អស្ចារ្យមែន យុវជនម្នាក់ត្រូវបានសម្ដេចតេជោហ៊ុនសែនកោតសរសើរ ក្រោយយុវជនម្នាក់នេះបានធ្វើរឿងមួយ

សម្ដេចតេជោហ៊ុនសែនកោតសរសើរយុវជនម្នាក់ដែលជិះកង់ចាស់ចូលរួមយុទ្ធនាការឃោសនាបោះឆ្នោត យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ ដែលចាប់ផ្ដើមឡើងកាលពីថ្ងៃសៅរ៍ ទី២១ខែឧសភា ឆ្នាំ ២០២២ កន្លងទៅនេះគេសង្កេតឃើញថាគណបក្សមួយចំនួនបានចាប់ផ្ដើមបញ្ចេញក្បួនឃោសនារៀងៗ ខ្លួន ។

2

ខណៈពេលដែលគណបក្សប្រជាជនកម្ពុជា ដែលមាន សម្តេចតេជោ ហ៊ុនសែន ជាប្រធានបានធ្វើការរៀបចំក្បួនឃោសនាយ៉ាងធំមួយដែលមានសមាជិកបក្សចូលរួមយ៉ាងច្រើនកុះករនៅក្នុងនោះមានរូបភាពប៉ុន្មានសន្លឹកដែលបង្ហាញអំពីទិដ្ឋភាពមួយដែលយុវជនម្នាក់ជិះកង់ចាស់មួយគ្រឿងចូលរួមធ្វើយុទ្ធនាការបោះឆ្នោតជាមួយនឹងគណបក្សប្រជាជនកម្ពុជា ។


1

ជាមួយនឹងទឹកមុខ សប្បាយយរីករាយរហូតធ្វើឲ្យ សម្ដេចតេជោ ហ៊ុនសែន ប្រធានគណបក្ស បានបង្ហោះសារកោតសរសើរថា ៖ កូនប្រុសទោះកូនក្រទ្រព្យសម្បត្តិតែទឹកចិត្តកូនមិនក្រទេ ទឹកមុខកូនពោរពេញទៅដោយស្នាមញញឹមបង្ហាញថាគណបក្សប្រជាជនជារបស់ប្រជាជនហើយក៏ជារបស់កូនដែរ ដែលកូនត្រូវចូលរួមការពារដើម្បីបុព្វហេតុសន្តិភាពនិងការអភិវឌ្ឍ ។

3