CMAC៖ បើតាមប្រភព PNN News បានឱ្យដឹងថាស្ត្រីម្នាក់បានប្រទះឃើញគ្រា ប់ បែ ក ដៃ២គ្រាប់ នៅលើធ្នើក្រោមដំបូលផ្ទះ នៅខណៈពេលដែលខ្លួនកំពុងរៀបចំផ្ទះដែលស្ថិតនៅ ភូមិផ្លាំង ឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប។
ទន្ទឹមនឹងនោះ អគ្គនាយកស៊ីម៉ាក់បានលើកឡើងនៅថ្ងៃទី០៧ មេសា ២០២២ថា ក្នុងសម័យសង្គ្រាមគេលាក់ទុកគ្រា ប់ បែ កដៃនៅលើធ្នើក្រោមដំបូលផ្ទះ គ្រាន់ការពារខ្លួន ព្រោះគាត់ជាអតីត:សេនាជនភូមិ ។
ដល់ប្តីស្លាប់ទើបប្រពន្ធរៀបចំផ្ទះក៏ឃើញគ្រាប់បែកដៃទាំង២គ្រាប់រួចក៏រាយការណ៍ទៅប៉ូលីស ។
កំលាំងជំនាញស៊ីម៉ាក់ និងប៉ូលីស បានរួមគ្នាកំចាត់ការភ័យខ្លាចជូនប្រជាពលរដ្ឋជាម្ចាស់ផ្ទះដោយសុវត្ថិភាព ។
ករណីនេះស្ថិតនៅ ភូមិផ្លាំង ឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប ៕