ការផុស ឬស៊ែបែបដ្រាម៉ា គឺជាការបង្ហាញពីភាពទន់ជ្រាយ ឬកំពុងតែបង្ហិនពេលវេលាដើម្បីអភិវឌ្ឍខ្លួនឯង – Kalib9 យល់ដឹង | Pelklas

ការផុស ឬស៊ែបែបដ្រាម៉ា គឺជាការបង្ហាញពីភាពទន់ជ្រាយ ឬកំពុងតែបង្ហិនពេលវេលាដើម្បីអភិវឌ្ឍខ្លួនឯង

ដល់ពេលមួយ ដែលអ្នកចាស់ចិត្ត ចាស់គំនិត ចាស់ទុំគ្រប់គ្រាន់ អ្នកនឹងយល់ថា ៖

១. ការឈ្លោះប្រកែក ឬប្រាកាន់មនុស្សមួយចំនួន គឺវាជារឿងដែលអត់ប្រយោជន៍បំផុត។

២. ការដែលឆេវឆាវ ឆាប់ខឹង ឬក៏ក្ដៅក្រហាយច្រើន អ្នកនឹងគ្មានក្ដីសុខទេ។

៣. ការដែលចាំតែទើស ឬច្រណែននឹងអ្នកដទៃ មានន័យថា អ្នកកំពុងតែមើលងាយខ្លួន។

1

៤. ការផុស ឬស៊ែបែបដ្រាម៉ា គឺជាការបង្ហាញពីភាពទន់ជ្រាយ ឬកំពុងតែបង្ហិនពេលវេលាដើម្បីអភិវឌ្ឍខ្លួនឯង។

៥. ការលេងសើច ឡិឡក់ច្រើនពេកក្នុងសសង្គមនេះ នឹងធ្វើឱ្យមនុស្សមួយចំនួន លែងឱ្យតម្លៃ និងមើលងាយអ្នក។

៦. ការលេងសើចនឹងអារម្មណ៍ ឬមនោសញ្ចេតនារបស់នរណាម្នាក់ អ្នកនឹងខូចចិត្ត ឬស្ដាយក្រោយនៅថ្ងៃមុខ។

៧. ការស្រឡាញ់នរណាម្នាក់មិនច្បាស់លាស់ នាំតែភាពរវល់ ជំពាក់ជំពិនក្នុងរឿងស្នេហា។

៨. ការចងគំនុំ មិនចេះអត់ឱន គឺជាការយកភ្លើងមកផ្អោបជាប់ជីវិតខ្លួនឯង។

៩. ការមិនព្រមចេញប្រឡូកក្នុងសង្គម ឬខ្លាចរអាក្នុងការជួបមនុស្សជុំវិញខ្លួន វាជាការបិទផ្លូវនៃជីវិតខ្លួនឯង។

១០. ការមិនព្រមស្ដាប់ និងទទួលយកយោបល់អ្នកដទៃមកគិត អ្នកនឹងនៅតែល្ងង់រហូតទៅ។

#មនុស្សចុងក្រោយ