ខ្លាំងបាត់!! បុរសម្នាក់ត្រូវបានបញ្ជូនទៅសង្រ្គោះបន្ទាន់ភ្លាមៗ ក្រោយពីស្រែកច្រៀងខារ៉ាអូខេខ្លាំងពេក

ចិន៖ បង្កជាការចាប់អារម្មណ៍ ក្រោយពីបុរសម្នាក់ដែលរស់នៅក្នុងប្រទេសចិន ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីធ្វើការសង្រ្គោះបន្ទាន់ ក្រោយពីរូបគេស្រែកច្រៀងខារ៉ាអូខេខ្លាំងពេក រហូតដល់ស្ទះខ្យល់ ពិបាកដកដង្ហើម។

យោងតាមប្រភពបានឱ្យដឹងថា នៅថ្ងៃកើតហេតុ លោក Wang អាយុ ៦៥ឆ្នាំ ស្រាប់តែឈឺដើមទ្រូងជាខ្លាំង បន្ទាប់ពីស្រែកច្រៀងអស់ ១០បទជាប់គ្នា។

IMG_20220405_175855

លោក Wang បានប្រាប់អ្នកសារព័ត៌មានថា៖ ពេលនោះខ្ញុំពិតជាមានអារម្មណ៍រំភើបជាខ្លាំង ហើយបន្ទាប់ពីស្រែកច្រៀងចម្រៀងពីរបីបទដែលមានណោតខ្ពស់នោះ ខ្ញុំចាប់ផ្តើមមានអារម្មណ៍ពិបាកដកដង្ហើមយកតែម្តង។

មិនយូរប៉ុន្មាន លោកក៏ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីធ្វើការសង្រ្គោះ។


Image_2022 04 05_16 53 12

លោកគ្រូពេទ្យ Peng Bin-Fei បានពន្យល់ថា លោកអ៊ំ Wang ស្ទះខ្យល់ ពិបាកដកដង្ហើម ព្រោះតែគាត់ស្រែកច្រៀងខ្លាំងៗពេក ហើយលោកក៏បានផ្តល់ជាដំបូន្មានដល់លោកអ៊ំ Wang ឱ្យផ្អាកការច្រៀងមួយរយៈសិន។

យ៉ាងណាមិញ រឿងរ៉ាវនេះបានល្បីពេញបណ្តាញសង្គមចិន ហើយមនុស្សម្នាក៏បានសម្តែងការភ្ញាក់ផ្អើលទាក់ទិនទៅនឹងរឿងមួយនេះផងដែរ៕

Image_2022 04 05_16 53 03

Image_2022 04 05_16 53 19