ប្រជាជនខ្មែរមួយប្រទេស ពិតជាស្គាល់ហើយព្រឹទ្ធាចារ្យ គង់ ណៃ ដែលជាសិល្បះករបុរាណផ្នែកឧបករណ៏តន្រី្ត ចាបុីដងវែង ជាក់ជាមិនខាន ដោយពីកន្លងទៅលោកតា បានចូលរួមបកស្រាយចម្រៀងមួយបទ ជាមួយ តារារ៉េបដ៏ល្បី វណ្ណដា ដល់ថ្នាក់ ធ្វើឲ្យ ផ្ទុះការគាំទ្រយ៉ាងខ្លាំង ស្ទើរមិនគួរឲ្យជឿ សូម្បីតែជនបរទេសជាច្រើនទៀត ក៏ពេញចិត្ត និងនាំគ្នាស៊ែរ ព្រាត ផងដែរ ។
អ្វីដែលកាន់តែភ្ញាក់ផ្អើលនោះនៅមុននេះបន្តិចនាថ្ងៃទី ០៥ ខែឧសភា ឆ្នាំ ២០២២ អ្នកប្រើប្រាស់នៅក្នុងបណ្តាញសង្គម Facebook ជាច្រើន ផ្ទុះការភ្ញាក់ផ្អើល និងចាប់អារម្មណ៍សារជាថ្មី ក្រោយឃើញ លោកតា គង់ ណៃ តែងខ្លួនមួយឈុត បែបសម័យនេះ មើលទៅប្លែកភ្នែក និងទាក់ទាញដល់ហើយ ។
យ៉ាងណាមិញក៏ឃើញវត្តមានឧកញ៉ា ហេង ឡុង ដែលបានបង្ហោះរូបភាព២សន្លឹកនេះក្នុងគណនីហ្វេសប៊ុកផ្លូវការរបស់លោកដោយបានភ្ជាប់សារយ៉ាងរ៉ភើបថា “ Wow លោកតា គង់ ណៃ ជូនបេះដូង លោកតាម្នាក់មួយៗ….”។
មិនតែប៉ុណ្ណោះក៏មានហ្វេសប៊ុកមួយទៀត ឈ្មោះ Kong Samay ដែលបានបង្ហោះរូបលោកតា បានភ្ជាប់សារខ្លីមួយថា “ ពុកខ្ញុំគាត់ចង់ប្តូរអាជីព ពីអ្នកចម្រៀងចាប៉ីដងវែង ចង់មកធ្វើជាDJ ” ។
ក្រោយពេលមហាជនបានមើលរួចហើយមិនចាំយូរទេ ម្នាក់ៗ ចូល comment ព្រាតថា ៖ ស្រឡាញ់ពេញបេះដូង, សង្ហាជាងបងឡុងទៀត, សុភាពណាស់លោកតា, Wow, បុរាណលាយសម័យ ឡូយកប់, ជូនពរលោកតា មានសុខភាពល្អ មាំមួន អាយុវែង, ស្បែកជើង ឡូយទៀត, លោកតាលេងឈុតធំហើយ សង្ហាណាស់, មើលលោកគ្រូស្ទើរតែពុំស្គាល់ ។ ដើម្បីជ្រាបកាន់តែច្បាស់បន្ថែមទៀត សូមមើលរូបភាព របស់ លោកតា ខាងក្រោមនេះ ទំាងអស់គ្នា ៖