ចេះតែមានហើយ! លោកតាអាយុ៨០ឆ្នាំម្នាក់ត្រូវជាប់ពន្ធនាគារ ព្រោះតែគេចោទថាបានលួចបេះផ្លែស្វាយ

ហ្វីលីពីន៖ ពិតជាគួរឱ្យភ្ញាក់ផ្អើល និងហួសចិត្តបំផុតដែលលោកតាម្នាក់ឈ្មោះ Lolo Narding អាយុ ៨០ ឆ្នាំ ត្រូវជាប់ព.ន្ធ.នា.គារ ក្រោយពីម្ចាស់ដើមស្វាយបានចោទប្រកាន់លោកតាថាបានលួចបេះយកផ្លែស្វាយរបស់ពួកគេ ទាំងដែលលោកតាគិតថាផ្លែស្វាយនោះគឺជារបស់គាត់ ព្រោះគាត់បានដាំវាយូរណាស់មកហើយ។

៣

នៅក្នុងរឿងដ៏ហួសចិត្តនេះ តារាល្បីៗជាច្រើនរូប រួមទាំងតារាយូធូបផងដែរ បានចេញមុខមកជួយដល់លោកតា ព្រោះឃើញទង្វើរបស់ម្ចាស់ស្វាយហួសហេតុខ្លាំងពេក ហើយពួកគេពិតជាចង់ដឹងណាស់ថាតើអត្តសញ្ញាណពិតរបស់ម្ចាស់ស្វាយដែលគ្មានចិត្តមេត្តានោះ គឺជានរណាឱ្យប្រាកដ បានជាដាច់ចិត្តប្ដឹងប៉ូលិសចាប់មនុស្សចាស់ចូលគុកដូច្នេះ។

២


លោកតាបានពន្យល់ថា គាត់គឺជាអ្នកដែលបានដាំដើមស្វាយនោះយូរមកហើយ ហើយគាត់គិតថាគាត់នៅតែជាម្ចាស់ទីកន្លែងនោះ ទើបហ៊ានចូលបេះបែបនេះ។ ប៉ុន្តែភាគីម្ខាងទៀតបានទទូចថាពួកគេគឺជាម្ចាស់ទ្រព្យសម្បត្តិនោះ ហើយក៏ជាម្ចាស់ស្វាយផងដែរ ដែលជាហេតុពួកគេបានដាក់របងជុំវិញទ្រព្យសម្បត្តិនោះ។

១

ទោះជាយ៉ាងណា ម្ចាស់ថ្មីបានបដិសេធមិនទទួលយកការពន្យល់របស់គាត់ទេ និងប្ដឹងទារប្រាក់ពីគាត់ចំនួន ៦០០០ ប៉េសូ (ជិត ៥០ម៉ឺនរៀល) សម្រាប់ផ្លែស្វាយដែលគាត់បានលួច។ ក្រោយមក តុលាការបានសម្រេចឱ្យលោកតានៅក្រៅឃុំដោយបង់ប្រាក់ទាំងនេះជាថ្នូរនឹងការដោះលែង តែដោយសារលោកតាគ្មានប្រាក់ ទើបប៉ូលិសនៅប៉ុស្តិ៍នគរបាលប្រចាំការ បានជួយចេញជំនួសគាត់ ព្រោះមិនចង់ឱ្យគាត់ជាប់ឃុំនោះទេ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ប្រភព៖ Rach Feeds