ផ្អើលអស់មហាជន! ស្ងាត់ៗភិក្ខុទុំក្នុងរឿងព្រេងខ្មែរ លោក “ស៊ុក សុភា” សម្រេចចិត្តទៅសាងផ្នួស ព្រោះតែ…

នាព្រឹកថ្ងៃសុក្រ ទី២៩ ខែមេសា ឆ្នាំ២០២២នេះ តារាសម្ដែង លោក ស៊ុក សុភា ដែលមហាជនគ្រប់គ្នាបានស្គាល់ច្បាស់ហើយថា លោកគឺជាតួអង្គភិក្ខុនៅក្នុងរឿង “ទុំ ទាវ” បានបង្ហោះនូវរូបភាពប៉ុន្មានសន្លឹកដែលបង្ហាញពីការកោកសក់បួសជាសង្ឃ ដែលធ្វើឱ្យមហាជនជាច្រើនបានភ្ញាក់ផ្អើលយ៉ាងខ្លាំងផងដែរ។

IMG_20220429_113722_164

យោងតាមខ្លឹមសារដែរតារាសម្ដែងរូបនេះបានបង្ហោះនៅលើគណនីហ្វេសប៊ុកបានឱ្យដឹងថា៖ “ដោយសារតែថ្ងៃនេះជាថ្ងៃកំណើតរបស់អាត្មា ចឹងទេអាត្មាសូមសាងព្រះផ្នួសហើយ និងជាកិច្ចតបស្នងសងគុណដល់ញ៉ោមស្រី ញ៉ោមប្រុសរបស់អត្មាដែរ”។

IMG_20220429_113719_450

ទោះយ៉ាងណា ក្រោយពីបានទទួលដំណឹងពីការសាងព្រះផ្នួសរបស់ លោកភិក្ខុ ស៊ុក សុភា រួចមក មហាជន រួមទាំងបណ្ដាអ្នកគាំទ្របាននាំគ្នាសម្ដែងការអបអរសាទរ និងកោតសរសើរចំពោះភាពកតញ្ញូរបស់លោកចំពោះអ្នកមានគុណផងដែរ៕


IMG_20220429_113718_339

IMG_20220429_113714_832

IMG_20220429_113712_683

ប្រភព៖ ហ្វេសប៊ុក