មិនខ្លាចមតិរិះគន់ នីឡា បើកចំហរឿងពរពោះមុនពេលរៀបការ គឺដោយសារតែមូលហេតុនេះ

ភ្នំពេញ៖ ពិតណាស់ បន្ទាប់ពីពន្យាពេលអស់ជាច្រើនឆ្នាំ ព្រោះតែការរីករាលដាលនៃវីរុសកូវីដ-១៩មក នៅទីបំផុត តារាកំប្លែងស្រីវ័យក្មេង នីឡា និងគូដណ្តឹង បានដឹកដៃគ្នាចូលពិធីមង្គលការបានសម្រេចហើយកាលពីខែមុននេះ ដោយមានភ្ញៀវចូលរួមយ៉ាងច្រើនកុះករ។

IMG_20220421_153927_434

ទោះយ៉ាងណា ក្រោយការរៀបការមិនបានប៉ុន្មានផង អ្នកនាង នីឡា ក៏ស្រាប់តែបានប្រកាសដំណឹងល្អថា នាងមានទម្ងន់ ១៧ខែទៅហើយ ដែលធ្វើឱ្យមហាជនជាច្រើនមានការភ្ញាក់ផ្អើលជាខ្លាំង ហើយក៏បានលើកឡើងថា អ្នកនាងប្រាកដជាមានផ្ទៃពោះមុនពេលរៀបការហើយ។

IMG_20220421_153919_902

យ៉ាងណាមិនអ្នកម្ដាយវ័យក្មេងដ៏ស្រស់ស្អាតរូបនេះ មិនបានលាក់បាំងអ្វីនោះទេ ហើយក៏មិនបានខ្លាចនូវមតិរិះគន់អ្វីនោះដែរ ដោយនាងបានលើកឡើងយ៉ាងច្បាស់ៗថា៖ “មូលហេតុដែលខ្លួនយកកូនមុនការនោះគឺ ទី១ ខ្លួនចង់បានកូន និងទី២ ដោយសារតែខ្លួនពិបាកមានកូន”៕


IMG_20220421_153925_013

IMG_20220421_153922_045

សូមទស្សនាវីដេអូខាងក្រោម៖