្រាវជ្រាវដែលសៀវភៅមួយនេះបាននិយាយទាក់ទងនោះអាចសំដៅទៅលើ វិទ្យាស្ថានវូហាននៃវិទ្យាសាស្ត្រ (the Wuhan Institute of Virology) ដែលជាមន្ទីរពិសោធន៍ជីវឧស្ម័នកម្រិតទី ៤ របស់ប្រទេសចិន។ វាជាមន្ទីរពិសោធន៍ដែលសិក្សាអំពីវីរុសដែលគ្រោះថ្នាក់និងស្ថិតនៅចម្ងាយ ៣២ គីឡូម៉ែត្រពីកន្លែងដែល Covid-19 បានផ្ទុះឡើងដំបូង។
គេបានដកស្រង់បន្ថែមទៀតថាសៀវភៅនេះបង្ហាញពីវីរុសនោះជា“ អាវុធល្អឥតខ្ចោះ” ព្រោះវាមិនអាចរស់នៅខាងក្រៅម៉ាស៊ីនបានជាងមួយនាទីទេ។
ឃ្លានោះបានសរសេរថា៖
“Wuhan-400 គឺជាអាវុធល្អឥតខ្ចោះ។ វាប្រតិកម្មតែជាមួយមនុស្សទេ។ គ្មានភាវៈណាទៀតអាចកម្ចាត់វាបានទេ។ Wuhan-400 មិនអាចរស់នៅខាងក្រៅរាងកាយមនុស្សទេដោយវារស់នៅមិនបានយូរជាងមួយនាទីនោះទេពេលនៅមជ្ឈដ្ឋានខាងក្រៅ"
លោក Dean Koontz មិនមែនជាអ្នកនិពន្ធតែម្នាក់គត់ដែលធ្វើការព្យាករណ៍ពីការផ្ទុះឡើងនៃ Covid-19 នោះទេ។ យោងតាមសារព័ត៌មាន The Sun Daily អ្នកនិពន្ធជនជាតិអាមេរិកឈ្មោះ Sylvia Browne បានបោះពុម្ពសៀវភៅមួយក្នុងឆ្នាំ ២០០៨ ដែលមានឈ្មោះថា "End of Day: Predictions and Prophecies About the End of the World " ដែលមានន័យថាការព្យាករណ៍និងការព្យាករណ៍អំពីចុងបញ្ចប់នៃពិភពលោក។
វានិយាយអំពីជំងឺទាក់ទងនឹងផ្លូវដង្ហើមដែលនឹងកើតឡើងទូទាំងពិភពលោកហើយវាថែមទាំងនិយាយពីឆ្នាំ ២០២០ ទៀតផង។
សៀវភៅនោះបានសរសេរថា៖ "នៅឆ្នាំ ២០២០ ជំងឺដូចជាជំងឺរលាកសួតធ្ងន់ធ្ងរនឹងរាលដាលពាសពេញពិភពលោក។ វីវុសនោះនឹងវាយប្រហារសួតនិងបំពង់ទងសួត។ វានឹងរលាយបាត់ភ្លាមៗនៅពេលវាកើតឡើងហើយវានឹងវាយប្រហារម្តងទៀតនៅដប់ឆ្នាំក្រោយ បន្ទាប់មករលាយបាត់ទៅវិញទាំងស្រុង។"
រក្សាសិទ្ធប្រែសម្រួលដោយ៖ Knongsrok.com
ប្រភព៖ World of Buzz