ផ្អែមមែន! ទើបភ្ជាប់ពាក្យមិនទាន់បានប៉ុន្មានផង ស្រាប់តែលោក ឌួង ឆាយ ទម្លាយអត្តចរិតអនាគតភរិយាខ្ទេចខ្ទី

ភ្នំពេញ៖ ជឿជាក់ថាប្រិយមិត្តអ្នកអានគ្រប់គ្នាប្រាកដជាបានជ្រាបរួចទៅហើយថា កាលពីថ្ងៃទី២៤ ខែមីនាកន្លងទៅនេះ លោក ឌួង ឆាយ បានសម្រេចចិត្តរៀបចំពិធីភ្ជាប់ពាក្យយ៉ាងអធិកអធមជាមួយនឹងនារីដ៏ស្រស់សោភាម្នាក់ដែលមានឈ្មោះថា ហ៊ ម៉ីលី ដោយមានចាស់ទុំទាំងសងខាងដឹងឮ និងភ្ញៀចូលរួមយ៉ាងច្រើនកុះករ ដើម្បីធ្វើជាសក្ខីភាពជូនអ្នកទាំងពីរផងដែរ។

IMG_20220421_154900_131

ក្រោយការភ្ជាប់ពាក្យមិនបានប៉ុន្មានផង លោក ឌួង ឆាយ ស្រាប់តែបានបង្ហោះសារពោលពាក្យសរសើរចំៗពីចរិកលក្ខណៈពិសេសមួយរបស់អនាគតភរិយារបស់ខ្លួន ដោយលើកឡើងថា កន្លងមកអនាគតភរិយាមិនដែលព្រមទទួលយកលុយដែលលោកបានឱ្យនោះទេ ហើយប្រសិនបើត្រូវការទិញអ្វីសម្រាប់ខ្លួនឯង  នាងសុខចិត្តឆូតកាតចាយលុយខ្លួនឯង ដោយមិនបានយកលុយរបស់លោកទៅទិញនោះឡើយ នេះពិតជានារីដ៏ល្អកម្ររកបានពិតមែន។

IMG_20220421_154907_627

ក្នុងនោះដែរ លោកឌួងឆាយ បានបង្ហោះរូបភាព និង សារលើផេកផ្លូវការរបស់ខ្លួន កាលពីថ្ងៃទី២០ ខែមេសាម្សិលមិញនេះ ដែលមានខ្លឹមសារទាំងស្រុងថា៖ “តាំងពីស្គាល់គ្នា លុយឱ្យគាត់មិនដែលយក។ នៅឌូបៃ ទុកលុយអារ៉ាប់ឱ្យដើរផ្សារទិញអីវ៉ាន់សម្រាប់ខ្លួនឯង និង អ្នកផ្ទះ គាត់ក៏មិនទិញ សុខចិត្តមកទិញសម្លៀកបំពាក់សម្រាប់ខ្ញុំ ទិញទឹកអប់ឱ្យប្អូនស្រីខ្ញុំ និង កាបូបឱ្យបងស្រីធំខ្ញុំវិញ។ ហើយឆូតកាតរបស់គាត់ ពេលទិញសម្ភារសម្រាប់ខ្លួនឯង និង អ្នកផ្ទះគាត់”៕


IMG_20220421_154857_452

 

20220421_160554

ប្រភព៖ ហ្វេសប៊ុក