កណ្តាល ៖ កាលពីព្រឹកថ្ងៃទី០៥ ខែមេសា កន្លងទៅនេះ សមត្ថកិច្ចខេត្តកណ្តាលបានកោះហៅ លោកគ្រូតឿ មកណែនាំអប់រំ និងធ្វើកិច្ចសន្យាបញ្ឈប់ដើរធ្វើរឿងឆ្កួ ត លី លាបន្តទៀត ខណៈមហាជនជាច្រើន ផ្ទុះការរិះគន់យ៉ាងចាស់ដៃ លើវីដេអូសម្តែងធ្វើជា បរិភោគអា ចម៍ គោ នៅប៉ុស្តរដ្ឋបាលឃុំវិហារសួគ៌។
ជាក់ស្តែង ក្នុងក្រុមគ្រូតឿ មានសមាជិកតែ ៦នាក់ ដោយនៅក្នុងនោះរួមមាន៖
1.ឈ្មោះ ជឹម សុភ័ក្រ ហៅ គ្រូតឿ អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងអ៊ុតស្កុតម៉ូតូ ជាអ្នកសម្ដែង
2.ឈ្មោះ ថូយ រាជាធាន អាយុ២៥ឆ្នាំ ជនជាតិខ្មែរ ជាអ្នកថត អ្នកដឹកនាំរឿង និង ជាម្ចាស់ផេក
3.ឈ្មោះ ឆន ថូយ អាយុ៥៤ឆ្នាំ ជាអ្នកដឹកនាំសម្ដែង
4.ឈ្មោះ ខុម ឈុនណាត ហៅ ជ្រូក អាយុ១៩ ឆ្នាំ ជាអ្នកសម្ដែង
5.ឈ្មោះ រិទ្ធ ស្រ៊ាន់ ហៅ ស្រួច អាយុ២៧ឆ្នាំ ជាអ្នកសម្ដែង
6.ឈ្មោះ អួយ សំអេន ហៅ និត អាយុ២៨ឆ្នាំ ជាអ្នកសម្ដែង។
ស្របគ្នានេះ លោក ជឹម សុភ័ក្រ ហៅ គ្រូតឿ បានប្រាប់ឲ្យដឹងផងដែរថា រយៈពេល ២ឆ្នាំមកនេះ ពួកគេបានថតរឿងប្លែកៗជាច្រេីន ដែលរហូតពេលនេះ លុយមកពី YouTube គឺ បានជិត២ម៉ឺនដុល្លារអាមេរិក ឯណោះ។
គួរបញ្ជាក់ផងដែរថា ក្នុងឆ្នាំ២០២០ លោក ថូយ រាជាធាន បានបង្កើតផេកដែលមានឈ្មោះថា អូន យ៉ា, ឈ្មោះនីកា ខេអេក, ឈ្មោះគ្រូតឿ, ឈ្មោះក្រុមកូនសិស្សគ្រូតឿ, ឈ្មោះ Nika Nika និង ឈ្មោះ Jelly Gamer ព្រមទាំងបង្កើតក្រុមសម្តែង ដើម្បីបង្កើតជាវិដេអូបង្ហោះតាមផេកហ្វេសប៊ុក៕
ប្រភព ៖ CPC News