គ្រូ​ហុងស៊ុយ៖ “ផ្ទះ ៣ ប្រភេទ​ ទោះ​គេ​លក់​ថោក​ប៉ុណ្ណា​ក៏​កុំ​ទិញ ប្រយ័ត្ន​យីអ៊ុន​ស្រុត” – Kalib9 ជីវិតកម្សាន្ត ជំនឿ យល់ដឹង | Pelklas

គ្រូ​ហុងស៊ុយ៖ “ផ្ទះ ៣ ប្រភេទ​ ទោះ​គេ​លក់​ថោក​ប៉ុណ្ណា​ក៏​កុំ​ទិញ ប្រយ័ត្ន​យីអ៊ុន​ស្រុត”

អ្នក​ជំនាញ​ផ្នែក​ហុងស៊ុយ ជនជាតិ​ចិន​ លោក Li Ke Trung បាន​ណែនាំ​នូវ​ផ្ទះ​ឬ​គេហដ្ឋាន ៣ ប្រភេទ ដែល​អ្នក​មិន​គួរ​ទិញ បើ​ទោះ​បី​វា​មាន​តម្លៃ​ទាប​ប៉ុណ្ណា​ក៏​ដោយ ព្រោះ​វា​អាច​បង្ក​ផល​ប៉ះពាល់​ដល់​យីអ៊ុន​របស់​អ្នក និង​សមាជិក​គ្រួសារ ពេល​ចូល​ទៅ​រស់នៅ៖

Ice_screenshot_20211121 132422

៣) ផ្ទះ​រាង​កាំភ្លើង

Ice_screenshot_20211121 132415

តម្លៃ​ដី​កាន់​តែ​ថ្លៃ ដូច្នេះ​អ្នក​សាងសង់​ផ្ទះ​លក់ ពេល​ខ្លះ​ព្យាយាម​រចនា​ម៉ូត​ផ្ទះ ទៅ​តាម​ទំហំ​ដី​តូច ភ្លេច​គិត​ពី​រចនាបថ​នៃ​រាង​ផ្ទះ ហើយ​តាម​ក្បួន​ហុងស៊ុយ​រាង​ផ្ទះ ជា​អក្សរ L មើល​ទៅ​ដូច​កាំភ្លើង​ខ្លី គេ​មិន​ឲ្យ​ទិញ​មក​រស់នៅ​នោះ​ទេ។

នេះ​ជា​ការ​បំពាន​ហុងស៊ុយ ជា​ការ​ដែល​អាច​ទាញ​ទ្រព្យ​ម្ចាស់ផ្ទះ​ឲ្យ​បាត់បង់ ហើយ​សុខភាព​សមាជិក​គ្រួសារ​រស់​នៅ​ក្នុង​ផ្ទះ​នោះ ក៏​មិន​ល្អ​នោះ​ដែរ។

២) ផ្ទះ​រាង​ត្រីកោណ

Ice_screenshot_20211121 132402

តាម​ក្បួន ផ្ទះ​ដែល​មាន​រាង​ការ៉េ ឬ​ចតុកោណកែង​តែងតែ​ជា​ផ្ទះ លើក​យីអ៊ុន ផ្ទុយ​ទៅ​វិញ បើ​ជា​រាង​ត្រីកោណ គឺ​មិន​គួរ​បំពាន​ទិញ​មក​រស់នៅ​ឡើយ។

ផ្ទះ​ដែល​មាន​ជ្រុង​ស្រួចៗ​រាង​ត្រីកោណ តំណាង​ឲ្យ​ព្រួញ បង្ក​ជា​គ្រោះ​មហន្តរាយ​ដ៏​ធំ​ដល់​ម្ចាស់ផ្ទះ បើក​ភ្នែក​ឃើញ​តែ​គ្រោះ មិន​ឃើញ​លាភ នាំ​ឲ្យ​ម្ចាស់ផ្ទះ​ឆាប់​អារម្មណ៍​ខឹង​សម្បា ច្របូកច្របល់​ផ្លូវ​ចិត្ត ពិបាក​ក្នុង​ការ​រស់នៅ​ខ្លាំង​ណាស់។

១) ផ្ទះ​មាន​បង្គន់​ចំ​កណ្តាល

Ice_screenshot_20211121 132356

ទីតាំង​កណ្តាល​នៃ​ផ្ទះ ត្រូវ​បាន​គេ​យក​ជា​ចំណុច​ប្រសព្វ​ដ៏​សំខាន់​មួយ ហើយ​មិន​ចេះ​តែ​ដាក់​របស់​ណា​បាន​តាម​ចិត្ត​ឡើយ។ ចំណុច​នេះ​វា​មាន​ឥទ្ធិពល​ល្អ ឬ​អាក្រក់​អាស្រ័យ​ទៅ​លើ​ម្ចាស់ផ្ទះ​ជា​អ្នក​កំណត់​នោះ​ឯង។

តាម​ក្បួន​ហុងស៊ុយ​ លោក​គ្រូ​ណែនាំ​ថា គ្រួសារ​ទាំង​ឡាយ គួរ​តែ​រៀប​ដាក់​អាសនៈ តុ កៅអី អាស្រ័យ​លើ​ការ​រចនា​ចង់​បាន​របស់​ម្ចាស់ផ្ទះ នៅ​ផ្នែក​ចំ​កណ្តាល​ផ្ទះ តែ​ហាម​ផ្តាច់ កុំ​ដាក់​បង្គន់​នៅ​ទីតាំង​នោះ​ឲ្យ​សោះ។ វា​សាយភាយ​ថាមពល​អាក្រក់​ជ្រាប​ពេញ​ផ្ទះ ហើយ​បើ​និយាយ​ពី​ផ្នែក​វិទ្យាសាស្ត្រ ក៏​អាច​ងាយ​បង្ក​បាក់តេរី​ប៉ះពាល់​ដល់​សមាជិក​គ្រួសារ​ផង​ដែរ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក