ជាការពិតមែនទេ ប្រជ្រុយក្បែរតំបន់ពិសេសមួយនេះ ជាប្រជ្រុយមានមន្តស្នេហ៍ និងសំណាងខ្លាំង ?

ចាស់ៗពីដើមចំណាំនិយាយថា ស្រ្តីណាមានប្រជ្រុយក្បែរតំបន់ពិសេស ជាមនុស្សស្រីសំណាង និងជាមនុស្សស្រីទាក់ទាញមន្តស្នេហ៍ សម្បូរបុរសចោមរោមស្រឡាញ់ ។ យ៉ាងណាមិញ គេមិនប្រកែកនឹងជំនឿនេះឡើយ ព្រោះកន្លងមកគេសង្កេតឃើញ វាពិតដូចជាចាស់ៗថាមែន ខណៈតែប្រជ្រុយត្រង់តំបន់ដើមទ្រូងរបស់ស្រ្តី ​ក៏ជាប្រជ្រុយមន្តស្នេហ៍ និងផ្ដល់សំណាងដូចគ្នា ។ ខាងក្រោមនេះជាប្រជ្រុយលើរាងកាយស្ត្រីទាំង ៥ ទីតាំង ដែលមនុស្សជាន់មុនជឿថា មានថាមពលអរូបិយ អាចនាំឱ្យខ្សែជីវិតរបស់ម្ចាស់ជួបលាភ ច្រើនជាងគ្រោះ ​ជាពិសេសជាប្រជ្រុយទាក់ទាញមនុស្សផងទាំងពួងឱ្យស្រឡាញ់ចូលចិត្ត និងតាមផ្ដល់ជំនួយជានិច្ច ។

១. ប្រជ្រុយនៅលើសុដន់

1

ស្ត្រីដែលមានប្រជ្រុយត្រង់នេះ ភាគច្រើនជាមនុស្សមានសំណាងក្នុងការងារ និងជីវិត ហើយប្រសិនបើជួបការលំបាក នឹងមានបុរសតាមជួយជ្រោមជ្រែង។ ពួកគេជាបុគ្គល សម្បូរទ្រព្យចាយ វ័យកាន់តែចាស់ មុខរបរកាន់តែរីកចម្រើន ងាយនឹងជោគជ័យក្នុងមុខជំនួញ និងរបរនានា ឯជីវិត​គ្រួសារ​កាន់តែ​សម្បូរ​សប្បាយ​។

លើសពីនេះ ស្ត្រីមានប្រជ្រុយនៅលើសុដន់ ត្រូវបានចាត់ទុកជាក្រុមមនុស្សសំណាង ដែលគេរកឃើញភាគច្រើន នៅក្នុងត្រកូលអ្នកមាន ឬជាភរិយារបស់បុរសសម្បូរទ្រព្យធន។

២. ប្រជ្រុយនៅក្រោមសុដន់

Giai Ma 6 Vi Tri Not Ruoi Xuat Hien O Khu Vuc Kin Cua Chi Em Phu Nu Eea2d4

ក្រៅពីប្រជ្រុយដែលដុះពីលើសុដន់ ប្រជ្រុយដែលលេចឡើងនៅខាងក្រោម ក៏ត្រូវបានចាត់ទុកថាជាទីតាំងសំណាងល្អសម្រាប់ម្ចាស់ផងដែរ។ យោងទៅតាមនរវិទ្យា ប្រជ្រុយដែលដុះនៅក្នុងកន្លែងនេះ ងាយនាំឱ្យស្ត្រីជោគជ័យក្នុងអាជីព និងអាពាហ៍ពិពាហ៍។ ជាពិសេស ជីវិតរបស់នាងកាន់តែ​សម្បូរ​សប្បាយ ​ក្រោយមានគ្រួសារ។

៣. ប្រជ្រុយត្រង់លង្វែកទ្រូង


Giai Ma 6 Vi Tri Not Ruoi Xuat Hien O Khu Vuc Kin Cua Chi Em Phu Nu E8d640

ប្រជ្រុយត្រង់លង្វែកទ្រូងរបស់ស្ត្រី ត្រូវបានគេចាត់ទុកជាកន្លែងតំណាងឱ្យភាពស្ដុកស្ដម្ភនៃទ្រព្យសម្បត្តិ។ ដូច្នេះហើយ ស្រ្តីណាមានសំណាងបានប្រជ្រុយត្រង់នេះ មានន័យថានាងនឹងជោគជ័យខ្លាំង ហើយសម្បូរលុយកាក់ចាយវាយនាពេលអនាគត។

ក្រៅ​ពីនោះ ប្រជ្រុយ​នេះ​ក៏​ជួយ​ឲ្យម្ចាស់ មាន​លាភ​សំណាង​ច្រើន ជាពិសេស​ក្នុង​ការងារ​ទាក់ទង​នឹង​ហិរញ្ញវត្ថុ ព្រោះស្ត្រីភាគច្រើនដែលមានប្រជ្រុយដុះនៅតំបន់នេះ ពូកែគណនាណាស់ ដូច្នេះហើយ ទោះបីជាជីវិតជួបការលំបាកយ៉ាងណាក៏ដោយ ពួកគេនឹងយកឈ្នះវាយ៉ាងឆាប់រហ័ស។

៤. ប្រជ្រុយនៅលើដើមទ្រូង

Giai Ma 6 Vi Tri Not Ruoi Xuat Hien O Khu Vuc Kin Cua Chi Em Phu Nu A33468

ស្ត្រី​ដែលមាន​ប្រជ្រុយ​នេះ ​ ​ជា​សញ្ញា​នៃ​អ្នក​ដែល​កើតមក​មាន​ជោគវាសនាខាង​ទ្រព្យសម្បត្តិ និង​សុភមង្គល​តាំងពី​តូច​មក​ម្ល៉េះ​។ នេះ​ក៏​ជា​ទីតាំង​ដែលជួយឱ្យនាង​ងាយ​ទទួល​បាន​ការ​គាំទ្រ​ពី​មនុស្ស​ឋានៈខ្ពង់ខ្ពស់ផងដែរ។ នៅថ្ងៃអនាគតនាងនឹងទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ ជីវិតមានសុភមង្គលបំផុត។

៥. ប្រជ្រុយនៅលើត្រគាក

Giai Ma 5 Vi Tri Not Ruoi Xuat Hien O Khu Vuc Kin Cua Chi Em Phu Nu A5e3f7

តាមចាស់ៗបុរាណជឿថា ប្រជ្រុយនៅលើត្រគាក ជាមនុស្សមានសមត្ថភាពធ្វើការបានល្អ និងមានភាពមោះមុតក្នុងការរកលុយ ហើយបន្ទាប់ពីនោះមក ជីវិតរបស់នាងនឹងរស់នៅដោយប្រណីត ។ ជាពិសេសនាងមានភាពវៃឆ្លាត និងមានសមត្ថភាពក្នុងការដឹកនាំយ៉ាងល្អមិនថាខ្លួនឯង ឬដឹកនាំអ្នកដទៃនោះទេ។ នៅពេលនាងឈានដល់វ័យកណ្ដាល ជីវិតរបស់ច្រើនតែមានភាពរុងរឿង មានទាំងអំណាច និងកេរ្តិ៍ឈ្មោះ៕