គិតថាសង្គ្រាមលោកទី២មិនទាន់ចប់ បែរជារស់នៅក្នុងរូងអស់រយៈពេលជិត៣០ឆ្នាំ តែចុងក្រោយ…

នេះពិតជារឿងមិនគួរឱ្យជឿមួយ ដែលបុរសជនជាតិជប៉ុនម្នាក់ឈ្មោះថា Shoichi Yokoi កើតនៅឆ្នាំ១៩១៥ នៅទីក្រុង សាវរី ប្រទេសជប៉ុន បានជួបរឿងដ៏នឹកស្មានមិនដល់បំផុតក្នុងអំឡុងសង្គ្រាមលោកលើកទី២ ឆ្នាំ ១៩៣៩-១៩៤៥។ ពេលនោះលោកបម្រើការងារជាកូនជាងកាត់ដេរម្នាក់ រួចក៏ត្រូវបានកេណ្ឌឱ្យចូលជួរកងទ័ពនៅឆ្នាំ១៩៤១ ត្រឹមវ័យ ២៦ ឆ្នាំប៉ុណ្ណោះ។ នៅពេលដែលទ័ពអាមេរិកបានចូលកាន់កាប់ទឹកដីកោះ Guam នៅឆ្នាំ១៩៤៤ លោក Yokoi រួមទាំងមិត្តទាហាន៩នាក់ទៀតបានភៀសខ្លួនចូលទៅក្នុងព្រៃបាត់ខ្លួនឈឹងតែម្ដង។

Shoichi Yokoi

ដើម្បីរក្សាជីវិត ពេលនោះពួកគេបានជីករូងនៅក្បែរទឹកជ្រោះមួយ ដែលគ្របពីលើដោយឬស្សី និងដើមត្រែង ហើយរស់រានមានជីវិតដោយសារបរិភោគសត្វតូចៗ។ លុះក្រោយមកទៀត ទាហាន៧នាក់ក្នុងចំណោមពួកគេទាំំង១០នាក់ បានចាកចេញពីទីនោះ ដោយមានតែ៣នាក់ប៉ុណ្ណោះដែលរស់នៅទីនោះ (៣នាក់នោះមានលោក Yokoi ផងដែរ)។ ថ្វីត្បិតតែពួកគេបំបែកគ្នារស់នៅ តែពួកគេក៏នៅតែលួចជួបគ្នាស្ងាត់ៗម្ដងម្កាលផងដែរ។

 

នៅល្ងាចមួយថ្ងៃទី ២៤ ខែមករា ឆ្នាំ១៩៧២ អ្នកនេសាទ២នាក់ឈ្មោះ Jesus Dueñas និង Manuel De Gracia បានប្រទះឃើញគាត់នៅក្នុងព្រៃ។ ពួកគេទាំង២នាក់គិតថា Yokoi គឺជាអ្នកភូមិដែលរស់នៅក្បែរៗទីនោះទេ តែសម្រាប់លោក Yokoi វិញ លោកគិតថាជីវិតគាត់កំពុងស្ថិតក្នុងភាពគ្រោះថ្នាក់ ក៏បានព្យាយាមវាយប្រហារបុរសអ្នកនេសាទទាំំង២ តែបុរសទាំង២បានយកឈ្នះ Yokoi និងបាននាំ Yokoi ចេញពីព្រៃទាំងមានស្នាមជាំបន្តិចបន្តួចលើខ្លួន។

២


ក្នុងចិត្តគាត់គិតថាគាត់ប្រហែលជាត្រូវស្លា.ប់ហើយមើលទៅ បន្ទាប់ពីបុរសអ្នកនេសាទទាំង២បានចាប់គាត់។ តែផ្ទុយទៅវិញ គាត់ត្រូវបានបញ្ជូនទៅកាន់ការិយាល័យគ្រប់គ្រងតំបន់នោះដើម្បីធ្វើការសាកសួរ។ ដោយសារតែភ័យខ្លាចគេយកគាត់ទៅសម្លា.ប់ គាត់បានទទូចសុំឱ្យអ្នកគ្រប់គ្រងតំបន់ និងបុរសទាំង២នាក់នោះលើកលែងទោសឱ្យគាត់ ហើយបានលាតត្រដាងពីអត្តសញ្ញាណពិតរបស់គាត់។ Yokoi បានសារភាពរឿងរ៉ាវទាំងអស់ដែលគាត់បានឆ្លងកាត់ និងបានបញ្ជាក់ថាក្នុងរយៈពេល ២៧ ឆ្នាំនេះគាត់រស់រានមានជីវិតដោយការបរិភោគកង្កែប កណ្តុរ អន្ទង់ និងផ្លែឈើ ឬគ្រាប់ធញ្ញជាតិផ្សេងៗ។

 

ពេលនោះ Yokoi ពិតជាហួសចិត្តនិយាយអ្វីមិនចេញ ពេលដែលពួកគេបានប្រាប់គាត់ថាសង្គ្រាមបានបញ្ចប់ជាង២០ឆ្នាំទៅហើយ។ គាត់ក៏បានប្រាប់ថា៖ "គាត់បានបញ្ចុះសាកសពមិត្តរួមជួរទាហានរបស់គាត់ពីរនាក់កាលពី៨ឆ្នាំមុន មុនពេលអ្នកនេសាទទាំង២ប្រទះឃើញគាត់។" និយាយរួមទៅ Yokoi រស់នៅក្នុងរូងនោះ២៨ឆ្នាំ ដោយគិតថាសង្គ្រាមលោកលើកទី២មិនទាន់បានបញ្ចប់ ហើយមិនហ៊ានបង្ហាញខ្លួនខាងក្រៅពេលថ្ងៃនោះទេ ដោយខ្លាចទាហានអាមេរិកឃើញ​ និងចា.ប់ខ្លួន ហើយសម្លា.ប់ចោល។

៣

បន្ទាប់ពីនោះមក Yokoi បានក្លាយជាបុគ្គលិកទូរទស្សន៍ដ៏ល្បីល្បាញម្នាក់ និងបានដើរតួក្នុងភាពយន្តឯកសារមួយមានចំណងជើងថា Yokoi and His Twenty-Eight Years of Secret Life on Guam (Yokoi និងជីវិតអាថកំបាំង២៨ឆ្នាំលើកោះខ្វាម)។ ក្រោយមកទៀត គាត់ក៏ទទួលបានប្រាក់សំណង ៣០០ដុល្លាលើរយៈពេលដែលគាត់នៅមានជីវិតនិងមានឈ្មោះជាទាហាននៅឡើយនោះ និងប្រាក់ឧបត្ថមផ្សេងៗទៀតផងដែរ។ Yokoi បានទទួលមរណភាពក្នុងឆ្នាំ ១៩៩៧ ដោយសារជំងឺគាំងបេះដូងនៅវ័យ ៨២ ឆ្នាំ ហើយសពរបស់គាត់ត្រូវបានបញ្ចុះនៅវាលបញ្ចុះសព Nagoya៕