មិនធម្មតា! តោះមកស្គាល់ស្ត្រីម្នាក់ដែលបង្កើតបានកូនដល់ទៅបាន ១៦នាក់ ហើយកូននីមួយៗមានលក្ខណៈពិសេសមួយ

នេះពិតជារឿងដ៏នឹកស្មានមិនដល់មួយ ដែលស្ត្រីម្នាក់ឈ្មោះ Patty Hernandez អាយុ ៣៩ ឆ្នាំមកពីទីក្រុង Charlotte រដ្ឋ North Carolina កំពុងបង្កើតរឿងដ៏អស្ចារ្យមួយដែលមនុស្សធម្មតាអាចនឹងពិបាកធ្វើណាស់ នោះគឺការបង្កើតកូនរហូតដល់ទៅ ១៥ នាក់ និងបានពរពោះហៀបនឹងបង្កើតបានកូនម្នាក់ទៀតផងដែរ ដែលកូនៗទាំងនោះមានចំណុចពិសេសមួយគឺឈ្មោះរបស់ពួកគេត្រូវតែផ្តើមដោយអក្សរ “C”ព្រោះវាជាការផ្តល់កិត្តិយសដល់ឪពុកកូនទាំងនោះ លោក Carlos វ័យ ៣៨ ឆ្នាំ។

៣

ស្ត្រីដ៏ខ្លាំងពូកែខាងលើបាននិយាយថា នាងនិងស្វាមីរបស់នាងបានព្យាយាមគិតរកឈ្មោះថ្មីដោយចាប់ផ្តើមដោយអក្សរ C នេះ ហើយវាពិតជាមិនងាយស្រួលនោះទេ តែពួកគេនៅតែអាចជម្នះវាបានរហូតដល់កូនទី១៦។ នាងបានប្រាប់សារព័ត៌មាន The Mirror ថា ការពរពោះចុងក្រោយនេះមិនមែនជាការលំបាកណាស់ណាទេសម្រាប់នាង ហើយទោះបីជាយ៉ាងណាក៏ដោយនាងនៅតែចង់បានកូនថែមទៀត។​ បច្ចុប្បន្ន ពួកគេក៏មានអាជីវកម្មផ្ទាល់ខ្លួនមួយដែរ គឺក្រុមហ៊ុនថែរក្សាអនាម័យ ហើយនាងមានអារម្មណ៍ថាគ្រួសារដ៏ធំរបស់នាងគឺជាការប្រទានពរពីព្រះ តែនៅក្នុងបណ្តាញសង្គមក៏នៅមានមនុស្សមួយចំនួនមិនយល់ស្របនឹងគំនិតនេះទេ ប៉ុន្តែសម្រាប់ពួកគេ វាជាពរជ័យដ៏ធំមួយដែលទទួលបានពីព្រះជាម្ចាស់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាងមិនដែលគិតថានាងនឹងមានគ្រួសារធំបែបនេះទេ លុះដល់ពេលនាងមានកូនដំបូងទើបបានយល់ ហើយចង់បានបន្ថែមទៀត ព្រោះការមានកូនកាន់តែច្រើនបែបនេះ វាជាសេចក្តីសុខ និងជាភាពរីករាយរបស់នាង និងគ្រួសារ។ ស្ត្រីខាងលើបានសម្រាលកូននៅពេលដែលនាងបានឆ្លងកាត់ការពរពោះអស់រយៈពេល ៤០ សប្តាហ៍ ដែលជាពេលមួយយូរជាងគេសម្រាប់នាងកន្លងមក ព្រោះកូនមុនៗទាំង ១៥ នាងពរពោះតែ ៣៨ សប្តាហ៍ទេ។ នាងបាននិយាយថា៖ “កូនៗរបស់ខ្ញុំទាំង ១៥ នាក់ពិតជាចង់ឃើញកូនពៅខ្លាំងណាស់ ដោយនាងបានទៅសម្រាកនៅមន្ទីរពេទ្យនៅថ្ងៃអង្គារ ហើយសម្រាលបានជោគជ័យនៅថ្ងៃពុធ។"

2

នាងបានបន្តទៀតថា គិលានុបដ្ឋាយិកាភាគច្រើននៅមន្ទីរពេទ្យនោះនៅតែចាំមុខនាងបាន ពេលដែលនាងចូលទៅសម្រាល ព្រោះពួកគេតែងតែឃើញនាងមកសម្រាលសឹងតែរាល់ឆ្នាំទៅហើយ។ Patty និងប្តីរបស់នាងបច្ចុប្បន្នត្រូវចំណាយប្រាក់សម្រាប់អាហារហូបចុកដល់កូនៗទាំងអស់មិនក្រោម ៦៥០ ផោន (ជិត១ពាន់ដុល្លារអាមេរិក) រៀងរាល់ពីរសប្តាហ៍ម្តង តែពួកគេយកលុយពីកម្លាំងញើសឈាមទាំង២នាក់ប្តីប្រពន្ធមកចិញ្ចឹមបីបាច់កូនៗ ដោយគ្មានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាលអាមេរិកទេ ព្រោះអាជីវកម្មរបស់ពួកគេអាចទទួលបានផលចំណេញសមរម្យនឹងអាចថែរក្សាកូនបាន។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១

ខាងក្រោមនេះគឺជាអាយុ និងឈ្មោះកូនៗរបស់ពួកគេទាំង ១៦ នាក់៖-​ កូនច្បង៖ ឈ្មោះ Carlos Jr អាយុ ១៣ ឆ្នាំ

- កូនទី២មានឈ្មោះ Christopher អាយុ ១១ ឆ្នាំ


- កូនទី៣និងទី៤ដែលជាកូនភ្លោះដំបូងមានឈ្មោះ Carla និង Caitlyn អាយុ ១០ ឆ្នាំ

- កូនទី៥ឈ្មោះ Cristian អាយុ ៩ ឆ្នាំ

- កូនទី៦ឈ្មោះ Celeste អាយុ ៨ ឆ្នាំ

- កូនទី៧ឈ្មោះ Cristina អាយុ ៧ ឆ្នាំ

- កូនទី៨និងទី៩ជាកូនភ្លោះលើកទីពីរមានឈ្មោះ Calvin និង Catherine អាយុ ៦ ឆ្នាំ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​- កូនទី១០ឈ្មោះ Carol អាយុ ៤ ឆ្នាំ

- កូនទី១១និង១២ជាកូនភ្លោះលើកទីបីមានឈ្មោះ Caleb និង Caroline អាយុ ៣ ឆ្នាំ

- កូនទី១៣ ឈ្មោះ Camilla អាយុ ២ ឆ្នាំ

- កូនទី១៤ ឈ្មោះ Charlotte អាយុ ១ ឆ្នាំជាង - កូនទី១៥ ឈ្មោះ Crystal អាយុ ១ ឆ្នាំ និង

- កូនពៅទើបកើតបានថ្មីៗឈ្មោះ Clayton

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ប្រភទ៖ The Mirror