ពិតជារឿងនឹកស្មានមិនដល់ទាល់តែសោះ ព្រោះក្មេងប្រុសម្នាក់ឈ្មោះ Ralnhero Dacasin ដែលមើលទៅដូចជាក្មេងប្រុសម្នាក់ តែមានអាយុ១៨ឆ្នាំទៅហើយ ថែមទាំងធ្លាប់់មានមិត្តស្រីដល់ទៅ ៤ នាក់រួចមកហើយផងដែរ។
Ralnhero Dacasin បានធ្វើឱ្យអ្នកនិយមលេងអ៊ីនធឺណិតចាប់អារម្មណ៍ មិនត្រឹមតែរូបរាងដ៏គួរឱ្យស្រលាញ់ប៉ុណ្ណោះទេ ប៉ុន្តែគាត់ហាក់ដូចជាមិនចាស់តាមអាយុសោះ។ Raln បាននិយាយថា គាត់ធ្លាប់មានទំនាក់ទំនងស្នេហាចំនួន ៤ដងរួចទៅហើយ ដោយសារគាត់មានមន្តស្នេហ៍។ យោងតាមម្តាយរបស់ Ral អ្នកស្រី Glenda បានឱ្យដឹងថា គាត់មិនមានអ្វីខុសប្រក្រតីទេ នៅពេលពរពោះ Ral តែគាត់បែរជាចូលចិត្តមើលសត្វពីងពាងជើងតូចៗនៅលើជញ្ជាំងទៅវិញ។
ដោយសារតែរូបរាង និងកម្ពស់របស់ Ral គាត់តែងតែត្រូវបានមិត្តភក្ដិលេងសើចនៅសាលារៀន។ Ral បាន និយាយ ថា អ្វី ដែល ជួយ គាត់ ឱ្យ ឆ្លង ផុត ការ ចំអកទាំង នោះ គឺ ការ ស្រលាញ់ របស់មិត្ត ស្រី របស់ គាត់។ ដោយសារតែបច្ចុប្បន្ន Ral មិនមានបញ្ហាសុខភាពទេ ទើបអ្នកជំនាញបានណែនាំ ឱ្យធ្វើការពិនិត្យខួរក្បាលរបស់គាត់ និងវាស់សម្ពាធដង់ស៊ីតេឆ្អឹងរបស់គាត់ផងដែរ។ គាត់សង្ឃឹមថា មនុស្សជុំវិញគាត់នឹងឈប់រិះគន់ និងចម្អកលើរូបរាងកាយរបស់គាត់តទៅទៀត៕
ប្រភព៖ Rach Feeds