រៀនល្បិចគណនាលេខលឿនទាំង ៧ ស្នៀតដើម្បីទុកបង្រៀនកូនអោយក្លាយជាអ្នកជំនាញគិតលេខ

បូក ដក និង គុណលេខ ពាក្យទាំងនេះធ្វើអោយយើងនឹកឃើញថ្នាក់គណិតវិទ្យាភ្លាម។ ហើយទោះបីជាថ្នាក់នេះត្រូវគ្រាន់តែជាការចងចាំរបស់យើងពីអតីតកាលក៏ដោយ ក៏យើងនៅតែ ជួបការគណនាលេខនេះក្នុងជីវិតប្រចាំថ្ងៃដដែល។ សម្រាប់កូន ៗ របស់យើង ពួកគេពិតជាត្រូវការវិធីសាស្រ្ត ណាមួយដើម្បីឆ្លងកាត់ ការគណនាលេខក្នុង ថ្នាក់គណិតវិទ្យាយ៉ាងឆាប់រហ័ស និងងាយស្រួល។ ដំណើរការទាំងមូលនេះអាចក្លាយជារឿងងាយជាងមុនប្រសិនបើយើងប្រើស្នៀតមួយចំនួន។

ដូចនេះ គេហទំព័រ Bright Side នឹងចែករំលែកជាមួយអ្នកនូវអាថ៌កំបាំងគណិតវិទ្យា មួយចំនួនដើម្បីឱ្យកូនរបស់អ្នកអាចរៀនបានយ៉ាងងាយស្រួល។ យកល្អគួរតែទៅយកក្រដាសមួយសន្លឹកត្រៀមកត់ស្នៀតនេះ ព្រោះអ្នកប្រហែល ជាមានបំណងចង់សាកល្បងវាដោយខ្លួនឯងដែរ។

1 គុណលេខ មេគុណលេខ ៩ ដោយប្រើម្រាមដៃរបស់អ្នក

ដាក់ដៃអោយនៅចំពីមុខអ្នក ហើយគិតថាម្រាមដៃនីមួយៗមានលេខផ្ទាល់ខ្លួន គឺលេខ១ដល់ដប់ពីឆ្វេងទៅស្តាំ។

ឧទាហរណ៍ លោកអ្នកត្រូវគុណលេខ 4×9 ។ ចូររកលេខ 4 ហើយពត់ម្រាមដៃនោះចូល។

ឥឡូវរាប់ម្រាមដៃទាំងអស់នៅខាងឆ្វេងនៃម្រាមដៃដែលបត់ និងរាប់ម្រាមដៃខាងស្តាំនៃម្រាមដៃដែលបត់។ នៅខាងឆ្វេងយើងឃើញ ៣ និងនៅខាងស្តាំយើងឃើញ ៦ ។

បន្ទាប់មកដាក់លេខទាំងពីរផ្ទឹមគ្នា យើងបានចំនួនចម្លើយត្រឹមត្រូវគឺ 36។

2. គុណលេខបីខ្ទង់

 

ឧទាហរណ៍ លោកអ្នកត្រូវគុណលេខ 652×6 ។ អ្នកអាចគូរតារាង ហើយ ដាក់លេខដូចក្នុងរូប ។

គុណតួលេខនីមួយៗនឹង លេខ 6 ហើយបញ្ចូលលទ្ធផលចូលក្នុងតារាង

6×6 = 36

5×6 = 30

2×6 = 12

បន្ទាប់មកបូកលេខលេខបញ្ចូលគ្នាដោយទុកលេខនូវខាងដើម និងខាងចុង ក្នងប្រអប់នៅដដែល រួចហើយលេខដែលនៅសល់នោះគឺជាចម្លើយ។

3. គណនាលេខគុណដែលមានលេខធំៗ

ឧទាហរណ៍ លោកអ្នកត្រូវគុណលេខ 7×531 ។ វាអាចមានភាពងាយស្រួលក្នុងការគុណប្រសិនបើអ្នកបែងចែកលេខធំ ៗ ទៅក្នុងវង់ក្រចកមួយៗ ។ ព្យាយាមធ្វើឱ្យពួកគេតូចតាមដែលអាចធ្វើទៅបាន។

4. គណនាលេខគុណជាមួយលេខ 12

គុណលេខខាងដើមនឹង ១០ បន្ទាប់មកបូកវាពីរដង បន្ទាប់មក បូកលេខទាំងនោះ បញ្ចូលគ្នាដើម្បីទទួលបានចម្លើយរបស់អ្នក។

5. ការគណនារក ១៥%

ប្រសិនបើអ្នកកំពុងព្យាយាមគណនារក 15% ចំនួនសរុបណាមួយ ដំបូងអ្នកត្រូវរកចំនួន 10% សិន។ យើងអាចយក ៤០០ ជាឧទាហរណ៍។ រំកិលចំនួនទសភាគទៅខាងឆ្វេង។ ចែកលេខនេះនឹង ២ ហើយបូកលទ្ធផលរកឃើញជាមួយនឹង ៤០។ ចម្លើយក្នុងឧទាហរណ៍នេះគឺ ៦០ ស្មើ ១៥% នៃ ៤០០ ។

6. របៀបបូកលេខ ៣ ខ្ទង់

លេខ ៣ ខ្ទង់មានភាពងាយស្រួលក្នុងការគណនានៅពេលដែលចំនួនទាំងនោះ ត្រូវបានបំបែកជាផ្នែក ៗ ។ បូកខ្ទង់ រយ និង ខ្ទង់ដប់ ដាច់ដោយឡែកពីគ្នា។

7. គណនាលេខគុណនឹង ៩

អ្នកអាចគុណនឹង ១០ ប្រសិនបើអ្នកត្រូវការគុណនឹង ៩ ។គ្រាន់តែកុំភ្លេចដកលេខដើមចេញពីលទ្ធផលរកឃើញដើម្បីទទួលបានចម្លើយត្រឹមត្រូវ។

អ្នកអាចរកឃើញល្បិចជាច្រើនទៀតនៅទីនេះនិងនៅទីនេះ

តើកូនរបស់អ្នកចូលចិត្តគណិតវិទ្យាទេ? តើគេប្រើ ស្នៀតមួយណាក្នុងចំណោមខាងលើ?

 

ប្រែសម្រួលដោយ ហនុមាន

ប្រភព Brightside.me

Illustrated by Sergey Raskovalov for BrightSide.me