វីតាមីនបំប៉នសម្រាប់មនុស្សចាស់ ​ដែលមានអាយុចាប់ពី ៥០ ឆ្នាំឡើង

ឈានចូលដល់វ័យចំណាស់ សុខភាពរបស់យើងម្នាក់ៗកាន់តែទ្រុឌទ្រោមពីមួយថ្ងៃទៅមួយថ្ងៃ ក៏ព្រោះតែប្រព័ន្ធការពាររាងកាយយើងចាប់ផ្តើមចុះខ្សោយ។ ដូច្នេះហើយទាមទារឱ្យយើងពិនិត្យសុខភាពខ្លួនឯងនិងមនុស្សជាទីស្រឡាញ់ឱ្យបានយ៉ាងតិច២ដងក្នុងមួយឆ្នាំ ដើម្បីរកមើលថា សរីរាង្គណាមួយរបស់យើងល្អឬមានបញ្ហា យើងប្រឈមមុខនឹងជំងឺអ្វីខ្លះ បើនឹងមានបញ្ហាណាមួយយើងអាចបង្ការនិងព្យាបាលទាន់ពេលវេលាបាន។

ក្រៅពីការពិនិត្យសុខភាពជាទៀងទាត់ ការញ៉ាំអាហារឱ្យបានគ្រប់ទាំង៤ក្រុម ការហាត់ប្រាណ មនុស្សចាស់នៅបរទេសគេឱ្យញ៉ាំវីតាមីនចំនួន៧មុខជាប្រចាំ ដែលធ្វើឱ្យគាត់មានសុខភាពល្អ កម្លាំងមាំមួន ម៉ឺងម៉ាត់ ខួរក្បាលស្រឡះល្អ ជំនួយដល់ការចងចាំ។ វីតាមីនចំនួន៧មុខនោះមានដូចជា៖

272243989_469807491182710_49617907131480538_n

​- ទី១ វីតាមីន D ៖ ដើម្បីពង្រឹងឆ្អឹងគាត់ឱ្យតាន់ សុខភាពមាំមួយ និងសកម្មអាចហាត់ប្រាណបាន មិនឱ្យទន់ឆ្អឹង ប្រេះឆ្អឹង បាក់ឆ្អឹង។

- ទី២ Centrum ឬ Multi-Vitamin: ញ៉ាំមុនឬក្រោយអាហារពេលព្រឹក១ម៉ោងទៅ២ម៉ោង ដើម្បីបំពេញជីវជាតិដែលខ្វះខាត សរីរាង្គដែលចាស់ទៅវាមិនដំណើរការ មិនអាចស្រូបចំណីអាហារដែលគាត់បរិភោគបានពេញលក្ខណៈ និងជំរុញកម្លាំងឱ្យខ្លាំងក្លាគ្រប់គ្រាន់។

- ទី៣ Vitamin B-Complex: ជួយឱ្យខួរក្បាលគាត់ឱ្យត្រជាក់ ភ្លឺស្វាង ឈាមរត់ស្រួល កម្លាំងមាំមួន គេងលក់ស្រួល មានអារម្មណ៍សប្បាយរីករាយ។

272159785_469807564516036_7704544598605217869_n

- ទី៤ វីតាមីន C: ១គ្រាប់៥០០មីលីក្រាម ឱ្យលេបម្តង១គ្រាប់ ១ថ្ងៃ៣ដង ជាមធ្យមក្នុង១ថ្ងៃពី១០០០ទៅ១៥០០មីលីក្រាម។ វាសំខាន់ណាស់ ពិសេសនារដូវកូវីដ-១៩នេះ ព្រោះវាមានតួនាទីសំខាន់ពង្រឹងភាពស៊ាំនៃរាងកាយរបស់យើង។ វាមាននៅក្នុងផ្លែឈើស្ទើរគ្រប់មុខ តែអ្នកខ្លះញ៉ាំផ្លែឈើមួយចំនួនមិនបានដោយសារឈឺក្រពះ ញ៉ាំលែងឆ្ងាញ់ ញ៉ាំទៅរាក ធ្វើទុក្ខផ្សេងៗ អាចញ៉ាំថ្នាំគ្រាប់ក៏បានដែរ។ វាជួយពង្រឹងសរីរាង្គគាត់ឱ្យខ្លាំង មិនងាយឈឺ ការពារផ្តាសាយ ទប់ស្កាត់កុំឱ្យរើមឡើង។ ពិសេសជួយភ្នែកគាត់ឱ្យភ្លឺថ្លាមិនងាយស្រវាំង។

- ទី៥ កាល់ស្យូម១២០០មីលីក្រាម : ការពារឆ្អឹងកុំឱ្យពុកផុយនៅពេលគាត់អស់រដូវ ធ្វើឱ្យគាត់ងាយមានជំងឺរលាកឆ្អឹង ពុកឆ្អឹង រលាកសន្លាក់ឆ្អឹង។ វាកើតឡើងតាំងពីក្មេង ដែលយើងមិនញ៉ាំទឹកដោះគោ។

272137716_469807687849357_7762000047015304070_n

- ទី៦ Omega-3 Fatty Acids: ត្រូវឱ្យគាត់ញ៉ាំជាប្រចាំ។ វាជួយភ្នែក បេះដូង គន្លាក់ដៃ-ជើង ដើម្បីឱ្យគាត់រស់នៅស្រួល សុខភាពល្អដូចគេឯង។

- ទី៧. Coenzyme Q10: ជាអង់ទីអុកស៊ីដែន ថ្នាំប្រព័ន្ធការពារការវាយលុកជំងឺមហារីក។ ថ្នាំនេះគេតែងឱ្យចាស់ៗនិងក្មេងតូចៗកំពុងលូតលាស់ញ៉ាំជាប្រចាំ ជួយឱ្យគាត់កុំឱ្យឈឺច្រើន ព្រោះបើប្រព័ន្ធការពារខ្សោយ មហារីកនិងជំងឺផ្សេងៗទៀតអាចវាយលុកបានងាយ។ បើខ្វះវានឹងធ្វើឱ្យប៉ះទង្គិចដល់បេះដូងយើងទៀត។

វីតាមីនទាំងអស់នេះគឺជួយបំប៉នគាត់ឱ្យមានសុខភាពល្អ៕

272157374_469807371182722_6666484694700211472_n

272147037_469807464516046_613175395000066545_n

272135686_469807427849383_4523238037784773488_n

២

១

អត្ថបទ៖ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី

រូបភាព៖ Google

#MenglyJQuach