ខ្លោចចិត្ត! កូនទើបតែចេះហៅប៉ាៗ ស្រាប់តែឪពុកត្រូវឃ្លានឆ្ងាយដោយគ្មានថ្ងៃត្រឡប់បែបនេះទៅវិញ ដោយសារតែ…

ហ្វេសប៊ុក៖ មហាជនអ្នកនិយមលេងបណ្ដាញសង្កមហ្វេសប៊ុក បានចូលរួមសម្ដែងការសោកស្ដាយ និងចូលរួមរំលែកទុក្ខគ្រប់ៗគ្នា បន្ទាប់ពីទទួលជ្រាបនូវរឿងរ៉ាវរបស់បុរសម្នាក់ដែលត្រូវឃ្លានឆ្ងាយពីក្រុមគ្រួសារជាទីស្រលាញ់ស្មើជីវិតដោយគ្មានថ្ងៃអាចត្រឡប់មកជួបគ្នាវិញបានឡើយដោយសារតែ ពុលជាមួយនឹងថ្នាំដាក់បង្គន់លែងឱ្យស្ទះ។

20220329_172528

ករណីខាងលើនេះ ត្រូវបានចែករំលែកនៅលើគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Ly Sokeav ដែលត្រូវជាប្អូនស្រីរបស់សព បានសរសេររៀបរាប់ថា៖ “បងប្រុសរបស់ខ្លួន បានពុលថ្នាំដាក់បង្គន់ឱ្យលែងស្ទះ ដូច្នេះសូមបងប្អូនប្រយត្ន័ថ្នាំប្រភេទនេះផងព្រោះពុលខ្លាំង”។


លើសពីនោះម្ចាស់គណនីដដែលនេះបានបន្ថែមនូវខ្លឹមសារដ៏សោកសៅថា៖ “ហ៊ាអើយ ហេតុអ្វីក៏ចាកចោលពួកខ្ញុំលឿនយ៉ាងនេះ កូននៅតូចណាស់ កូនចេះណាស់ ចេះហៅប៉ាហើយ ម្ដេចក៏ឱ្យឃ្លាតទាំងគ្មានថ្ងៃត្រឡប់អ៊ីចឹង? ជីវិតអីក៏ផុយស្រួយម្ល៉េះលោក! បងខ្ញុំ ប្តីល្អ ស្រឡាញ់ប្រពន្ធកូនណាស់”។ ចុងក្រោយក្រុមការងារយើងខ្ញុំសូមបួងសួងឱ្យដល់វិញ្ញាណក្ខន្ធរបស់បងប្រុសបានទៅកាន់សុគតិភព និងឆាប់បានចាប់កំណើតជាថ្មី៕

20220329_172946

ប្រភព៖ ហ្វេសប៊ុក