ញាក់សាច់! នារីស្រស់ស្អាត២នាក់​ប្រកាសស្វែងរក​ប្តី​ម្នាក់ដែល​អាច​រៀបការ​រួមគ្នាបាន

ម៉ាឡេស៊ី៖ ពិតជារឿងមួយនឹកស្មានមិនដល់ទាល់តែសោះ នៅពេលដែលនារីដ៏ស្រស់ស្អាត២រូប បានប្រកាសស្វែងរកបុរសណាម្នាក់ដែលអាចរៀបការជាមួយពួកគេទាំង២នាក់បាន អមដោយរូបភាពរបស់ពួកគេទាំងពីរនាក់ នៅលើកម្មស្វែងរកដៃគូជីវិតដ៏ពេញនិយមមួយ។

១

យោងតាមការបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុកឈ្មោះ Viral Sensasi Malaysia បានឱ្យដឹងថា អ្នកទាំងពីរមានអាយុ ៣១ឆ្នាំ និង ២៧ឆ្នាំ ហើយនារី​ដែលមានអាយុ៣១ឆ្នាំ​ មានឈ្មោះ Nor Fatima Azahra ដែលជា​ស្ត្រីមេម៉ាយកូនមួយ រស់នៅ​ក្នុងរដ្ឋ Terengganu ចំណែកឯ​ស្ត្រី​អាយុ ២៧ឆ្នាំ មិនបានបញ្ចេញឈ្មោះនោះទេ និងរស់នៅក្នុង​រដ្ឋ Kelantan និងជាម្ចាស់ហាងបោកអ៊ុត​មួយកន្លែង។


2

បើយោងតាមស្ត្រី​ទាំង​២នាក់នោះ​បាន​និយាយ​ថា៖ “ពួកយើងគឹ​ជា​មិត្ដដ៏ជិតស្និទ្ធ​បំផុត ហើយ​យើង​មិន​ខ្វល់​នោះទេបើទោះបីជាយើងមានស្វាមីរួមគ្នាក៏ដោយ។ ពួកយើង​កំពុង​ស្វែង​រក​បុរសម្នាក់ ​ដែល​អាច​ទទួល​យក​ការពិតរបស់ពួកយើង ហើយអាចរៀបការជាមួយពួកយើងទាំងពីរបាន​ក្នុង​ពេល​តែ​មួយ”។ នៅក្នុងសារបង្ហោះនោះផងដែរ គេក៏ឃើញមានមតិមួយចំនួន ជូនពរឱ្យពួកគេឆាប់ជួបបុរសល្អនិងអាចបានរៀបការឆាប់ៗផងដែរ៕

ប្រភព៖ World of Buzz