មូលហេតុទាំង ៦ ដែលធ្វើឱ្យអ្នកកើតជំងឺ ព្រួយបារម្ភឥតល្ហែ និងអាចប្រែទៅជាមនុស្សមានវិបត្តិផ្លូវចិត្ត

ជីវិតមនុស្សម្នាក់ៗ គឺសុទ្ធតែមិនអាចគេចផុតពីបញ្ហា ជីវិតអ្នកណាក៏មានទុក្ខ ជួបការលំបាកដែរ គ្រាន់តែបញ្ហា និងការលំបាករបស់មនុស្សម្នាក់ៗ គឺកើតឡើងបែបផ្សេងៗពីគ្នា វាផ្អែកទៅលើស្ថានភាពនៃជីវិត ដែលបង្កើតបានជាបញ្ហា។ យ៉ាងណាមិញ មនុស្សខ្លះ ចូលចិត្តយករឿងអវិជ្ជមានមកគិតខ្វាយខ្វល់ច្រើនពេក ទើបធ្វើឱ្យពួកគេក្លាយជាមនុស្សដែលគិតច្រើន បារម្ភច្រើន ព្រួយខ្វាយខ្វល់គ្រប់រឿង ជួនកាលអាចបន្លាចខ្លួនឯង ឱ្យក្លាយទៅជាមនុស្សដែលមានបញ្ហាផ្លូវចិត្តថែមទៀតផង។

ដូច្នេះខាងក្រោមនេះ គឺជាមូលហេតុមួយចំនួន ដែលធ្វើឱ្យពួកគេក្លាយជាមនុស្សដែលព្រួយច្រើនឥតឈប់ឈរ រហូតធ្វើឱ្យជីវិតរឹតតែកើតទុក្ខ មិនអាចរកក្ដីសុខបានដូចគេនោះឡើយ។

១. ច្បាប់វិន័យតឹងតែខ្លាំងពេក និងដាក់ចិត្តប្រកាន់ច្រើនហួសហេតុ

មនុស្សមានវិន័យច្បាប់ទម្លាប់ក្នុងជីវិត គឺជារឿងល្អប្រសើរមួយបែប ប៉ុន្តែមនុស្សខ្លះ មានវិន័យតឹងតែងហួសហេតុពេក រហូតដល់បង្កើតឱ្យក្លាយជាមនុស្សប្រកាន់ច្រើន សូម្បីតែរឿងតូចតាច តិចតួច ក៏មិនចេះលើកលែងដែរ មនុស្សបែបហ្នឹង តែងតែប្រកាន់លម្អិតលើរឿងទាំងអស់ដែលបានកើតឡើង ហើយចូលចិត្តតែយកខ្លួនទៅគិតរឿងអវិជ្ជមាន និងយកខ្លួនទៅរងពាក្យគេ ទាំងដែលពេលខ្លះគេនិយាយថាអ្នកដទៃសោះ គេនិយាយចោលសោះ ក៏យកខ្លួនទៅរងដែរ មនុស្សបែបហ្នឹង ភាគច្រើន គិតឃើញតែរឿងអវិជ្ជមាន ដែលនាំឱ្យខ្លួនឯងកើតជាជំងឺតឹងតែង ខ្វាយខ្វល់រឿងអត់ប្រយោជន៍។

68eba772207c21e8a9276419b094a4fe

២. តែងតែគិតតែរឿងអាក្រក់ៗ ថានឹងកើតឡើងលើខ្លួន

មនុស្សខ្លះចូលចិត្តទទួលដឹង និងតានដានតែរឿងអាក្រក់ៗ ហើយរមែងគិតតែផ្លូវអាក្រក់ គិតថានឹងមានតែរឿងអាក្រក់កើតឡើងលើខ្លួន ដូច្នេះ រឿងហេតុខ្លះ វាក៏មកតាមការគិតរបស់អ្នកនេះឯង ដែលនឹងធ្វើឱ្យជីវិតអ្នកកាន់តែអាប់អួរព្រោះតែបញ្ហាដែលនឹងកើតឡើងជាបន្តបន្ទាប់។

709027174557ca3f8309a56b7e2f14e1

៣. អារម្មណ៍ងាយ

មនុស្សដែលមានអារម្មណ៍ងាយ គឺមានន័យថា ចូលចិត្តធ្វើជាមនុស្សរីករាយ គឺរីករាយភ្លាមៗ ហើយបើកើតទុក្ខ គឺកើតទុក្ខភ្លាមៗ មនុស្សបែបនេះរស់ពឹងលើអារម្មណ៍ ដូច្នេះ ងាយនឹងត្រូវទទួលរងនូវរឿងរ៉ាវដែលកើតឡើងណាស់ រឿងបន្តិចបន្តួច ក៏អាចធ្វើឱ្យប៉ះពាល់អារម្មណ៍ និងសតិរបស់គេបានដែរ។


៤. តែងតែគិតដល់រឿងដែលគួរឱ្យខ្លាច

គ្រាន់តែឃើញឡានពន្លត់អគ្គីភ័យកំពុងរត់នៅលើផ្លូវ អ្នកភ្លាមគិតអំពីអគ្គិភ័យដ៏ធំមួយជំនួសឱ្យការគិតបែបសាមញ្ញ ឡាននឹងទៅទីស្នាក់ការកណ្តាល ឬកំពុងដំណើរការហាត់សម។ នៅពេលប្រឈមមុខនឹងអ្វីមួយ អ្នកនឹងគិតអំពីអ្វីដែលអាក្រក់បំផុតកើតឡើងរួចជាស្រេ​ចទៅហើយ ព្រោះតែការគិតបែបនេះហើយ ដែលនឹងធ្វើឱ្យអ្នករឹតតែមានអារម្មណ៍មិនល្អ និងរឹតតែស្មុគស្មាញចាក់ស្រេះក្នុងខួរក្បាល។

Cb45a7cc343b50c4f529dc6f03d756d8

៥. ចចេសរឹងរូសខ្លាំងជ្រុល

មនុស្សប្រភេទនេះ ពិបាកក្នុងការផ្លាស់ប្តូរណាស់ នៅពេលដែលវិធីនៃការគិតចាស់ត្រូវបានចាក់បញ្ចូលក្នុងក្បាលពួកគេនឹងបន្ត“ រីកចម្រើន” ជំនួសឱ្យការព្យាយាមផ្លាស់ប្តូរជីវិត។ អ្វីដែលគ្រោះថ្នាក់ជាងនេះ គឺពួកគេរឹងចចេស ហើយតែងតែគិតថាខ្លួនគេត្រូវជានិច្ច ​និងមិនចេះខុសទាល់តែសោះ។ មនុស្សបែបហ្នឹងពិបាកនឹងកែប្រ្យទៅរកផ្លូវល្អណាស់ ព្រោះជាមនុស្សដែលមិនចេះស្ដាប់អ្នកណា គិតតែអាត្មាឯង។

៦. រាល់ពេលដែលអ្នកឈឺអ្នកគិតអំពី "ជំងឺធ្ងន់ធ្ងរ"

ស្តាប់ទៅគួរឱ្យអស់សំណើចណាស់​ ប៉ុន្តែគ្រាន់តែឃើញថារាងកាយហត់នឿយ មនុស្សប្រភេទនេះនឹងគិតភ្លាមៗថា ពួកគេប្រាកដជាមានជំងឺធ្ងន់ធ្ងរហើយ។ ជំនួសឱ្យការទៅជួបគ្រូពេទ្យ ពួកគេរក្សាការព្រួយបារម្ភរបស់ពួកគេនៅក្នុងខ្លួនពួកគេ ហើយជួនកាលបញ្ជូនថាមពលអវិជ្ជមានដល់មនុស្សគ្រប់គ្នាដែលនៅជុំវិញពួកគេថែមទៀត។

ជីវិតខ្លីណាស់ ជំនួសឱ្យការពោពេញទៅដោយកង្វល់ទុក្ខព្រួយ ការភ័យខ្លាច និងអសន្តិសុខគ្រប់ពេល ដែលធ្វើឱ្យអារម្មណ៍របស់អ្នកធ្លាក់ចុះ អស់កម្លាំងខាងផ្លូវចិត្ត អ្នកគួរតែមានភាពសុទិដ្ឋិនិយមឱ្យបានច្រើន និងមានគោលបំណងសម្រាប់រឿងល្អៗឱ្យជីវិត ទើបផ្លូវចិត្តអ្នកល្អប្រសើរ រីឯស្មារតីក៏ស្វាហាប់ ស្រស់ថ្លាជាងមុនផងដែរ៕

ប្រភព ៖ iOne/Knongsrok