តើអ្វីជាអាថ៌កំបាំង ប្រជាជនជប៉ុនដែលធ្វើអោយគេមានជីវិតរស់នៅយូជាងគេ ក្នុងចំណោមប្រទេសដ៏ទៃ?

នេះបើយោងតាមការស្រាវជ្រាវថ្មីៗនេះ ប្រទេសជប៉ុនឈរលើតារាងកំពូលនៃសាកល លោកជាប្រទេសដែលមានប្រជាជនមានអាយុវែងបំផុត: ជាមធ្យមពួកគេរស់នៅបាន ៨៣,៧ ឆ្នាំ បើប្រៀបធៀបទៅនឹងចក្រភពអង់គ្លេសប្រទេសឈរលេខរៀងទី២០ ដែលអាយុកាលជាមធ្យមរបស់ប្រជាជនគឺ ៨១,២ ឆ្នាំ) ។

ជាក់ស្តែងជនជាតិជប៉ុនហាក់ដូចជារក្សារទម្លាប់សាមញរបស់ពួកគេទោះបីជាពិភពលោកមានការរីកចម្រើនជឿនលឿនយ៉ាងណាក៏ដោយ។ របបអាហាររបស់ពួកគេគឺគ្មានខ្លាញ់និងមានតុល្យភាពដែលមានភាគច្រើនជាត្រី គឿងសមុទ្រ គ្រាប់ធញ្ញជាតិបន្លែ និងតៅហ៊ូ។

Japan2

ម្ហូបអាហារលោកខាងលិចដែលអ្នកវិទ្យាសាស្ដ្រ បានកំពុងចាត់ទុកថាជាប្រភេទ អាហារប៉ះពាល់សុខភាព គឺជាទូទៅមិនមាននៅលើចានរបស់ប្រជាជនជប៉ុនឡើយ។

របៀបរបបនៃការញ៉ាំនេះឆ្លុះបញ្ចាំងអោយឃើញពីអត្រានៃការធាត់ទាបក្នុងប្រទេសជប៉ុន ហើយមនុស្សគ្រប់គ្នាសុទ្ធតែដឹងថាភាពធាត់គឺជាឃាតករយ៉ាងសាហាវ ដែលវាផ្សាភ្ជាប់ទៅនឹងជម្ងឺធ្ងន់ធ្ងរផ្សេងៗ ដូចគាំងបេះដូង ទឹកនោមផ្អែម និងមហារីក។

អ្វីដែលសំខាន់នោះគឺប្រជាជនជប៉ុនចាប់ផ្តើមទម្លាប់ពីវ័យក្មេង។

សាលារៀននៅក្នុងប្រទេសនេះគោរពតាមគោលការណ៍ណែនាំរបបអាហារដែលមានជាតិស្ករចម្រាញ់តិចតួចបំផុត។ មិនមែនគ្រាន់តែរបស់របបអាហារមួយមុខនោះទេ ជប៉ុនមានប្រព័ន្ធថែទាំសុខភាពធំបំផុតដែលរួមបញ្ចូលគ្នានូវចំណេះដឹងផ្នែកវេជ្ជសាស្ដ្រនិងសម្ភារៈទំនើបដែលអាចអោយប្រជាជនដែលមានជីវភាពទាប និងមធ្យមធ្វើការពិនិត្យនិងព្យាបាលបាន។


ដោយទទួលបាននូវសេវាថែទាំសុខភាពល្អ និងទំនោរទៅកាន់ការញ៉ាំត្រីបានជួយអោយ ប្រជាជនជប៉ុនរស់នៅបានយូអង្វែង។ ម្យ៉ាងវិញទៀតវាពិតជាសាកសមណាស់ដែលថាប្រជាជនជប៉ុនជាមធ្យមគឺទំនងជាត្រូវបានចិញ្ចឹមបីបាច់ក្នុងបរិយាសនិងមជ្ឈដ្ឋានល្អ ដែលជាកត្តាជួយពន្យាអាយុរបស់គេ។ ជាឧទាហរណ៍ របាយការណ៍ក្នុងឆ្នាំ២០១២ បានបង្ហាញថាក្មេងជនជាតិជប៉ុន៩៨ភាគរយ ទៅសាលាដោយថ្មើរជើងនិងជិះកង់។

Japan3

ដូច្នេះប្រសិនបើអ្នកកំពុងស្វែងរកអាថ៍កំបាំងដើម្បីបានអាយុវែងឆ្ងាយនិងមានសុខភាពល្អការជិះកង់ប្រហែលជាអាចជួយអ្នកអោយសម្រចបំណងបាន។

 

ប្រភព The Telegraph

ប្រែសម្រួលដោយ Hanuman