ហ្វេសប៊ុក៖ កាលពីពេលថ្មីៗនេះ មហាជនអ្នកនិយមលេងបណ្ដាញសង្គមបានសម្ដែងនូវក្ដីកោតសរសើរជាខ្លាំង ក្រោយពីបានជ្រាបនូវទឹកចិត្តដ៏ល្អប្រពៃរបស់បងប្រុសអ្នករត់កង់បីម្នាក់ ដែលគាត់បានប្រគល់ទូរស័ព្ទដៃស៊េរីទំនើបមួយគ្រឿងម៉ាក IPhone13 ProMax ទៅឱ្យម្ចាស់របស់វាវិញ ខណៈដែលទូរស័ព្ទមួយនោះភ្ញៀវបានភ្លេចនៅលើកងបីរបស់គាត់។
កាលពីថ្ងៃទី១ ខែឧសភាកន្លងទៅនេះយោងតាមការបង្ហោះនៅលើគណនីហ្វេសប៊ុកដែលមានឈ្មោះថា Puth Pirean ដែលបងប្រុសគឺជាអ្នករត់កង់បីម្នាក់ខាងលើនេះ បានសរសេររៀបរាប់ អមដោយខ្លឹមសារដ៏ខ្លីមួយឃ្លាថា៖ “មិនមែនជាលើកទី១ទេបងប្អូន ១,០០០$ជាង តែយកវិញតែ ១,០០០រៀលប៉ុណ្ណោះសប្បាយចិត្តជាង ជីវិតអ្នកបើកបរដូចខ្ញុំ”។
យ៉ាងណាមិញ ទង្វើរបស់បងប្រុសអ្នករត់កង់បីម្នាក់នេះ បានបង្ហាញឱ្យឃើញអំពីទឹកចិត្តដ៏ល្អកម្ររកបាន ភាពស្មោះត្រង់ និងការមានទំនួលខុសត្រូវ សាកសមនឹងពាក្យមួយឃ្លាដែលបានលើកឡើងថា “ក្រទ្រព្យ តែមិនក្រចិត្ត”៕
ប្រភព៖ ហ្វេសប៊ុក