តោះមកដឹងពីប្រវត្តិដ៏ជូរចត់របស់ស្ត្រីដែលមានជើងធំជាងគេបំផុតលើលោក

អង់គ្លេស៖ ស្ត្រីម្នាក់មានឈ្មោះ Fannie Mills និងត្រូវបានគេហៅឈ្មោះម្យ៉ាងទៀតថា Ohio Big Foot Girl កើតនៅថ្ងៃទី ៣០ ខែសីហា ឆ្នាំ ១៨៦០ នៅក្នុងទីក្រុង Sussex ប្រទេសអង់គ្លេស ហើយជាកូនស្រីរបស់គ្រួសារលោក George Mills និងអ្នកស្រី Sarah Ansel ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បើមើលលើរូបរាងរបស់នាង នាងពិតជាមានរាងតូចណាស់ តែបែរជាមានជើងធំហួសកម្រិតទៅវិញ និងរស់នៅដោយភាពមិនសប្បាយចិត្តទាល់តែសោះ ទោះបីជានាងអាចរកប្រាក់បានយ៉ាងច្រើន ដោយសារតែជើងធំចម្លែកទាំងគូរបស់នាងក៏ដោយ។

១

ជើងទាំងគូនេះត្រូវបានគេលើកឡើងថា ដើម្បីបានស្បែកជើងមួយដែលអាចពាក់ត្រូវនឹងជើងរបស់ Fannie អ្នកផលិតស្បែកជើងត្រូវប្រើស្បែកពពែ ៣ ក្បាល ដែលស្មើនឹងស្បែកជើងធម្មតាប្រហែល ៣០ គូឯណោះ ហើយស្រោមជើងទាំងពីរ គឺធំដូចជាខ្នើយអញ្ចឹងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក្រុមវេជ្ជបណ្ឌិតបាននិយាយថា ជំងឺចម្លែករបស់ Fannie ដែលគេហៅថា Milroy ត្រូវបានគេកំណត់ថាជារោគសញ្ញាជំងឺមហារីកកូនកណ្តុរ ដែលបណ្តាលមកពីភាពមិនប្រក្រតីតាំងពីកំណើត ដែលធ្វើឱ្យជើងរបស់នាងលូតលាស់ខុសប្រក្រតីបែបនេះ និងធ្វើឱ្យជីវិតប្រចាំថ្ងៃរបស់នាងមានភាពលំបាកខ្លាំងណាស់។ រាល់ថ្ងៃ បើសិនជាគ្មុាន Mary Brown ដែលជាមិត្តភក្ដិ និងជាគិលានុបដ្ឋាយិកាផ្ទាល់ខ្លួនរបស់នាងទេ Fannie មិនអាចធ្វើអ្វីបានឡើយ។

 

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ជំងឺចម្លែកនេះត្រូវបានគេលើកមកពិពណ៌នាជាលើកដំបូងនៅក្នុងឆ្នាំ ១៨៩១ ដោយជំងឺនេះបណ្តាលឱ្យមានលក្ខណៈមិនធម្មតាជាច្រើនចំពោះអ្នកជំងឺ រួមមានកើតដុំខ្ទុះ ក្រចកលឿង ហើមត្របកភ្នែកទ្វេដង ស្តាប់លែងលឺ និងផ្សេងៗទៀត។ ជំងឺនេះ ជាទូទៅកើតចំពោះស្ត្រី ពោលប្រមាណជា ៧០% ទៅ ៨០% គឺជាមនុស្សស្រី។ តែទោះបីជាជើងធំរបស់នាងបានធ្វើឱ្យមានឧបសគ្គជាច្រើនដល់ជីវិតនាងក្តី ក៏វាជាចំណែកមួយជួយឱ្យនាងអាចរកប្រាក់បានជាច្រើនផងដែរ ព្រោះរូបថតនៃជើងខុសប្រក្រតីរបស់ Fannie ត្រូវបានបង្ហាញជាសាធារណៈនៅសារមន្ទីរ Dime ដែលជាសារមន្ទីរអាមេរិកដ៏មានប្រជាប្រិយភាពបំផុតនៅសតវត្សទី ១៩ ។

៣


​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មិនយូរប៉ុន្មាន Fannie ទទួលបានងារមួយថា “Ohio Big Foot Girl ឬស្ត្រីមានជើងធំរបស់រដ្ឋ Ohio” ដែលជាឈ្មោះដ៏ល្បីល្បាញមួយ។ អ្នកផ្សាយពាណិជ្ជកម្មជាច្រើនបានទាក់ទងនាង ដើម្បីបង្ហាញពីផលិតផលរបស់ពួកគេ ហើយរូបភាពជើងដ៏ធំរបស់នាងត្រូវបានបង្ហាញជាសាធារណៈគ្រប់ទីកន្លែងទាំងអស់។ នាងកាន់តែជោគជ័យខ្លាំងបំផុត ពេលដែលក្រុមហ៊ុនជាច្រើនទាក់ទងនាងឱ្យផ្សាយពាណិជ្ជកម្ម ដោយហ៊ានឱ្យប្រាក់រង្វាន់ប្រមាណជា ៥,០០០ ដុល្លារអាមេរិក បើសិនជាមានបុរសណាចង់រៀបការជាមួយ Fannie ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

 

យុទ្ធនាការទីផ្សារនេះ បានសម្រេចលើសពីការរំពឹងទុកនៅពេលនោះ ហើយមិនត្រឹមតែរកប្រាក់បានរាប់លានដុល្លារអាមេរិកទេ តែថែមទាំងទទួលបានប្រាក់ឧបត្ថមចំនួន ៥,០០០ ដុល្លារអាមេរិកទៀតផង ដោយសារតែ Fannie បានរៀបការជាមួយ William Brown វ័យ ៤៦ ឆ្នាំ ហើយក៏ជាបងប្រុសរបស់គិនុបដ្ឋាយិកា Mary Brown ដែលជាអ្នកមើលថែនាងរាល់ថ្ងៃផងដែរ ហើយអ្វីដែលកាន់តែជាពិសេសនោះ គឺលោក William បានយល់ព្រមរៀបការដោយឥតលក្ខខណ្ឌជាមួយនឹង Fannie ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

២

ពេលនោះ Fannie មានអាយុត្រឹមតែ ២៦ ឆ្នាំទេ ហើយក៏ជាពេលដែលអាជីពរបស់នាងបានជោគជ័យយ៉ាងខ្លាំង ដោយនាងអាចរកប្រាក់បាន ១៥០ ដុល្លារអាមេរិកក្នុងមួយសប្តាហ៍ (សម័យនោះពិតជាច្រើនខ្លាំងណាស់)។ ទោះជាយ៉ាងណាក៏ដោយ ជីវិតសប្បាយរីករាយរបស់ Fannie មិនបានស្ថិតស្ថេរយូរអង្វែងនោះទេ។ នៅឆ្នាំ ១៨៨៧ Fannie មានផ្ទៃពោះ ប៉ុន្តែនាងបានបាត់បង់ទារកនោះវិញ ដោយសាររលូតកូន ហើយសុខភាពរបស់នាងចាប់ផ្តើមទ្រុឌទ្រោមតាំងពីពេលនោះមក។ ក្នុងឆ្នាំ ១៩៨២ ជើងដ៏ធំសម្បើមកាន់តែមានទម្ងន់ធ្ងន់ខ្លាំងទៅៗ ដែលធ្វើឱ្យ Fannie មិនអាចសូម្បីតែកម្រើក។ ជំ ងឺ ដ៏ កា ច សា ហា វនេះបានធ្វើឱ្យជីវិតស្តុកស្តម្ភរបស់នាង ហាក់គ្មានន័យអ្វីទាល់តែសោះ ហើយនាងក៏បានទទួល ម រ ណ ភា ពនៅថ្ងៃទី ០៤ ខែឧសភា ឆ្នាំ ១៨៩៩ នៅរដ្ឋ Ohio សហរដ្ឋអាមេរិក៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ប្រភព៖ Wiki Tree