ថ្មីទៀតហើយ! បុរសម្នាក់អះអាងថាគាត់បានឆ្លងភពមកពីឆ្នាំ ២០២៨ ថែមទាំងមានភ័ស្តុតាងមួយចំនួន តែមហាជនគិតថា…

ពិតជារឿងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដែលមានបុរសម្នាក់បានអះអាងថា គាត់គឺជាមនុស្សម្នាក់ដែលបានឆ្លងភពមកពីឆ្នាំ ២០២៨ និងបានចែករំលែកវីដេអូមួយចំនួន ដែលបានបង្ហាញថាគាត់ធ្វើដំណើរទៅណាមកណា ទាំងដែលគ្មានមនុស្សធ្វើដំណើរនោះទេ រហូតដល់រយៈពេល ៣៤០ ថ្ងៃ ទើបមានមនុស្សវិញ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

2be27e607fa64a42846fb086924ee673f6443c7d

ម្ចាស់គណនី TikTok ដែលមានឈ្មោះ Javier រូបនេះ បានដាក់ឈ្មោះគណនីខ្លួនថា @unicosobreviviente ដែលបកប្រែថា “អ្នកនៅមានជីវិតតែម្នាក់លើផែនដី” ដែលលោកបានបង្ហោះវីដេអូដំបូងអំពីជីវិតរបស់គាត់នាពេលអនាគតកាលពីខែកុម្ភៈឆ្នាំមុន ដោយបានបង្ហាញថាទីក្រុង Valencia នៅប្រទេសអេស្ប៉ាញ គឺស្ងាត់ជ្រងំ គ្មានមនុស្សរស់នៅទេ។ ចាប់តាំងពីពេលនោះមក គាត់អះអាងថាបានទៅលេងទីក្រុងជាច្រើនរួមមមាន ទីក្រុង Barcelona, Madrid និង Seville ហើយក៏បង្ហាញពីភាពស្ងាត់ជ្រងំនៅទីនោះផងដែរ។

១

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ប្រហែលជា ១១ ខែបន្ទាប់ពីវីដេអូដំបូងរបស់គាត់បានចែកចាយលើបណ្ដាញសង្គម លោក Javier បាននិយាយថាគាត់នៅតែរស់នៅម្នាក់ឯង ដោយបានចំណាយពេល ៣៤០ ថ្ងៃចុងក្រោយរស់នៅឯកោ និងបានព្យាយាមស្វែងរកជីវិតមនុស្សតែមិនមានសោះ។ នៅក្នុងវីដេអូមួយទៀត លោក Javier បានបង្ហាញអ្នកតាមដានគាត់ថា នៅពេលដែលគាត់បានទៅទស្សនាសារមន្ទីរក្នុងស្រុកកំណើតរបស់គាត់ (ដែលជាធម្មតាមានមនុស្សពេញ) ក៏គ្មានមនុស្សដូចគ្នាដែរ ហើយឡើងតាមជណ្ដើរទៅលើអគារមួយទាំងស្ងាត់ជ្រងំ ហើយបន្ទប់ទទេគ្មាននុស្សនៅ។

២


ជាការពិតណាស់ មនុស្សជាច្រើនបានបញ្ចេញមតិដើម្បីចោទសួរការបញ្ជាក់របស់ Javier ដោយអ្នកខ្លះឆ្ងល់ថាតើគាត់មានប្រើបច្ចេកទេសកាត់តវីដេអូដើម្បីបំភាន់ភ្នែកអ្នកទស្សនាដែរឬទេ។ អ្នកផ្សេងទៀតក៏បានសួរថា ហេតុអ្វីបានជាគាត់នៅតែអាចប្រើប្រាស់អគ្គិសនី និងអ៊ីនធឺណិតបាន ប្រសិនបើគាត់នៅម្នាក់ឯងដោយគ្មានអ្នកផ្សេងក្នុងពិភពលោក។ ម្នាក់ទៀតក៏បាននិយាយថា៖ “ពិតជាល្បិចមែន។ ខ្ញុំក៏អាចធ្វើបានដូចលោកដែរជាមួយនឹងកម្មវិធី After Effect ដើម្បីដកមនុស្សចេញ”។ អ្នកផ្សេងទៀតបានសរសេរថា៖ “វីដេអូទាំងនេះត្រូវបានយកមកកែសម្រួលឡើងវិញ ដោយសារតែខ្ញុំអាចមើលឃើញម៉ាវ (Mouse)កុំព្យូទ័ររបស់គាត់ ដែលមានន័យថាគាត់បានកែសម្រួលវីដេអូ និងថតអេក្រង់កុំព្យូទ័រ។ ប៉ុន្តែគាត់ពិតជាមានទេពកោសល្យខ្លាំងណាស់ក្នុងការកែច្នៃមួយនេះ”។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៤

មនុស្សម្នាក់ទៀតបានសួរសំណួរចាក់ដោតថា៖ “ហេតុអ្វីបានជាលោកមិនប្រើបទចម្រៀងពីឆ្នាំ ២០២៧ ចាំបាច់អីបានជាប្រើចម្រៀងរបស់មនុស្សនៅឆ្នាំនេះទៅវិញ”។ ឯម្នាក់ទៀតបាននិយាយថា៖ “ខ្ញុំគិតថាវាគ្រាន់តែជារូបភាព ឬជាគំនូរ ពីព្រោះដើមឈើហាក់នៅស្ងៀម គ្មានចលនាខ្យល់បន្តិចសោះ”។ ដោយឃើញមតិទាំងនេះ លោក Javier បានឆ្លើយតបថា វីដេអូរបស់គាត់មិនមែនជាវីដេអូកែសម្រួលទេ ហើយគាត់ក៏ប្រាប់អ្នកផ្សេងទៀតថាគាត់ក៏មិនដឹងថាហេតុអ្វីបានជាគាត់មានអគ្គិសនីប្រើ និងមានអ៊ីនធឺណិតប្រើ ប៉ុន្តែគាត់គិតថាវាអាចជាការតភ្ជាប់ដ៏ពិសេសមួយ រវាងមនុស្សនាពេលអនាគត និងពេលបច្ចុប្បន្ន៕ សម្រាប់ប្រិយមិត្តវិញ តើអ្នកយល់យ៉ាងណាដែរ?

៥

ប្រភព៖ Ladbible