គួរឱ្យស្តាយ! លោកយាយដែលមានវ័យចំណាស់ជាងគេបំផុតលើពិភពលោក​ បានលាចាកលោកហើយ នៅក្នុងវ័យ…

ជប៉ុន៖ ពិតជាសោកស្តាយ ដែលលោកយាយ Kane Tanaka ដែលជាមនុស្សចាស់ជាងគេបំផុតលើពិភពលោក បានលាចាកលោកនេះហើយ ក្នុងវ័យ ១១៩ឆ្នាំ នៅប្រទេសជប៉ុន កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២កន្លងទៅ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយចេញផ្សាយដោយក្រសួងសុខាភិបាល ការងារ និងសុខុមាលភាពរបស់ប្រទេសនេះ។

Image_2022 04 29_14 41 57

តួយ៉ាង លោកយាយ បានកើតនៅថ្ងៃទី០២ ខែមករា ឆ្នាំ១៩០៣ និងចំពោះការចាកចេញរបស់គាត់ បានធ្វើឲ្យខាងកំណត់ត្រាពិភពលោកហ្គីនណេស មានការសោកស្ដាយជាខ្លាំង។ ហើយគាត់ ត្រូវបានទទួលស្គាល់ថាជាមនុស្សចាស់ជាងលើបំផុតលើពិភពលោក ដែលមានជីវិតរស់នៅ កាលពីឆ្នាំ២០១៩ម៉្លេះ ខណៈរូបគាត់ផ្ទាល់មានអាយុ​​ ១១៦ឆ្នាំ និង២៨ថ្ងៃ។

Image_2022 04 29_14 42 07

ទន្ទឹមនឹងនោះ គ្រួសាររបស់លោកយាយ បាននិយាយកាលពីដើមខែមេសានេះដែរថា នារយៈពេលខ្លីចុងក្រោយនេះ មុនគាត់លាចាកលោកនេះទៅ គាត់បានឈឺជាញឹកញាប់ និងឧស្សាហ៍ចេញចូលមន្ទីរពេទ្យផងដែរ។ គួរបញ្ជាក់ផងដែរថា លោកយាយ ក៏ធ្លាប់បានរួចរស់ជីវិតពី.ជំ.ងឺ.ម.ហា.រី.ក.ពីរដង និងបានរស់នៅតាមរយៈព្រឹត្តិការណ៍ប្រវត្តិសាស្ត្រជាច្រើន រួមមាន សង្គ្រាមលោកលើកទី២ ជំ.ងឺ.គ្រុ.ន.ផ្តា.សា.យ.អេស្ប៉ាញឆ្នាំ១៩១៨ និងជំងឺរា.ត.ត្បា.ត.កូវីដ-១៩ជាដើម។


យ៉ាងណាមិញ កាលពីថ្ងៃខួបកំណើតឈានចូលវ័យ ១១៩ឆ្នាំ គ្រួសាររបស់លោកយាយ បាននិយាយទៀតថា លោកយាយមានបំណងចង់រស់រានមានជីវិត ដល់អាយុ១២០ឆ្នាំប៉ុណ្ណោះ៕

Image_2022 04 29_14 41 31

Image_2022 04 29_14 41 39

Image_2022 04 29_14 41 50