ផ្កាកុលាប​ សុទ្ធតែមានអត្ថន័យខុសៗគ្នាទៅតាមពណ៌របស់វា

ផ្កាកុលាបគឺជាផ្កាមួយប្រភេទដែលពេញនិយមដាំបំផុតនៅក្នុងពិភពលោក ជាពិសេសជាផ្កាមួយប្រភេទដែលមិត្តៗនារីស្រឡាញ់និងប្រាថ្នាបានពីមនុស្សដែលខ្លួនស្រឡាញ់។ ផ្កាប្រភេទនេះមានប្រភពនៅទ្វីបអាស៊ីហើយគេនិយមដាំដើម្បីលំអគេហដ្ឋាន លំអទីតាំង តុបតែងសួន ដើម្បីសោភ័ណភាព និងដើម្បីអាជីវកម្មផងដែរ។

ផ្កាកុលាបគឺមានច្រើនពណ៌ដែលមានអត្ថន៏យខុសៗគ្នា។ យោងទៅតាមគណនីហ្វេសប៊ុក A Minute of Things បានសរសេរថា៖

“ខាង​ក្រោម​នេះ គឺ​ជា​អត្ថន័យ​ផ្កា​កុលាប​ទាំង ៦​ ពណ៌​ដែល​អ្នក​មិន​ធ្លាប់​ដឹង ៖

១. ពណ៌ក្រហម ៖ ក្ដី​ស្រលាញ់ និង មនោសញ្ចេតនា

ផ្កា​កុលាប​ក្រហម បាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​ប្រវត្តិសាស្ត្រ និង​វប្បធម៌​ផ្សេង​ៗ ដែល​ជា​និមិត្ត​សញ្ញា​នយោបាយ និង​សាសនា។ ជា​ពិសេស វា​ត្រូវ​បាន​ចាត់​ទុក​ជា​សកល​តំណាង​ឲ្យ​ក្ដី​ស្រលាញ់​ពិត​ប្រាកដ។

Pexels Photo 1820567

២. ពណ៌​លឿង ៖ មិត្តភាព និង ភាព​រីករាយ

នៅ​ក្នុង​ប្រវត្តិ​សាស្ត្រ​ជា​ច្រើន ពណ៌​លឿង​ ត្រូវ​បាន​ផ្សារ​ភ្ជាប់​នឹង​ព្រះ​អាទិត្យ ដែល​ធ្វើ​ឲ្យ​ផ្កា​កុលាប​ពណ៌​លឿង​មាន​ភាព​ល្អ​ឥត​ខ្ចោះ​ក្នុង​ការ​លើក​ទឹក​ចិត្ត​មនុស្ស។ លើស​ពី​នេះ​ទៀត ផ្កា​កុលាប​ពណ៌​លឿង​តំណាង​ឲ្យ​ការ​កោត​សរសើរ និង​សេចក្តី​ស្រឡាញ់ ប៉ុន្តែ​មិន​មែន​ក្នុង​ន័យ​ស្នេហា​នោះ​ទេ ពោល​គឺ​ក្នុង​ន័យ​មិត្ត​ភាព។

5f80efe63d60e65ca28397dbba5d9ff6

៣. ពណ៌ស្វាយ ៖ ភាព​សប្បាយរីករាយ និង​រុងរឿង

ក្នុង​ន័យ​នេះ ផ្កា​កុលាប​ពណ៌​ស្វាយ​ តំណាង​ឲ្យ​ភាព​សប្បាយ​រីក​រាយ និង​រុងរឿង​ត្រចះ​ត្រចង់។

Download

៤. ពណ៌​ផ្កាឈូក ៖ សេចក្ដី​ស្រឡាញ់, ការ​ដឹង​គុណ និង​ការ​កោតសរសើរ

ផ្កា​កុលាប​ពណ៌​ផ្កាឈូក​ចាស់ តំណាង​ឲ្យ​ការ​ដឹង​គុណ និង​ការ​អរគុណ ហើយ​វា​ជា​វិធី​បុរាណ​មួយ​ក្នុង​ការ​និយាយ​ពាក្យ​អរគុណ​ទៅ​កាន់​នរណា​ម្នាក់។ ចំណែក​ឯ​ពណ៌​ផ្កាឈូក​ខ្ចី​វិញ គឺ​តំណាង​ឲ្យ​សេចក្ដី​ស្រឡាញ់ និង​ការ​អាណិត​អាសូរ​ផង​ដែរ។

FZ6L47p

៥. ពណ៌ស ៖ ការអាណិតអាសូរ និងទាក់ទង​នឹងវិញ្ញាណ

ផ្កាកុលាប​ពណ៌​ស ត្រូវ​បាន​ផ្សារ​ភ្ជាប់​នឹង​កិត្តិយស​ និង​ការ​គោរព ដូច្នេះ​វា​ត្រូវ​បាន​គេ​ប្រគល់​ឲ្យ​មនុស្ស​ជា​ទី​ស្រលាញ់​ដែល​បាន​ស្លាប់។

A Single White Rose With White Background 1600x1200

៦. ពណ៌​ទឹកក្រូច ៖ ការ​ចាប់​អារម្មណ៍ និង​សេចក្ដីសាទរ

ផ្កាកុលាប​ពណ៌​ទឹក្រូច អាច​ជា​ការ​បង្ហាញ​ពី​ការ​ចាប់​អារម្មណ៍​ ឬ​អំណោយ​សម្រាប់​នរណា​ម្នាក់ ដែល​មាន​ន័យ​ថា "ខ្ញុំ​មាន​មោទនភាព​ចំពោះ​អ្នក"

204 2047133_orange Rose Macro Bouquet Of Orange Roses (1)

Screenshot (254)

ផុតថ្ងៃក្តីស្រឡាញ់មែន ប៉ុន្តែបើចង់ទិញផ្កាកុលាបដើម្បីជូនរឺសម្រាប់ឪកាសរឺពិធីអ្វីមួយនោះគឺអាចមើលតាមអត្ថន័យនៃពណ៌របស់វាបានណា៕