ចូរប្រយ័ត្ន! យុវតីម្នាក់ចេញមុខប្រាប់រឿងគេលេងបាញ់ទឹកចូលត្រចៀកថ្ងៃចូលឆ្នាំ រហូតបែកក្រដាសត្រចៀកស្ដាប់មិនឮ

ហ្វេសប៊ុក៖ ដូចដែលប្រិយមិត្តអ្នកអានគ្រប់ៗគ្នាបានជ្រាបច្បាស់រួចទៅហើយថា កាលពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែមេសា ឆ្នាំ២០២២កន្លងទៅ គឺជាថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដែលមានការរៀបចំកម្មវិធីសង្គ្រាននៅស្ទើរគ្រប់រាជធានី ខេត្ត រួមទាំងមានការលេងល្បែងប្រជាប្រិយ ការបាញ់ទឹក និងប៉ាតម្យ៉ៅជាដើម ដែលបង្កបានទៅជាភាពសប្បាយរីករាយយ៉ាងខ្លាំងផងដែរ។

IMG_20220423_163951_871

ទោះយ៉ាងណាក្រោយការសប្បាយនាថ្ងៃចូលឆ្នាំកន្លងផុតទៅមិនបានប៉ុន្មានផង ពោលគឺនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២កន្លងទៅនេះ ស្រាប់តែមានយុវតីម្នាក់ បានចេញមុខផ្ញើសារដាស់តឿន ក៏ដូចជាការចែករំលែកអំពីរឿងរ៉ាវរបស់ខ្លួន ដែលត្រូវរងរបួសត្រចៀកយ៉ាងធ្ងន់ធ្ងរពីការលេងបាញ់ទឹកនៅក្នុងអំឡុងពេលចូលឆ្នាំខ្មែរនោះ។

IMG_20220423_163120_514

យោងតាមការបង្ហោះនៅលើគណនីហ្វេសប៊ុកដែលមានឈ្មោះថា ស៊ីថា អារ៉ូមី បានបង្ហោះរូបភាព និងសរសេររាប់ដែលមានខ្លឹមសារទាំងស្រុងថា៖ “នេះជារូបភាព និងជាសារដាស់តឿនដល់មនុស្សមួយចំនួនដែរចូលចិត្តលេងបាញ់ទឹកតម្រង់រកមុខនិងត្រចៀក។ល។ ត្រចៀកខ្ញុំ ត្រូវគេបាញ់ទឹកត្រូវមួយទំហឹងធំ ហើយពេលនេះត្រចៀកខ្ញុំស្ថិតនៅក្នុងស្ថានភាពគ្រោះថ្នាក់មួយ នៅផ្នែកខាងស្ដាំ (កំពុងព្យាបាល) ដោយខ្ញុំបានបែកក្រដាស់ត្រចៀកហើយក៏ស្ដាប់មិនឮទៀតដែរ។ ខ្ញុំសូមចិត្តមនុស្សមួយចំនួនធំដែលលេងបាញ់ទឹកកំឡុងពេល ចូលឆ្នាំ ឬក៏ កំឡុងពេលស្រង់ព្រះជាដើម សូមលេងដោយមានការប្រុងប្រយ័ត្នផង និងមេត្តាគិតពីសុវត្ថិភាពភាពមនុស្សជុំវិញខ្លួនអ្នក ដោយមិនលេងបាញ់ទឹកតម្រង់រកផ្នែកសំខាន់ណាមួយលើរាងកាយ។


IMG_20220423_163114_434

ចុងក្រោយយុវតីរូបនេះបានបញ្ជាក់យ៉ាងច្បាស់ថា៖ “នេះជារឿងអចេតនា ហើយសារនេះខ្ញុំផ្ដោតសំខាស់លើមនុស្សដែលលេងមិនគិតពីសុវត្ថិភាពរបស់អ្នកដទៃ ហើយក៏សូមមេត្តាដល់បងប្អូនទាំងអស់គ្នាលេងដោយមានការប្រុងប្រយ័ត្នខ្ពស់ ជៀសវាងកុំអោយមានរឿងកើតឡើងដូចរូបខ្ញុំផ្ទាល់”៕

IMG_20220423_163117_638

IMG_20220423_163123_531

ប្រភព៖ ស៊ីថា អារ៉ូមី