កាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២២កន្លងទៅនេះ មហាជនអ្នកនិយមលេងបណ្ដាញសង្គម បានសម្ដែងនូវក្ដីអាណិតអាសូរជាពន់ពេកចំពោះក្មេងប្រុសដ៏កម្សត់ម្នាក់ ដែលត្រូវបានឪពុកចុងចិត្តព្រៃ.ផ្សៃវាយធ្វើបាបរហូតបន្សល់ទុកនៅស្លាកស្នាមពេញរាងកាយ។
រឿងរ៉ាវដ៏សោកសៅមួយនេះត្រូវបានទម្លាយឱ្យដឹងតាមរយៈគណនីហ្វេសប៊ុករបស់លោក Phalla Phorn ដោយក្នុងនោះលោកបានបញ្ជាក់ថា បុរសជាឪពុកបានធ្វើបានក្មេងយ៉ាងសាហាវឃោរ.ឃៅបំផុត។ ខណៈក្បាលរបស់ក្មេងប្រុសដ៏កម្សត់រូបនេះត្រូវបានឪពុងចុងវាយស្ទើសុសក្បាល ចំណែកត្រចៀកក៏ត្រូវបានមួល ចិញ្ចើមមានស្នាមបែកជាច្រើន ចំណែកឯមាត់របស់ក្មេងនេះទៀតសោត ត្រូវបានឪពុកចុងរូបនោះ ចាប់ហែករហូតដល់រយះ។
ប្រភពដដែលបានបន្តថា កាលពីថ្មីៗ ដំបៅដ៏ធំដែលនៅជាប់មាត់មិនទាន់ជាសះស្បើយនោះ គឺជាទង្វើដ៏ព្រៃផ្សៃបំផុតហើយ ព្រោះថាឪពុករូបនោះបានយកភ្លើងមកដុតមាត់ក្មេងតូចម្នាក់នេះ។ ទោះយ៉ាងណា ក្មេងប្រុសដែលរងនូវការធ្វើបាបពីឪពុកចុងរូបនេះ ត្រូវបានលោក Phalla Phorn ធ្វើលិខិតស្នាមត្រឹមត្រូវទៅតាមផ្លូវច្បាប់ ទទួលយកមករស់នៅជាមួយកុមារតូចៗជាច្រើនទៀតនៅក្នុងអង្គការរបស់លោក៕
ប្រភព៖ Phalla Phorn