នេះពិតជារឿងគួរឱ្យសង្វេគបំផុត នៅពេលដែលគូស្នេហ៍មួយគូដែលជិតឈានជើងចូលរោងការទៅហើយ តែបែរជាជួបឧបទ្ទវហេតុបា.ត់ប.ង់ជើ.ង.ម្ខាង តែមិត្តប្រុសរបស់នាងមិនបានបោះបង់នាងឡើង និងនៅតែគិតស្រមៃចង់រស់នៅជាមួយនាងដដែរ និងបានមើលថែនាង ផ្ដល់ភាពកក់ក្ដៅ និងទំនុកចិត្តរហូតដល់ជាសះស្បើយ។
មិនយូរប៉ុន្មាន មិត្តប្រុសរបស់នាងក៏បាននាំនាងទៅចុះសំបុត្រអាពាហ៍ពិពា ហ៍ ព្រោះចង់ឱ្យមិត្តស្រីជឿជាក់ថាគាត់មិនបោះបង់នាងចោលឡើយ ទោះនាងស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។ បុរសម្នាក់នោះ មានឈ្មោះ ផនថេប អាយុ ២២ឆ្នាំ ហើយខាងស្រីឈ្មោះ ផេតមុន្នី ចាន់យ៉េម អាយុ ២២ឆ្នាំដូចគ្នា ហើយអ្នកទាំងពីរជាបុគ្គលិកនៅក្នុងសណ្ឋាគារមួយនៅក្នុងខេត្តត្រាំង ប្រទេសថៃ។ អ្នកទាំងពីរបានរៀបគម្រោងអនាគតទុកសម្រាប់ថ្ងៃរៀបការរួចហើយ តែសំណា.ងអា.ក្រ.ក់ មិត្តស្រីរបស់គាត់ក៏ជួបគ្រោះ.ថ្នា.ក់ច.រា.ចរ.ណ៍ ខណៈពេលនាងជិះម៉ូតូទៅធ្វើការ ដែលបានបណ្ដាលឱ្យនាងត្រូវពិ.ការជើ.ងម្ខាង។
តែទោះបែបនេះក្ដី វាមិនមែនជាឧបសគ្គសម្រាប់ក្ដីស្រឡាញ់របស់ពួកគេឡើយ ព្រោះក្ដីស្រឡាញ់របស់ពួកគេ មិនស្ថិតនៅលើរូបរាងកាយ ឬលុយកាក់ឡើយ ដែលជាហេតុខាងប្រុសបានសម្រេចចិត្តច្បាស់លាស់ នាំខាងស្រី ទៅចុះសំបុត្រអាពាហ៍ពិពាហ៍តែម្ដង ដើម្បីជាសក្ខីភាព និងសន្យាថា គាត់ពិតជាស្ម័គ្រស្មោះនឹងនាង និងហ៊ានលះបង់មើលថែនាងរហូតតទៅ រហូតដល់ចាស់កោងខ្នង និងមិនរត់ចោល ឬក្បត់ចិត្តនាងឡើយ៕