កម្មវិធី PropertyGuru Asia Real Estate Summit ឆ្នាំ2021 ធ្វើ​ឡើង​តាម​ប្រព័ន្ធអនឡាញ – Kalib9 អត្ថបទ PR | Pelklas

កម្មវិធី PropertyGuru Asia Real Estate Summit ឆ្នាំ2021 ធ្វើ​ឡើង​តាម​ប្រព័ន្ធអនឡាញ

កម្មវិធី PropertyGuru Asia Real Estate Summit ឆ្នាំ2021 ធ្វើ​ឡើង​តាម​ប្រព័ន្ធអនឡាញ

 ដោយផ្តោត​ទៅ​លើ​ការ​ប្រើ​ប្រាស់​​ទិន្នន័យដើម្បីការ​អភិវឌ្ឍន៍​វិស័យអចលនទ្រព្យ

វាគ្មិនចូល​រួម​លំដាប់​ពិភពលោកមានដូចជាអ្នកតំណាងជាន់ខ្ពស់មកពីស្ថាប័ន International Finance Corporation/World Bank Group, The Economist Corporate Intelligence Unit, Milken Institute, Bank of Singapore និង TheOriginal Voice of Siri

កម្មវិធី PropertyGuru Asia Real Estate Summit ឆ្នាំ2021 ធ្វើ​ឡើង​តាម​ប្រព័ន្ធអនឡាញ​នឹង​បិទបញ្ចប់នៅថ្ងៃទី 8ខែមករា ឆ្នាំ 2022

PropertyGuru Group ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាអចលនទ្រព្យឈានមុខគេនៅអាស៊ីអាគ្នេយ៍ បានប្រារព្ធធ្វើ​កម្មវិធីសន្និសិទ អចលនទ្រព្យនៅតំបន់អាស៊ី (PropertyGuru Asia Real Estate Summit) ដែល​ជា​កម្មវិធី​​ភាពជា​អ្នក​ដឹក​នាំ​​ប្រកប​ដោយ​គំនិត​លំដាប់​ពិភព​លោក​។ កម្មវិធី​នេះ​មាន​រយៈពេល​មួយ​ខែ​ ហើយ​នឹង​ត្រូវ​បិទបញ្ចប់​នៅ​ថ្ងៃទី8 ខែមករា ឆ្នាំ 2022 ខាង​មុខ​នេះ​។

Photo_2021 12 24_12 36 38

នៅក្រោមប្រធានបទ “បដិវត្តន៍ទិន្នន័យ’ សន្និសិទត្រូវ​បាន​ផ្សាយនៅលើវេបសាយ AsiaRealEstatesummit.com ព្រម​ទាំង​អនុញ្ញាតិ​ឲ្យ​មានជជែកគ្នា​ផ្ទាល់​ក្នុង​បន្ទប់​ជជែក​ មាន​បន្ទប់តាំងពិព័រណ៌ចំនួនពីរ និង ស្តង់​ជជែក​ពិភាក្សា​ចំនួន 30។ ជាមួយនឹងការផ្ដើមបើកកម្មវិធីដោយពិធីការនីទូរទស្សន៍ដ៏ល្បី កញ្ញា​ Kelly B. Jones កម្មវិធីទទួលបានការគាំទ្រពីសំណាក់អ្នកឧបត្ថម្ភល្បីៗដូចជា Port City Colombo និង ដៃគូនវានុវត្តន៍ផ្លូវការ IHI។

នៅក្នុងឆ្នាំទីប្រាំពីរនេះ សន្និសិទប្រចាំឆ្នាំនេះមានការចូលរួមពីសំណាក់បុគ្គល​សំខាន់​ៗពីជុំវិញតំបន់អាស៊ីប៉ាស៊ីហ្វិក និង តំបន់ផ្សេងទៀត ដោយធ្វើ​ការយកចិត្តទុកដាក់ទៅលើនិរន្តរភាព  អគារបៃតងនិងហិរញ្ញវត្ថុ  បច្ចេកវិទ្យាស្អាត ភាពធនរបស់ទីប្រជុំជន និងទីក្រុងឆ្លាតវៃ ជាមួយនឹងការ​ផ្តោត​លើ​​វិទ្យាសាស្ត្រគ្រប់គ្រងទិន្នន័យនិងការ​ស្វែង​យល់​ពី​ទិន្នន័យជាចំណុចស្នូល។

លោក Hari V. Krishnan នាយកប្រតិបត្តិ និង ជានាយកគ្រប់គ្រងនៃក្រុមហ៊ុន PropertyGuru Group បានចែករំលែកនៅ​ក្នុង​បទបង្ហាញ «GuruTalk» របស់គាត់​ថា៖ «យើងមានឱកាសដើម្បីផ្លាស់ប្ដូរលំហូរការងាររបស់យើងពីខាងក្នុងទៅវិញ ដោយប្រាកដថាយើងកំពុងតែប្រើប្រាស់នូវព័ត៌មាន​អំពីទិន្នន័យ ដើម្បីធ្វើការ​សម្រេចចិត្តឆ្លាតវៃដូចជា​ ថាតើយើងត្រូវសង់ដោយរបៀបណា ត្រូវសង់អ្វី ត្រូវ​ផ្គត់​ផ្គង់​បែប​ណា​ដើម្បី​សម​នឹង​តម្រូវ​ការ​ និងថាតើយើងត្រូវគ្រប់គ្រងអចលនទ្រព្យដោយរបៀបណាជា​ដើម​។   ​ព័ត៌មាន​អំពី​ទិន្នន័យអាចជួយទៅ​ដល់គ្រប់ផ្នែកទាំងអស់នៃប្រព័ន្ធអេកូឡូស៊ី​សម្រាប់វិស័យអចលនទ្រព្យ»។

Photo_2021 12 24_12 36 39

ជាមួយគ្នានេះដែរ​ ការវិលត្រឡប់មកវិញរបស់ប្រធានសន្និសិទ លោក Stephen Oehme ដែលបច្ចុប្បន្ននេះជានាយកគ្រប់គ្រងនៃក្រុមហ៊ុន Quantum Thailand Ltd និង ជាអតីតសមាជិកក្រុមប្រឹក្សាភិបាលនៃ Burj Khalifa Dubai ធ្វើការអំពាវនាវឱ្យទាញយកអត្ថប្រយោជន៍ពីចំណុចខ្លាំងនៃវិទ្យាសាស្ត្រទិន្នន័យដើម្បីសម្រេចបាននូវគោលដៅនិរន្តរភាពរួមគ្នា។ «និរន្តរភាព គឺជាកញ្ចក់ឆ្លុះបញ្ចាំង សម្រាប់សម្រេចនូវលទ្ធផល ដែលយើងទាំងអស់គ្នាមានបំណងចង់សម្រេច និង កេរ្តិ៍ឈ្មោះ​ដែលយើងចង់បន្សល់ទុក។ យើងត្រូវតែមានវឌ្ឍនភាពឱ្យរឹតតែខ្លាំងក្លា ហើយ យើងត្រូវតែសម្រេចឱ្យបាននូវលទ្ធផលរឹងមាំនិងយូរអង្វែង។ រួមគ្នា យើងអាចធ្វើបាន»។

សន្និសិទឆ្នាំនេះ​ដែល​ហៅកាត់ថា ARES មានលក្ខណៈពិសេសដោយមានការប្រមូលផ្ដុំនូវក្រុមហ៊ុននាំមុខជាង 30 ក្រុមហ៊ុន ខាងវិស័យអចលនទ្រព្យនិងបច្ចេកវិទ្យា បុគ្គល​មាន​ស្នាដៃ​កំពូល​ខាងការងារនិរន្តរភាពនិងខាងការងារអាកាសធាតុ អ្នក​បង្កើត​ថ្មី រួមទាំង អ្នកមានចក្ខុវិស័យវែងឆ្ងាយពីជុំវិញពិភពលោកផងដែរ។ ៥០%នៃ​វាគ្មិនមានទាំងស្ត្រី និង សមាជិកនៃសហគមន៍ LGBTQ+ ក្នុង​ន័យ​ពង្រឹងនូវការប្ដេជ្ញាចិត្តរបស់កម្មវិធីដើម្បីលើកកម្ពស់នូវភាពចម្រុះគ្នានៃសម្លេង និង ការរាប់បញ្ចូលមនុស្សគ្រប់គ្នា នៅក្នុងវិស័យអចលនទ្រព្យនិងវិស័យបច្ចេកវិទ្យា។

ពានរង្វាន់ «ចក្ខុវិស័យប្រចាំឆ្នាំ» ត្រូវបានផ្ដល់ជាលើកដំបូងជូនដល់អ្នកទទួលជាស្ត្រី ដែល​ជាស្ថាបត្យករជនជាតិថៃ ឈ្មោះ Kotchakorn Voraakhom ជា CEOនិង​ជាស្ថាបនិកនៃ Pourous City Network ជាប្រធាននៃក្រុមការងារបម្រែបម្រួលអាកាសធាតុ និងជាប្រធាននៃសមាគម International Federation of Landscape Architects, World (IFLA World)។

លោកស្រីបានមានប្រសាសន៍ថា៖ «ជាការសំខាន់ណាស់ដែលស្ត្រីអាចមានឱកាសអង្គុយនៅ​ក្នុង​វេទិកានេះ និង អាចចែករំលែកនូវ គំនិត យោបល់និងការច្នៃប្រឌិតរបស់ពួកគេបាន។ នៅលើពិភពលោកនេះមិនមានតែភេទពីរ​ទេ នាពេលបច្ចុប្បន្ននេះ យើងមានសង្គមមួយដែលមានភាពចម្រុះគ្នាហើយ ហើយខ្ញុំសង្ឃឹមថាគំនិតច្នៃប្រឌិតរបស់យើងទាំង​អស់​គ្នា​ពិតជាអាចរួមបញ្ចូលគ្នា ដើម្បីដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុនេះបាន»។

ដោយផ្តោតទៅលើប្រធានបទជាច្រើន និង វិស័យពាក់ព័ន្ធនានា សន្និសិទស្ដីពីវិស័យអចលនទ្រព្យនៅតំបន់អាស៊ីរបស់ក្រុមហ៊ុន PropertyGuru ឆ្នាំ 2021 ត្រូវបានបែងចែកទៅតាមប្រធានបទ ដោយផ្ដោតលើ ភាពទាក់ទងគ្នានៃទិន្នន័យ (data landscape) ទិន្នន័យដែលអាចចូលប្រើប្រាស់បាន (accessible data) ការអភិវឌ្ឍប្រកបដោយនិរន្តរភាពនិងនវានុវត្តន៍ទិន្នន័យ។

ភាពទាក់ទងគ្នានៃទិន្នន័យ (Data Landscape)

វាគ្មិនសំខាន់នៅក្នុងផ្នែក «Data Landscape» មាន​ដូច​ជា​ប្រធានបណ្ដាញ The Economist Intelligence Corporate Network ប្រចាំតំបន់អាស៊ីអាគ្នេយ៍ លោកបណ្ឌិត Dr. William Thomas  មក​ពី​ក្រុមហ៊ុន​​ The original voice of Siri លោក ​Susan Bennett  អតីតឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំធនាគារអភិវឌ្ឍន៍អាស៊ី និង បច្ចុប្បន្ននេះជាអ្នកស្រាវជ្រាវជាន់ខ្ពស់ប្រចាំតំបន់អាស៊ីនៃវិទ្យាស្ថាន Milken Institute គឺលោក Curtis S. Chin និងប្រធានផ្នែកយុទ្ធសាស្ត្ររបស់ក្រុមហ៊ុន PropertyGuru លោក Mallika Gadepalli។

ទិន្នន័យដែលអាចចូលប្រើបាន (Accessible Data)

ផ្នែក «Accessible Data» ត្រូវ​បាន​ធ្វើ​បទ​បង្ហាញនូវចំណុចសំខាន់ៗលើ​ប្រធាន​បទ​ដូច​ជា​ការកសាងភាពធន់ ការចាប់ផ្ដើមអាជីវកម្មដំបូងប្រកបដោយក្រមសីលធម៌ ការចតនៅចំណងឆ្លាតវៃ ការកសាងគ្រឹះធ្វើជាអ្នកមានឥទ្ធិពលលើវិស័យអចលនទ្រព្យនាពេលអនាគត និង​ករណីសិក្សាអំពីទីក្រុងឆ្លាតជាដើម​ ដោយ​វាគ្មិន​មក​ពី​ស្ថាប័ន​ផ្សេងៗ​ដូចជា​ International Finance Corporation/World Bank ក្រុមហ៊ុន RedFox AI ក្រុមហ៊ុន IHI Asia Pacific ស្ថាប័ន​ Presello Home Tour Videos និង​ស្ថាប័ន​ Co-Founder of Privacy by Design Lab។

ការអភិវឌ្ឍប្រកបដោយនិរន្តរភាព (Sustainable Development)

ផ្នែក «Sustainable Development» ធ្វើឡើងដោយមានការពិភាក្សាអំពីប្រធានបទ «ស្ត្រីដែលដឹកនាំនិងបង្កើត» ដោយ​លោកស្រី Kotchakorn Voraakhom មកពីប្រទេសថៃ និង លោកស្រី Jean Jacquelyn de Castro មកពីប្រទេសហ្វីលីពីន ជា CEO នៃក្រុមហ៊ុន ESCA ដែលបានចុះបញ្ជីស្របច្បាប់។​

នវានុវត្តន៍ទិន្នន័យ (Data Innovation)

ផ្នែកចុងក្រោយ «Data Innovation» ធ្វើឡើងជាកម្មវិធីពិភាក្សាតាមវិទ្យុលើប្រធានបទ «Right on the Money» នៅលើវិទ្យុ Money FM 89.3 របស់ប្រទេសសិង្ហបុរី ដោយលោក Michelle Martin ធ្វើការពិភាក្សាជាមួយនឹងលោក Rani Kaur​ ជានាយកគ្រប់គ្រង និង ជាប្រធានផ្នែកយុទ្ធសាស្ត្រនិងការគ្រប់គ្រងធុរកិច្ចនៃធនាគារ Bank of Singapore។

សំបុត្រសម្រាប់ចូលរួមសន្និសិទស្ដីពីវិស័យអចលនទ្រព្យនៅតំបន់អាស៊ីរបស់ក្រុមហ៊ុន PropertyGuru   2021​ នៅតែអាចស្វែងរកបាននៅលើវេបសាយ watch.AsiaRealEstatesummit.com។ លោក​អ្នក​អាចចូលមើលកម្មវិធីផ្សាយរបស់វាគ្មិនទាំងអស់នៃសន្និសិទ ARES បាន ក្នុងពេលបច្ចុប្បន្ននេះ ដោយមានបញ្ជីវីដេអូរហូតដល់ថ្ងៃទី8  ខែមករា ឆ្នាំ 2022។

សន្និសិទ «GuruSummit» តាម​ប្រព័ន្ធអនឡាញ​ត្រូវ​បាន​បើកធ្វើឡើងនៅដើមខែធ្នូ ដែល​ជាផ្នែកមួយនៃកម្មវិធី «PropertyGuru Week» ដ៏គួរឱ្យចាប់អារម្មណ៍​ និង​ជាការប្រារព្ធពិធីប្រចាំឆ្នាំ ដោយមានការបង្ហាញនូវអ្នកឈ្នះពានរង្វាន់ប្រចាំតំបន់ និង ប្រចាំប្រទេស នៅក្នុងពិធីផ្ដល់ពានរង្វាន់អចលនទ្រព្យនៅតំបន់អាស៊ីលើកទី 16 របស់ក្រុមហ៊ុន PropertyGuru។

សន្និសិទស្ដីពីវិស័យអចលនទ្រព្យនៅតំបន់អាស៊ីរបស់ក្រុមហ៊ុន PropertyGuru   ឆ្នាំ 2021 ត្រូវបានគាំទ្រដោយ អ្នកឧបត្ថម្ភធំដោយ Port City Colombo; ដៃគូនវានុវត្តន៍ផ្លូវការរបស់ IHI; ដៃគូលើផតថលផ្លូវការរបស់ PropertyGuru; ដៃគូទូរទស្សន៍ផ្លូវការរបស់ប៉ុស្តិ៍ទូរទស្សន៍ History Channel; ទស្សនាវដ្ដីផ្លូវការ និង podcast PropertyGuru Property Report; ដៃគូ PR ផ្លូវការរបស់ Infinity Communications; ដៃគូជាសារព័ត៌មានរបស់ APAC CIO Outlook, ក្រុមហ៊ុន Asia PropTech, ក្រុមហ៊ុន Nikkei Asia, ក្រុមហ៊ុន Oxford Business Group, និង ផតខាសសប្បនិម្មិត RedFox Ai; ដៃគូ ESG ផ្លូវការ នៃមូលនិធិ Baan Dek Foundation;  ដៃគូសប្បុរសធម៌ផ្លូវការ Right To Play; និង សមាគមគាំទ្រ Asia MarTech Society and greenbuilding  Consulting & Engineering។

សម្រាប់ព័ត៌មានបន្ថែម សូមផ្ញើអ៊ីមែល តាម ares@propertyguru.com ឬ ចូលមើលវេបសាយផ្លូវការ៖AsiaRealEstatesummit.com