ដល់ថ្នាក់ហ្នឹងផង! តោះមកស្គាល់កន្លែងទាំង៤ដែលហា.មផ្តា.ច់មិនឱ្យមានមនុស្សស្លា.ប់ជាដាច់ខាត

នេះពិតជារឿងដ៏ចម្លែកមួយដែលមនុស្សទូទៅកម្រនឹងបានជ្រាបណាស់ ព្រោះច្បាប់ធម្មជាតិបានកំណត់ឱ្យមនុស្សមានជីវិតចាប់កំណើតលើផែនដី ហើយក៏តម្រូវឱ្យស្លា.ប់នៅលើភពផែនដីនេះផងដែរ។ ប៉ុន្តែហេតុអ្វីទីកន្លែងទាំង៤នេះ បែរជាហា.មប្រា.មមិនឱ្យមានមនុស្សស្លា.ប់ទៅវិញ? តើដោយសារតែមូលហេតុសមស្របណាមួយ?

ដើម្បីដឹងច្បាស់ សូមឈ្វេងយល់ដូចខាងក្រោម៖

១) ហាមស្លា.ប់នៅកោះ Svalbard ប្រទេស Norway ព្រោះទីនេះថ្វីត្បិតតែមានវាលបញ្ចុះសពតូចមួយយ៉ាងណាក្តី តែវាត្រូវបានទុកចោលជាង៧០ឆ្នាំមកហើយ ព្រោះសា.កស.ពដែលកប់នៅតំបន់នេះគឺមិនពុកផុយរលួយក្លាយជាដីឡើយ ទោះបីជាកប់រាប់សិបឆ្នាំយ៉ាងណាក្តី គឺគ្រាន់តែប្រែសភាពទៅជាក្រៀមតែប៉ុណ្ណោះ ហើយអ្នកវិទ្យាសាស្រ្តបានរកឃើញថាសា.កស.ពដែលមិនរលួយទាំងនោះអាចបង្កជាមេរោគផងដែរ។

១

២) ហាមស្លា.ប់នៅទីក្រុង Falciano Del Massico ព្រោះទីនេះគឺជាទីក្រុងតូចមួយដែលស្ថិតនៅភាគខាងត្បូងនៃប្រទេសអ៊ីតាលី ដែលមិនមានទីកន្លែងណាដែលអាចយកសា.កស.ពទៅកប់ឡើយ។


២

៣. ហាមស្លា.ប់នៅភូមិ Sarpourenx (ប្រទេសបារាំង) ព្រោះតែតុលាការបានសម្រេចមិនប្រគល់ដីទៅឱ្យរដ្ឋក្នុងតំបន់នោះដើម្បីពង្រីកវាលក.ប់សា.កស.ពនោះទេ។ នៅទីនោះមិនត្រឹមតែមិនឱ្យមានមនុស្សស្លា.ប់ទេ ថែមទាំងមានច្បាប់ខុសទំនងមួយទៀតគឺ បើសិនជាស្លា.ប់ គឺត្រូវមានទោស។ តែទោះជាយ៉ាងណា ពុំទាន់មាននរណាម្នាក់ដឹងថាគេត្រូវដាក់ទោសសា.កស.ពដោយរបៀបណានោះទេ ព្រោះពុំទាន់មាននរណាម្នាក់បានបំពានច្បាប់នេះនៅឡើយ។

៣

៤. ហាមស្លា.ប់នៅកោះ Itsukushima (កន្លែងស័ក្តសិទ្ធិនៃជំនឿសាសនាសីនតូរបស់ជប៉ុន) ព្រោះដើម្បីឱ្យបារមីឋិតនៅគង់វង្ស តាអាចារ្យដែលគ្រប់គ្រងកោះនេះត្រូវតែច្បាស់ថាគ្មានមនុស្សណាម្នាក់បានស្លា.ប់លើទីនេះឡើយ ហើយតាំងពីឆ្នាំ ១៨៧៨ មក គ្មានរបាយការណ៍ណាដែលបានបញ្ជាក់ថាមានមនុស្សបានស្លា.ប់ ឬចាប់កំណើតនៅលើកោះនេះឡើយ។ ចំពោះស្ត្រីដែលកំពុងមានផ្ទៃពោះជិតគ្រប់ខែ ក៏ដូចជាមនុស្សដែលមានជំងឺ គេត្រូវតែបញ្ជូនចេញទៅកាន់តំបន់ដទៃទៀត ដើម្បីឱ្យកោះនេះមានឈ្មោះថាជាកោះបរិសុទ្ធ៕

៤