ទេវតាមានពិត ក្ដីសង្ឃឹមមានហើយ !! ទីបំផុតពូ ចក់ត្រូវបានលោកជំទាវ ហ៊ុន សុីណាត អនុញ្ញាត្តិសម្ដែងការគួរសមនៅគេហដ្ឋានហើយថែមទាំងបាននិយាយបែបនេះថា….

ភ្នំពេញ ៖ ពុកម៉ែពូមុីងបងប្អូនដែលនិយមប្រើប្រាស់បណ្ដាញសង្គមប្រាកដជាបានដឹងរឿងមួយនេះហើយចំពោះរឿងរ៉ាវជ-ម្លោះផ្ទៃក្នុងគ្រួសារលោក ជឿន ប៊ុនចក់ ហៅ Admin ជីង ចក់ នោះ ដែលជា អ្នកអត្ថាធិប្បាយការប្រកួតបាល់ទាត់ ដ៏ល្បីល្បាញម្នាក់ក្នុងបណ្ដាញសង្គម ត្រូវបានអតីតភរិយាអ្នកនាងទ្រិញ ផល្លា បានធ្វើសន្និសីទកាសែតចូលរួមជាច្រើនស្ថាប័ន រួចថែមទាំងបានរៀបរាប់ទាំងអួលដើម-ក ស្រក់ទឹកភ្នែក នូវអ្វីដែល Admin ជីងចក់ ជាប្តី បានប្រើ អំពើ ហិ​​ង្សា ដាក់ខ្លួនកន្លងមក មើលការ live នៃសន្និសីទកាសែត នេះរួចធ្វើឲ្យ លោកជំទាវ ហ៊ុន ស៊ីណាត ដែលត្រូវជាប្អូនស្រី របស់សម្តេចតេជោ ហ៊ុន សែន ទប់ចិត្តលែងជាប់ហើយ ក៏ដាក់ប៉ុន្មានម៉ាត់ទៅកាន់ អ្នកនាង ផល្លា ភរិយា ពូចក់ វិញថា ៖ «នាងប្រឌិត ដើម្បីយកឈ្នះ អាចក់ទេដឹង? តែមិនគាំទ្រអំពើហិ-ង្សាទេ ។ រឿងអង្ករកំប៉ុង ឲ្យនាយករដ្ឋមន្រ្តី ជួយរកយុត្តិធម៌ ចុះក្រសួងយុត្តិធម៌ លើកទៅដាក់ណាវិញ ?​ ។

1 (4)

ម្យ៉ាងទៀត រូបថតសាច់ខ្មៅជាំនេះ គេវៃតាំងតែពីឆ្នាំ​ 2017​ ម្ល៉េះនាងអើយ នរណាជឿនាង អស់ស្រូវពូជ។យ៉ាងណាមិញ នៅមុននេះបន្តិច នាថ្ងៃទី ០៦ ខែកក្កដា ឆ្នាំ ២០២២ ស្ងាត់ៗ ស្រាប់តែឃើញ ពូចក់ បានជួប លោកជំទាវ ហ៊ុន ស៊ីណាត បាត់ ពិសេស លោកជំទាវ បានធ្វើរឿងមួយនេះជូន ពូចក់ ទៀត ។ ដោយក្តីរំភើប និងរីករាយ ហួសពីការស្មានពេក ពូចក់ បានប្រាប់យ៉ាងខ្លីថា “ថ្ងៃសីល ថ្ងៃសិរីសួស្ដី ជាកិត្តិយសបំផុតសម្រាប់ក្មួយ ដោយបានលោកអ៊ុំជាទីគោរពស្រលាញ់ ប្រោះព្រំ លើករាសី អោយក្មួយ ក្មួយមានតែម្រាមដៃដប់ សំពះអរគុណ លោកអ៊ុំ និងក្រុមគ្រួសារ លោកអ៊ុំ ទាំងអស់ ” ។

1 (1)

1 (2)


1 (3)

1 (5)

1 (7)

1 (8)

1 (6)