ព្រះអើយ! អ្នកម្ដាយម្នាក់រៀបរាប់ទាំងក្ដីឈឺចាប់ក្រោយកូនស្រីអាយុ ៥ឆ្នាំត្រូវគ្រូជនជាតិហ្វីលីពិនទះកំផ្លៀងរហូតបណ្ដាលឱ្យ…

កាលពីពេលថ្មីៗនេះ មហាជនអ្នកនិយមលេងបណ្ដាញសង្គមបានផ្ទុះការអាណិតអាសូរ ក៏ដូចជាការខឹងសម្បាជាខ្លាំង ក្រោយពីបានជ្រាបនូវរឿងរ៉ាវរបស់កុមារីអាយុ ៥ឆ្នាំម្នាក់ ដែលត្រូវបានអ្នកគ្រូជនជាតិហ្វីលីពិន ទះកំផ្លៀងពេលកំពុងតែរៀននៅក្នុងថ្នាក់ រហូតធ្វើឱ្យក្មេងស្រីតូចរូបនេះត្រូវហើមថ្ពាល់មួយចំហៀង។

IMG_20220425_163300_295

ស្ដ្រីជាម្ដាយរបស់ក្មេងស្រីតូចរូបនេះ បានសរសេររៀបរាប់ទាំងក្ដីឈឺចាប់នៅលើគណនៅហ្វេសប៊ុកឈ្មោះ MiMi Jasmine កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២កន្លងទៅនេះថា៖ “ ខ្ញុំឈឺចិត្តដេកយំមួយយប់ហើយរឿងកូនរបស់ខ្ញុំ។ ត្រូវអ្នកគ្រូជនជាតិ ហ្វីលីពីន ទះគាត់មួយកំផ្លៀងពេលកំពុងរៀននៅក្នុងថ្នាក់។ ថាចង់លាក់រឿងនិងដល់ប៉ារបស់គាត់តែខ្ញុំទទួលយោបល់ពីមិត្តៗនិងបងប្អូនញុមគាត់ថាកុំលាក់គាត់អីរឿងដល់ថ្នាក់នេះ តែមួយយប់ទល់ភ្លឺខ្ញុំដេកណែនទ្រូងយំមិនឈប់គិតថាហេតុអីបានត្រូវវៃកូនខ្ញុំដល់ថ្នាក់នេះ។

IMG_20220425_163302_031

អ្នកម្ដាយរូបនេះរៀបរាប់បន្តថា៖ “ជាទំលាប់គាត់មកពីសាលាខ្ញុំតែងតែងូតទឹកសំអាតអោយគាត់ ដុសសាប៊ូអោយគាត់ ស្រាប់តែគាត់ស្រែកលឺៗថា ម៉ាម៉ី កុំប៉ះមុខកូន អូនឈឺខ្លាំង។ តើកូនកើតអី អ្នកគ្រូជនជាតិ ទះអូនមួយកាផ្លៀង អូនឈឺណាស់ ខ្ញុំទាញថ្ពាល់មើលឡើងហើមម្ខាង សាច់ថ្ពាល់ឡើងរឹងដល់អញ្ចាញ តែវាមិនខៀវទេ។ តាមពិតលើកមុនៗ គាត់ក៏បានសុំខ្ញុំថា អូនខ្លាចអ្នកគ្រូជនជាតិគាត់កាច វៃអូនឈឺៗ ពេលខឹងអូន យកប៉ុងលុបក្តារខៀនគប់អូន ទាញសក់អូនឡើងលើអោយទៅឈរជើង1មុខក្តារខៀន ហើយស្រែកដាក់អូនខ្លាំងៗ….។ តែខ្ញុំក៏ចេះតែលួងកូនថាកូនឈប់មាត់ណាកុំអោយគ្រូធ្វើបាបអូន។ មកដល់ផ្ទះថ្ងៃខ្លះគាត់ថាអូនឈប់យាយគ្នាហើយម៉ាម៉ី អូនចេះណាស់លូវ អូនខ្លាចអ្នកគ្រូជនជាតិឡើងញ័រហើយ គាត់អត់វៃអូនទេ។ ថ្ងៃខ្លះទៀត អូនមាត់តិចៗគាត់ទាញសក់អូនឡើងឈឺហើយវៃអូនខ្លាំងៗ”។

IMG_20220425_163305_650


ចុងក្រោយ អ្នកម្ដាយរូបនេះបានពោលពាក្យហួសចិត្តថា៖ “ខ្ញុំនៅតែមិនអស់ចិត្តថាគាត់ជាគ្រូបែបមិច ម្តាយគ្រប់រូបលឺថាគ្រូជនជាតិមកបង្រៀនគឺសប្បាយចិត្តកូននិងឆាប់ចេះនិយាយភាសាបានល្អ តែនេះហួសពីការរំពឹងទុក ទៅជាវៃកូនខ្ញុំ កាចដាក់ គប់ បោចសក់ឡើងលើ អោយឈរជើង1 ចុងក្រោយទះកំផ្លៀងឡើងហើមម៉ង។ ម៉ាក់អាណិតកូនខ្លាំងបំផុត។ កូនទើបអាយុ ៥ឆ្នាំ យប់ឡើងនៅមឹមគោៗ ស្លៀកខោទឹកនោមនៅឡើង តែត្រូវទទួលនៅកាវៃ ទះតប់ហើមមុខបែបនេះ ម៉ាក់ទទួលយកមិនបានទេ”៕

IMG_20220425_163307_735

 

IMG_20220425_163312_033

ប្រភព៖ ហ្វេសប៊ុក