មនុស្សយើងមានខ្សែរបាតដៃខុសៗគ្នា ហើយចំពោះអ្នកដែលមានបាតដៃជារាងអក្សរ M គឺត្រូវបានគេទាយថាមានឆាកជីវិតពិសេសជាងគេ។ អ្នកដែលមានបាតដៃរាងអក្សរ M ដូចដែលបានបង្ហាញថា នឹងទទួលបានកាដូពិសេសពីដៃគូរអាជីវកម្ម ហើយក៏ជាមនុស្សដែលប្រកបទៅដោតវិចារណញាណផងដែរ។
ហើយបើសិនជាសង្សារឬក៏នណាម្នាក់ដែលមានខ្សែរបាតដៃរាងដូចរូបខាងលើនេះ ចូរអ្នកកុំនិយាយកំប្លែង ឬក៏លេងសើចជាមួយអោយសោះ ជាពិសេសនោះគឺកុំនិយាយកុហក ព្រោះថាមនុស្សបែបនេះ ពេលយើងកុហកឬនិយាយលេងជាមួយ គេឆាប់ដឹងថា យើងកុហកគេណាស់។
បើចំពោះស្ត្រីវីញអ្នកដែលមានខ្សែរបាតដៃជាអក្សរ M នេះគឺបញ្ជាក់ថា ពួកគេមានវិចារណញាណខ្លាំងជាងបុរសហើយប្រសិនជាអ្នកទាំងពីរបានគ្នាប្តីប្រពន្ធវិញនោះគឺខាងស្រីនៅតែឈ្នះលើប្តីរបស់ខ្លួនជានិច្ច។ ការមើលលើខ្សែបាតដៃនេះ មិនត្រឹមតែជំនឿរបស់អាស៊ីប៉ុណ្ណោះទេ វាជាវិធីបុរាណមួយ ដែលជនជាតិអេហ្ស៊ីប និងជនជាតិក្រិច ប្រើសម្រាប់ទស្សទាយន៍អនាគតរបស់មនុស្សតាំងពីជំនាន់មុនមកម្ល៉េះ។
ជាក់ស្តែងយោងតាមកំណត់ត្រាប្រវត្តិសាស្រ្ត កាលពីសម័យស្តេច Alexanders ទ្រង់ត្រូវបានគេទស្សទាយន៍ថាជាមេដឹកនាំដែលអស្ចារ្យជាងគេបំផុត ដោយសារតែទ្រង់មានខ្សែអក្សរ X យ៉ាងច្បាស់លើបាតដៃទាំងទ្វេ។ជាងនេះទៅទៀតនោះ សាកលវិទ្យាល័យ STI នៅក្នុងទីក្រុងម៉ូស្គូ (ប្រទេសរុស្ស៊ី) បានបង្ហាញពីលទ្ធផលស្រាវជ្រាវចុងក្រោយបង្អស់ ដែលសិក្សាលើមនុស្សជាង ២ លាននាក់ថា មនុស្សដែលមានខ្សែអក្សរ X លើបាតដៃទាំងសងខាង ជាមនុស្សដែលមានភាពអស្ចារ្យបំផុត រួមមានលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin និងលោក Abraham Lincoln ជាដើម។ជោគវាសនារបស់អ្នកមានខ្សែអក្សរ X លើបាតដៃទាំងទ្វេ គឺល្អខ្ពង់ខ្ពស់ និងទទួលបានភាពជោគជ័យខ្លាំង។
ជាពិសេស អ្នកត្រូវតែបង្កើនការប្រុងប្រយ័ត្នខ្ពស់ ពីព្រោះអ្នកមានខ្សែបាតដៃប្រភេទនេះ អាចមើលដឹងមុនពីអ្វីដែលអ្នកចង់ធ្វើទៅលើពួកគេ និយាយរួមគឺគ្មាននរណាម្នាក់អាច បោកបញ្ឆោតពួកគេបានដោយងាយឡើយ។ អ្នកមិនអាចកុហក ឬក្បត់មនុស្សមានខ្សែបាតដៃអក្សរ X នេះបានឡើយ ពីព្រោះជោគវាសនារបស់ពួកគេខ្ពស់ និងរឹងមាំណាស់។
វិធីសាស្ត្រនៃការមើលខ្សែបាតដៃ គឺជាសិល្បៈបុរាណដែលមានដើមកំណើតរាប់ពាន់ឆ្នាំមកហើយក្នុងប្រទេសឥណ្ឌា ហើយវិធីសាស្ត្រនេះក៏ត្រូវបានយកទៅប្រើប្រាស់ក្នុងប្រទេសចិនផងដែរ។
ការមើលខ្សែបាតដៃក៏ បានរីកសាយភាយភ្លាមៗទូទាំងអាស៊ី និងអឺរ៉ុប ហើយស្តេចម៉ាសេដ្វាន តែងតែប្រើប្រាស់វិធីសាស្ត្រនេះក្នុងការកាត់សេចក្តីទៅលើឥរិយាបថរបស់មន្ត្រីយោធារបស់ព្រះអង្គ។ វិធីសាស្ត្រនេះពិតជាបានជួយដល់ព្រះអង្គ ពីព្រោះក្នុងរយៈពេលនៃការធ្វើសង្គ្រាម១៥ឆ្នាំ ព្រះអង្គមិនបានចាញ់សូម្បីតែមួយលើក។
ចាប់តាំងពីពេលនោះមក ការមើលបាតដៃនេះ ត្រូវបានបន្តអនុវត្តអស់រយៈពេលជាច្រើនឆ្នាំមកហើយ។សញ្ញាដ៏ជាក់លាក់ដែលមនុស្សជាច្រើនឆ្ងល់ជារឿយៗអំពីខ្សែបាតដៃដែលមានរាងដូចអក្សរ M នៅលើបាតដៃ។ អក្សរននេះ បង្ហាញពីខ្សែបេះដូង ក្បាល និងខ្សែជីវិត ប៉ុន្តែ មិនមែនគ្រប់គ្នាមានខ្សែបាតដៃបែបនេះឡើយ។ អ្នកដែលមានខ្សែបាត់ដៃរាងអក្សរ M គឺជាមនុស្សដែលមានការលើកទឹកចិត្តខ្លួនឯងខ្ពស់ និងមានវិធី។
ជារឿយៗ ពួកគេស្វែងរកការងារទាក់ទងនឹងច្បាប់ ឬរឿងនយោបាយ ហើយការងារដែលពួកគេធ្វើគឺក្នុងតួនាទីផ្នែកគ្រប់គ្រង។ មនុស្សជំពូកនេះត្រូវបានគេចាត់ទុកថា មានបុគ្គលិកលក្ខណៈលើសពីគេពីធម្មជាតិ ហើយពួកគេក៏អាចជាដៃគូពាណិជ្ជកម្មដ៏ខ្លាំងម្នាក់ផងដែរ។សរុបមក អ្នកដែលមានខ្សែបាតដៃរាងអក្សរ M គឺជាមនុស្សដ៏ពិសេសដែលមានគុណភាពក្នុងជីវិតដូចជា ភាពជាអ្នកដឹកនាំ មានសំណាងល្អ មានទ្រព្យធនច្រើន និងជាមនុស្សមានគំនិតដ៏ល្អឥតខ្ចោះ៕