ស្លា.ប់ហើយរស់វិញ! គ្រូពេទ្យបានបញ្ឈប់ការធ្វើកោសល្យវិច្ច័យភ្លាមៗ ដោយសារតែសាកសពមានចលនាឡើងវិញ…

បរទេស៖ នេះពីតជារឿងមិនគួរឱ្យជឿ ដោយសារតែវេជ្ជបណ្ឌិតបានកត់សម្គាល់ឃើញថា សាកសពស្រាប់តែកម្រើដៃជើង ដែលបានបង្កការភ្ញាក់ផ្អើលជាខ្លាំង។ យោងតាមសារព័ត៌មានក្នុងស្រុករបស់ប្រទេសឥណ្ឌាបានឱ្យដឹងថា លោក Shankar Shanmukh Gombi អាយុ ២៧ ឆ្នាំ នៅទីក្រុង Mahalingapur រដ្ឋ Karnataka ប្រទេសឥណ្ឌា ត្រូវបានប្រកាសថាស្លា​.ប់ទៅហើយ ដោយសារតែគ្រោះថ្នា.ក់ចរា.ចរណ៍។

៣

តួយ៉ាង ហេតុការណ៍នេះបានស្តែងឡើងដោយ ម៉ូតូរបស់លោក Shanmukh Gombi បានបើកទៅបុកទង្គិចគ្នាយ៉ាងខ្លាំងជាមួយនឹងរថយន្តមួយគ្រឿងទៀតនៅលើដងផ្លូវ។ បន្ទាប់ពីហេតុការណ៍នេះបានកើតឡើងរួច គាត់ក៏ត្រូវបានគេដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យឯកជនមួយ សម្រាប់ជនក្រីក្រ។ នៅពេលបានបញ្ជូនទៅដល់មន្ទីរពេទ្យ ស្រាប់តែគ្រូពេទ្យនៅទីនោះប្រកាសថាលោក Shanmukh Gombi បានស្លាប់ហើយ រួចក៏បានបិទឧបករណ៍ដកដង្ហើមរបស់គាត់តែម្តង។

 

នៅថ្ងៃបន្ទាប់ ពោលគឺថ្ងៃទី ២៨ ខែកុម្ភៈ សាកសពរបស់លោក Shanmukh Gombi ក៏ត្រូវបានគេនាំយកទៅមន្ទីរពេទ្យរដ្ឋមួយ ដើម្បីធ្វើកោសល្យវិច្ច័យ និងធ្វើការស៊ើបអង្កេត។ អ្វីដែលនឹកស្មានមិនដល់បានកើតឡើង ដោយនៅពេលដែលលោក Shanmukh Gombi ត្រូវបានគេដាក់នៅលើតុប្រតិបត្ដិការកោសល្យវិច្ច័យ ហើយគ្រូពេទ្យរៀបនឹងធ្វើកោសល្យវិច្ច័យទៅហើយ ស្រាប់តែគេសង្កេតឃើញថាសាកសពបានកម្រើកដៃ និងជើងបន្តិច។ រំពេចនោះ មនុស្សស្លាប់នេះ ក៏ត្រូវបានពិនិត្យឡើងវិញយ៉ាងហ្មត់ចត់ ហើយក៏បានអះអាងថាគាត់គឺនៅមានជីវិត។


២

ឧប្បត្តិហេតុដ៏កម្រនេះ បានធ្វើឱ្យមនុស្សគ្រប់គ្នាមិនអាចឈប់ឆ្ងល់បានទេថាហេតុអ្វីបានជាមនុស្សដែលនៅរស់ អាចត្រូវបានប្រកាសថាស្លាប់ និងត្រូវបានគ្រូពេទ្យទាញបំពង់ដកដង្ហើមគាត់ចេញ ព្រមទាំងបានយកគាត់ទៅដាក់លើតុធ្វើកោសល្យវិច្ច័យទៀត។ ប្រសិនបើអ្នកជំងឺមិនមានសញ្ញានៃចលនា និងមិនមានការសំគាល់ឃើញពីអ្នកកោសល្យវិច្ច័យទេនោះ វានឹងមានផលវិបាកដែលអាចកើតឡើង ដែលមិនអាចទាយទុកជាមុនបាន។ ទោះយ៉ាងណា ខាងមន្ទីរពេទ្យឯកជនបានត្រឹមតែឆ្លើយតបយ៉ាងខ្លីថាក្រុមគ្រូពេទ្យនៅទីនេះ បានធ្វើការវិនិច្ឆ័យខុសអំពីស្ថានភាពរបស់អ្នកជំងឺ ហើយគ្មានការពន្យល់ ឬការសុំទោសអ្វីឡើយ។

 

អាកប្បកិរិយាព្រងើយកន្តើយរបស់មន្ទីរពេទ្យ និងកង្វះវិជ្ជាជីវៈ រួមទាំងការមិនទទួលខុសត្រូវរបស់វេជ្ជបណ្ឌិតបានធ្វើឱ្យមនុស្សជាច្រើនមានអារម្មណ៍មិនសប្បាយចិត្ត និងបានថ្កោលទោសយ៉ាងខ្លាំងចំពោះហេតុការណ៍នេះ។ សូមបញ្ជាក់បន្តិច បច្ចុប្បន្នលោក Shanmukh Gombi វ័យ ២៧ ឆ្នាំរូបនេះ ត្រូវបានគេបានផ្ទេរទៅមន្ទីរពេទ្យមួយទៀត ដើម្បីទទួលបានការព្យាបាលបន្តរួចចរាល់ហើយ។ មួយវិញទៀត ក្រុមគ្រួសាររបស់អ្នកជំងឺមិនបានចែករំលែកអ្វីអំពីអារម្មណ៍ និងព័ត៌មានអ្វីបន្ថែមចំពោះឧប្បត្តិហេតុនេះលើកនេះទេ៕

ប្រភព៖ Kenh14