ពុទ្ធោ! សមត្ថកិច្ចមួយរូបដែលស្លា.ប់ក្នុងការបង្ក្រាប​​គ្រឿ.ងញៀ.ន គឺទើបតែរៀបការហើយថ្មីថ្មោង

ខេត្ត​កណ្តាល ៖ រឿងរ៉ាវក្តៅគគុកនៃការបង្ក្រាបគ្រឿងញៀ.ននៅស្រុកអង្គស្នួល ខេត្តកណ្តាល ដែលបានបណ្តាលឱ្យសមត្ថ​​កិច្ច​ ២ រូបបានបាត់​.បង់​.ជី.វិត​នៅ​ក្នុង​ប្រតិបត្តិ​បង្ក្រាប​នេះ កាន់តែធ្វើឱ្យមហាជនអាណិតអាសូរជាខ្លាំង ដោយ​ក្នុងនោះ ​សមត្ថកិច្ចរូប ​ទើបតែ​រៀប​ការ​បាន​ជិត​១ខែ​តែប៉ុណ្ណោះ តែ​ត្រូវបាន​ពលី​ជីវិត​គួរ​ឱ្យ​អាសូរ ។

IMG_20220421_183352

IMG_20220421_183233

សេចក្តីរាយការណ៍​បន្តថា សមត្ថកិច្ច​ខាងលើ​នេះ​មាន​​ឈ្មោះ រឹម ​សុ​ផា​ន់​ណា ដែល​មាន​ឋានៈ​នាយ​រង​ផ្នែក​ប្រឆាំង​គ្រឿងញៀ.ន​ស្រុក​អង្គស្នួល ហើយ​ទើប​រៀប​ការ​បាន​ជិត​១​ខែ​ប៉ុណ្ណោះ ចំណែក​ម្នាក់​ទៀត​ គឺ​​លោក ជុច សុភា នាយ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ទួល​ព្រេជ នៃ​អធិការ​ដ្ឋាន​នគរបាល​ស្រុក​អង្គស្នួល ។

គួររំលឹកថា លោក ជុច សុភា នាយ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ទួល​ព្រេ​ជ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គស្នួល រួម​ជាមួយនឹង​មន្ត្រី​នគរបាល​ម្នាក់​ទៀត​មានឈ្មោះ រឹម សុ​ផា​ន់​ណា ឋានៈ​នាយ​រង​ផ្នែក​ប្រឆាំង​គ្រឿងញៀ.ន​ស្រុក​អង្គស្នួល ត្រូវ​បាន​ពលី​ជីវិត​ក្រោម​ស្នាដៃ​ក្រុម​ឧក្រិដ្ឋជន​គ្រឿង​ញៀ​.​ន ខណៈ​ពេល​ដែល​លោក​ដឹកនាំ​កម្លាំង​ចុះ​ទៅ​ធ្វើ​បង្ក្រាប ហើយ​ក៏​ត្រូវ​បាន​ក្រុម​ជួញដូរ​គ្រឿង​ញៀ​.​ន​ទាំងនោះ ប្រើប្រាស់​កាំភ្លើងខ្លី​ម៉ា​រ៉ូ​ឡូ​បា.ញ់ប្រហា​.​រតដៃ​ជាមួយ​សមត្ថកិច្ច​វិញ​។ ហេតុការណ៍​នេះ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១​រសៀល ថ្ងៃ​ទី​២១ ខែមេសា ឆ្នាំ​២០២២ ស្ថិត​នៅ​ក្នុងភូមិ​ច​ន្ទ្រា​ថ្មី ឃុំ​ទួល​ព្រេ​ជ ស្រុក​អង្គស្នួល ខេត្តកណ្ដាល។

IMG_20220421_182927

គួររំលឹកបន្តថា នៅ​មុន​ពេល​កើតហេតុ បន្ទាប់​ពី​ធ្វើការ​ស្រាវជ្រាវ និង​កំណត់​បាន​មុខសញ្ញា​ក្រុម​ជួញដូរ​គ្រឿង​ញៀ​.​ន​ខាងលើ កំពុង​ធ្វើ​សកម្មភាព​នៅ​ក្នុងផ្ទះ​តៀម​មួយ​កន្លែង​។ ពេល​នោះ លោកនាយ​ប៉ុស្តិ៍​រង​គ្រោះ​បាន​ដឹកនាំ​កម្លាំង​មន្ត្រី​ក្រោម​ឱវាទ​កម្លាំង​ប្រជា​ការពារ ចុះ​ទៅ​ធ្វើការ​បង្ក្រាប ដើម្បី​ចាប់ខ្លួន​ជនសង្ស័យ​។ ប៉ុន្តែ​នៅ​ពេល​ដែល​សមត្ថកិច្ច​ទៅ​ដល់ ក្រុម​ជនសង្ស័យ​បានដឹង​ខ្លួន​មុន ហើយ​គ្រាន់តែ​កម្លាំង​នគរបាល​បើកទ្វារ​ផ្ទះ​នោះ​ចូល​ទៅ ក្រុម​ជនសង្ស័យ​ពុំ​ព្រម​ឲ្យ​ចូលចាប់​ខ្លួន​ស្រួល​ៗ​នោះ​ទេ ។ ពេល​នោះ​ពួក​គេ​ក៏​បាន​ធ្វើ​សកម្មភាព​បាញ់ប្រ.ហា​រម​កលើ​កម្លាំង​នគរបាល​មុន បណ្ដាល​ឲ្យ​ត្រូវ​លោកនាយ​ប៉ុស្តិ៍​ស្លា​.​ប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង រីឯ​មន្ត្រី​នគរបាល​ម្នាក់​ទៀត​រង​របួសធ្ងន់ និង​បាន​ស្លា​.​ប់​បា.ត់បង់​ជីវិត ក្រោយ​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ។ គួររំលឹកទៀតថា ៖ នាយ​ប៉ុស្តិ៍​នគរបាល​ម្នាក់ និង​មន្ត្រី​នគរបាល​ម្នាក់ ត្រូវ​ពលី​ជីវិត​ក្នុង​ការ​បង្ក្រាប​ក្រុម​ឧក្រិដ្ឋជន ។

IMG_20220421_183248


គួរ​បញ្ជាក់ថា បើគិត​​មកត្រឹម​ពេល​នេះ សមត្ថកិច្ច​បាន​ចាប់​ខ្លួន​ជន​សង្ស័យ​ដែល​បាញ់​តដៃជាមួយសមត្ថកិច្ច​ក្នុង​ប្រតិបត្តិ​ការ​បង្ក្រាប​គ្រឿង​ញៀ.ន​ខាងលើ​នេះ បានជា​បន្តបន្ទាប់​​យ៉ាងហោច​ណាស់៥នាក់៕

IMG_20220421_183303 (2)

IMG_20220421_183153

 

IMG_20220421_183030

IMG_20220421_183218 (2)

ប្រភព៖ កោះសន្តិភាព