សេដ្ឋីវ័យក្មេង! ទើបតែមានអាយុ៦ឆ្នាំទេ តែក្មេងប្រុសម្នាក់នេះមានវិមានដ៏ធំស្កឹមស្កៃ រួមទាំងរថយន្តស៊េរីទំនើបផ្ទាល់ខ្លួន

ពិតជារឿងនឹកស្មានមិនដល់ទេ ​ដែលក្មេងប្រុសអាយុ៦ឆ្នាំម្នាក់ឈ្មោះ Muhammed Awal Mustapha (ដែលគេស្គាល់ថាជា Mompha Junior) នៅប្រទេសនីហ្សេរីយ៉ា កំពុងតែសប្បាយរីករាយរស់នៅក្នុងគំនរមាសប្រាក់ និងជីវិតដ៏ប្រណីត បន្ទាប់ពីប៉ារបស់គេបានផ្តល់នូវវិមានដ៏ធំស្កឹមស្កៃមួយខ្នង ថែមទាំងរថយន្តទំនើបជាច្រើនផងដែរ ទុកជាកាដូរដល់កូនប្រុស។

២

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​សេដ្ឋីក្មេងរូបនេះ តែងតែត្រូវបានគេឃើញបង្ហោះរូបលើបណ្ដាញ Instagram របស់គាត់ជាញឹកញាប់ ដោយឈរស្លៀកពាក់ខោអាវថ្លៃៗ និងធ្វើដំណើរសុទ្ធតែយន្តហោះផ្ទាល់ខ្លួនទៀតផង។ យោងតាមគេហទំព័រ The Sun បានឱ្យដឹងថា សេដ្ឋីក្មេងរូបនេះគឺជាកូនប្រុសរបស់មហាសេដ្ឋីផ្នែកអ៊ីនធឺណេតរបស់ប្រទេសនីហ្សេរីយ៉ាលោក Ismailia Mustapha ដែលមានឈ្មោះគណនីអ៊ីនស្ដាក្រាមឈ្មើ Mompha ព្រមទាំងអ្នកតាមដានចំនួន ១,១ លាននាក់។

៣


ឪពុកសេដ្ឋីរូបនេះបានទិញវិមានដំបូងឱ្យកូនប្រុស Mompha Jr ដើម្បីប្រារព្ធខួបកំណើតគម្រប់ ៦ ឆ្នាំរបស់គាត់កាលពីឆ្នា ២០១៩ ឯណោះ ដោយកាលនោះគាត់បានសរសេរថា៖ “ការមានផ្ទះផ្ទាល់ខ្លួនរបស់កូនគឺជាអារម្មណ៍ដ៏ល្អបំផុតដែលមិនធ្លាប់មាន។ វាមិនអាចនិយាយពិពណ៌នាបានទេ”។

៤

នៅពេលនេះ Mompha Jr មានអាយុប្រាំបួនឆ្នាំហើយ ហើយតែងតែបង្ហាញជីវិតដ៏ឡូយឆាយរបស់គាត់ទៅកាន់អ្នកតាមដាននៅលើ Instagram ដែលគាត់មានអ្នកគាំទ្រចំនួន ២៥,០០០ នាក់ផងដែរ។ នៅក្នុងរូបថតមួយសន្លឹកដែលត្រូវបានបង្ហោះក្នុងឆ្នាំ ២០១៩ គាត់ថតឈរនៅពីមុខរថយន្ត Lamborghini Aventador ពណ៌ក្រហម ដែលស្លៀកសំលៀកបំពាក់ថ្លៃៗ រួមទាំងអាវយឺត Versace និងវ៉ែនតាដែលមានតម្លៃថ្លៃផងដែរ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ប្រភព៖ Ladbible