យល់សប្តិឃើញរឿងទាំង ៨ នេះ គឺជាប្រផ្នូលល្អ ដាច់ខាតមិនអាចទៅរកគេស្រាយផ្តេសផ្តាសទេ!

រឿងយល់សប្ដិមិនមែនជារឿងចម្លែកឡើយ តែនៅក្នុងសប្តិមានល្អមានអាក្រក់ មានខ្លះមានប្រផ្នូលឱ្យដឹងមុនថា គឺជាសំណាងល្អ មានខ្លះទៀតជាប្រផ្នូលមិនល្អ ខាងក្រោមនេះគឺជាសុបន្តិទាំង ៨ ដែលបង្ហាញប្រាប់ថាអ្នកជួបនិងសំណាងល្អហើយ។

១. សប្តិទី១ ៖ សប្តិឃើញពស់ហែងក្នុងទឹក

សប្តិឃើញពស់កំពុងហែលក្នុងទឹក កំពុងប្រផ្នូលប្រាប់អ្នកថាថ្មីៗនេះអាចជួបនឹងអ្នកមានបុណ្យ ទោះជាអ្នកធ្វើរឿងអ្វីក៏ដោយសុទ្ធតែរលូន ព្រោះមានអ្នកមានបុណ្យចាំជួយទំនុកបម្រុង។ ក៏ប្រហែលជាអាចទទួលបានការតំឡើងប្រាក់ខែ ឬតំឡើងឋានៈបុណ្យសក្តិ ត្រូវក្តោបក្តាប់ឱកាសនេះឱ្យបានល្អ។

បើមនុស្សប្រុសសប្តិឃើញពស់ហែលក្នុងទឹកវិញ ប្រផ្នូលថាអ្នកអាចជួបនឹងគូព្រេងឆាប់ៗនេះ ។ ក្នុងសុបិន បើឃើញពស់ធំប៉ុនណា នោះទ្រព្យក៏ច្រើនប៉ុណ្ណឹងដែរ ដូច្នេះអ្នកដែលបានសប្តិឃើញបែបនេះមិនបាច់ខ្វល់ខ្វាយច្រើនពេកទេ បណ្តោយតាមដំណើរនឹងទៅចុះ។

១ 36

២. សប្តិទី២ ៖ សប្តិឃើញខ្លួនទៅផ្សារទិញស្បែកជើង

បើអ្នកសប្តិឃើញអ្នកទៅផ្សារទិញស្បែកជើង គឺប្រផ្នូលថាថ្មីៗនេះអ្នកបានរាប់អានមិត្តភ័ក្រ្តមួយចំនួន ហើយនៅដំណើរផ្លូវនាថ្ងៃក្រោយពួកគេអាចជួយអ្នកក្នុងការអភិវឌ្ឍន៍ខ្លួនបាន។

៣. សប្តិទី៣ ៖ សប្តិឃើញក្រុមគ្រួសារ សាច់ញាត្តិ ក្តិចថ្ពាល់គ្នា

បើអ្នកសប្តិឃើញក្រុមគ្រួសារ ឬសាច់ញាត្តិ ក្តិចថ្ពាល់គ្នានោះ ភាគច្រើនគឺប្រផ្នូលថា មនុស្សនៅក្នុងផ្ទះរបស់អ្នក គឺមានភាពចុះសម្រុងគ្នាខ្លាំងណាស់ ការស្រុះស្រួលនៅក្នុងគ្រួសារគឺញុំាងឱ្យអ្នកមានភាពជោគជ័យនៅក្នុងអាជីពការងារមុខរបររកស៊ីទៀតផង។

៤. សប្តិទី៤ ៖ សប្តិឃើញអ្នកពរកូនង៉ែតកំពុងសើច


យល់សប្តិឃើញខ្លួនឯងពរកូនង៉ែតកំពុងសើច ភាគច្រើនមានប្រផ្នូលថា អ្នកគឺជាមនុស្សដែលមានទំនាក់ទំនងល្អជាមួយអ្នកផង អាចប្រហែលជាអ្នកគឺជាមនុស្សដែលស្មោះត្រង់ចំពោះមនុស្សគ្រប់គ្នាក៏ថាបាន សូមផ្តល់យោបល់ដល់អ្នកថាគួរតែបន្តរក្សាចិត្តមួយនេះ ធ្វើល្អចំពោះមនុស្សគ្រប់គ្នាទៀត។ មួយវិញទៀត ក៏មានប្រផ្នូលថាថ្មីៗនេះនៅក្នុងអាជីពការងាររបស់អ្នកអាចនឹងទទួលបានភាពជោគជ័យគាប់ប្រសើរ ស្ទើរតែអាចទទួលបានឱកាសឡើងតំណែង ឬប្រាក់ខែ និងការកោតសសើរពីថ្នាក់ជាដើម។

២ 31

៥. សប្តិទី៥ ៖ សប្តិឃើញខ្លួនឯងធាត់

សប្តិឃើញខ្លួនឯងធាត់ មានប្រផ្នូលថាទ្រព្យសម្បត្តិរបស់អ្នកថ្មីៗនេះកំពុងតែកើនឡើង អ្នកមិនយូរមិនឆាប់ទេនឹងទទួលបានទ្រព្យសម្បត្តិក្រាស់ក្រែល ស្ទើរតែដោយសារតែមូលហេតុនេះអាចរស់នៅក្នុងជីវភាពស្តុកស្តម្ភ និងមានសុភមង្គលទៀតផង នេះពិតជាសប្តិល្អខ្លាំងណាស់។

៦. សប្តិទី៦ ៖ សប្តិឃើញថៅកែអញ្ជើញអ្នកហូបបាយ

បើអ្នកសប្តិឃើញថៅកែរបស់អ្នកអញ្ជើញអ្នកហូបបាយ គឺមានប្រផ្នូលថាសមត្ថភាពរបស់អ្នក គឺអាចត្រូវបានថ្នាក់ដឹកនាំកោតសរសើរ អ្នកមានលទ្ធភាពច្រើនត្រូវបានថ្នាក់លើលើកស្ទួយតំឡើងឋានៈ ឱ្យតែអ្នកខិតខំបន្ថែម នៅក្នុងអាជីពការងារនឹងអាចជោគជ័យជាមិនខាន។

៧. សប្តិទី៧ ៖ សប្តិឃើញទិញចិញ្ចៀន

សប្តិឃើញចិញ្ចៀន ភាគច្រើនគឺមានប្រផ្នូលថា ស្នេហា និងលាភសំណាងរបស់អ្នកនាពេលបច្ចុប្បន្ននេះគឺគ្រាន់បើ និយាយចំពោះអ្នកនៅលីវវិញ នៅក្នុងពេលនេះ គឺជាពេលដែលសាកសមបំផុតសម្រាប់ដោះស្រាយបញ្ហានៅលីវរបស់ខ្លួន សូមផ្តល់យោបល់ដល់អ្នកយល់សប្តិនេះ ពេលថ្មីៗនេះគួរតែចេញទៅក្រៅឱ្យបានច្រើន ទាក់ទងជាមួយមនុស្សផ្ទុយភេទឱ្យបានច្រើន ថាមិនបានអាចជួបមនុស្សដែលចាប់អារម្មណ៍អ្នកក៏ថាបាន តែសូមរំឭកដល់អ្នកផងដែរថា បើបានជួបមែននោះ ត្រូវមើលចិត្តមើលថ្លើមគ្នាឱ្យច្បាស់លាស់សិន កុំទាន់សម្រេចចិត្តងាយៗពេក។

៨. សប្តិទី៨ ៖ សប្តិឃើញឡើងភ្នំបេះផ្លែប៉ោម

បើអ្នកសប្តិឃើញឡើងភ្នំបេះផ្លែប៉ោម គឺមានប្រផ្នូលថាថ្មីៗនេះអ្នកជួបសំណាងល្អ ក្តីស្រមៃរបស់អ្នកក៏អាចសម្រេចទៅជាការពិតដែរ លាភសំណាងនឹងនៅក្បែរខ្លួនអ្នករហូត៕