ឃើញសម្ដេចតេជោប្រកាសបង្ហាញគណនី IG ផ្លូវការភ្លាម លោក G-Devith ចូល Comment ភ្លេត សុំរបស់មួយនេះ

ភ្នំពេញ៖ នាព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញអំពីគណនី Instagram ផ្លូវការរបស់សម្ដេចផ្ទាល់ ដោយភ្ចាប់ជាមួយនឹងខ្លឹមសារថា៖“កន្លងមកខ្ញុំបង្ហោះរូបភាពតាមគណនី ឈ្មោះតាសាញ់។ ចាប់ពីពេលនេះទៅខ្ញុំប្រើប្រាស់គណនី ផ្លូវការនៃ Instagram របស់ខ្ញុំដែលមាន រូបភាពដូចភ្ជាប់ជាមួយ”។

IMG_20220502_143939_316

ក្រោយបានឃើញការប្រកាសរបស់សម្ដេចតេជោរួចមក បណ្ដាបងប្អូនប្រជាពលរដ្ឋជាច្រើននាក់ដែលនិយមលេងបណ្ដាញសង្គម Instagram បាននាំគ្នាចូលទៅ Follow គណនី Instagram របស់សម្ដេចព្រោងព្រាត ខណៈអ្នកខ្លះទៀតបានចូលទៅ Comment នៅពីក្រោមផុសនោះ ដោយថ្លែងអំណរគុណចំពោះការខិតខំប្រឹងប្រែងមិនគិតពីការនឿយហត់របស់សម្ដេចក្នុងការដឹកនាំប្រទេសឆ្ពោះទៅរកភាពរីកចម្រើន។

IMG_20220502_143933_769


ប៉ុន្តែអ្វីដែលគួរឱ្យចាប់អារម្មណ៍មួយទៀតនោះគឺ នៅក្នុងមតិនៃការ Comment រាប់ពាន់នាក់នោះក៏មានតារាចម្រៀងរ៉េបខ្មែរដ៏ល្បីល្បាយមួយរូបនោះគឺលោក G-Devith ដោយក្នុងនោះលោកបានសរសេរថា៖ “បាទពុក! កូនសុំនាឡិកាមួយទុកជាអនុស្សាវរីយ៍ រាំញីកែងជើងពុក”។ គួររម្លឹកផងដែរថា កាលពីឆ្នាំ២០១៦ តារាចម្រៀងរ៉េបមួយរូបនេះបានចេញនូវបទចម្រៀងថ្មីមួយបទដែលមានចំណងជើងថា "រាំញីកែងជើង" ហើយខណៈពេលនៃព្រឹត្តិការណ៍អង្គរសង្រ្កាន្តបានឈានមកដល់នោះ សម្ដេចតេជោក៏បានអញ្ញើញចូលរាំលេងកម្សាន្តបទនេះផងដែរ៕

IMG_20220502_143949_892

ប្រភព៖ ហ្វេសប៊ុក