ច្បាស់ហើយៗ! ហ៊ិន ចាន់នីរ័ត្ន ខូ.ចចិត្ត, សេង មង្គល លើកជាសំណួរ, ទ្រី ដាណា ចូលឆ្លើយ បញ្ជាក់ច្បាស់ៗថា…(មានវីដេអូ)

គេនៅចាំបានថា មុននឹងសម្រេចបង្ហាញមុខតារាសម្ដែង សេង មង្គល ហើយប្រកាសថា ជាBAផលិតផលថ្មីរបស់ខ្លួន នៅថ្ងៃទី៩ ខែកក្កដា នោះ, អ្នកស្រី ទ្រី ដាណា តែងតែបង្ហោះរូបថតបែរខ្នងតួប្រុស បញ្ជាក់ថា ជិតបានឃើញមុខ ជិតបានរៀបការជាដើម ធ្វើឲ្យអ្នកគាំទ្រ​ជ្រួលច្របល់​ចង់ឃើញមុខជាខ្លាំង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​កន្លងមកអ្នកស្រី បង្ហោះមិនបង្ហាញមុខក៏ពិតមែន តែអ្នកគាំទ្ររបស់អ្នកស្រី បានទាយទុកមុនទៅហើយថា បុរសរូបនេះ ជាតារាសម្ដែង សេង មង្គល ហើយទីបំផុត ក៏ក្លាយជាការពិត។

30j304040 22

30j304040 19 1536x1023

30j304040 20

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​អ្វីជាការចាប់អារម្មណ៍ នៅក្នុង​ ព្រឹត្តិការណ៍ ទម្លាយ​អាថ៌កំបាំង​បង្ហាញមុខតួប្រុស មុននឹងបង្ហាញផលិតផលថ្មីនោះ, លោកសេង មង្គល បានយកផ្កាកុលាបមួយទង រួចលុតជង្គង់ប្រគល់ឲ្យអ្នកស្រី ទ្រី ដាណា ធ្វើឲ្យថៅកែហាងពេជ្រចិត្តធម៌រូបនេះ រំភើបចិត្តខ្លាំង ភ័យ ផង អរ ផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​គេនៅតែមិនទាន់ដឹងនៅឡើយថា នេះជាស្នេហាពិត ឬគ្រាន់តែជាការសម្ដែង ដើម្បីយកល្បីនោះ ព្រោះក្រោយប្រគល់ផ្ការួច ស្រាប់តែពួកគេ បង្ហាញផលិតផលមួយ ទើបនឹងយកមកថ្មីៗ ធ្វើឲ្យអ្នកតាមដានចង់ដាច់ផ្ងារទៅហើយ។

203030 2

203030 3

203030 1

203030 1 1536x1025

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​តាមរយៈការហៅ​របស់​លោក ​សេង មង្គល ​ទៅកាន់​អ្នកស្រី ទ្រី ដាណា​ ថា​ជា​បងស្រី​ ហើយលោក ជា ទូត​សុឆន្ទៈ(BA)​របស់​ផលិតផល​ថ្មី​នេះ​ផង​នោះ អ្នកគាំទ្រមួយចំនួន ​​​សន្និដ្ឋាន​ថា នេះ​គ្រាន់តែ​ជាការ​សម្ដែង ដើម្បី​បង្ហាញ​ផលិត​ផល​ថ្មី​ប៉ុណ្ណោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ទោះយ៉ាងណា អ្នកគាំទ្រមួយចំនួនទៀត នៅតែយល់តែជាស្នេហាពិត មិនមែនជាការសម្ដែងនោះទេ ព្រោះមុនបង្ហាញមុខជាមួយអ្នកស្រី ទ្រី ដាណា កក្រើកបណ្ដាញសង្គមនោះ, លោក​​ សេង មង្គល បានបង្ហោះរូបថតជាមួយអ្នកម្ដាយរបស់ខ្លួន ហើយប្រាប់ថា «ម៉ាក់ប្រាប់ថា កូនដល់វ័យល្មមរៀបការហើយ»។

203030 19

203030 20

203030 4

203030 5


203030 6

203030 18

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ងាកមក ពិធីការិនី ហ៊ិន ចាន់និរ័ត្ន ដែលកន្លងមក ធ្លាប់បង្ហាញរូបថត​ស្និទ្ធស្នាល​ជាមួយ លោក សេង មង្គល ហើយត្រូវបានគេសង្ស័យថា ជាគូស្នេហ៍នឹងគ្នានោះ, បានបង្ហោះរូបថតរបស់ខ្លួនកំពុងចុចទូរសព្ទ ១សន្លឹក ហើយពោលពាក្យគួរឲ្យចាប់អារម្មណ៍ថា «លើលោកនេះគ្មានអ្វីឋិតឋេរទេ»។

ដោយឃើញបែបនេះ តារាសម្ដែង ណាក់ ស្រីណា ចូលទៅខំមិនភ្លែតថា «គ្រប់យ៉ាងគឺបែបនេះហើយមិត្ត សំខាន់គឺយើងចេះទទួលស្គាល់ការពិត»។ ក្រោយឃើញ ណាក់ ស្រីណា លើកឡើងបែបនេះ ស្រាប់តែមានអ្នកគាំទ្រ ហ៊ិន ចាន់និរ័ត្ន ម្នាក់ ចូលទៅតបថា «ដោយសារតែលុយមិនគិតខុសអ្វីចាស់ចង់បានក្មេង»។

203030 21

2020202 4

2020202 6

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដោយឡែក អ្នកគាំទ្រ ផ្សេងទៀត បានស្ក្រីនសត ពេលលោកសេង មង្គល កំពុងបង្ហាញវត្តមាន ជាមួយអ្នកស្រី ទ្រី ដាណា ហើយពោលពាក្យ លើកទឹកចិត្ត ពិធីការិនី ហ៊ិន ចាន់នីរ័ត្ន «ពាក្យ”ឋិតថេរ”មិនចេះប្រែប្រួលទេបងស្រី អ្វីដែលប្រែប្រួលគឺចិត្តមនុស្សទៅវិញទេ សំខាន់ពេលដែលយើងបានចួបរឿងមិនសមបំណង យើងត្រូវចេះទទួលស្គាល់ការពិតទៅ ព្រោះគ្រប់យ៉ាងបានលាតត្រដាងឱ្យយើងឃើញការពិតទៅហើយ មានតែត្រៀមចិត្តទទួលការពិតតែប៉ុណ្ណោះ ទើបយើងមិនសូវឈឺចាប់ខ្លាំង ស៊ូៗ និងរឹងមាំឡើងបងស្រី»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​គេកត់សម្គាល់ឃើញថា ទោះរឿងនេះ ពិត ឬមិនពិតនោះ តែអ្វីកាន់តែចាប់អារម្មណ៍មួយទៀតនោះ រូបថត ដែលពិធីការិនី ហ៊ិន ចាន់និរ័ត្ន ថតកៀកកើយជាមួយសេង មង្គល បង្ហោះលើទំព័រហ្វេប៊ុករបស់ខ្លួនកន្លងមក ហើយPinned Postនោះ បានលុបបាត់ហើយ ទុកតែរូប នៅឃ្លាតពីគ្នាប៉ុណ្ណោះ។

303030303 66 1

2020202 7

303030303 42

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ជុំវិញរឿងនេះ លោក សេង មង្គល មិនបាននិយាយអ្វីឆ្លើយតបនោះឡើយ តែក្រោយពីបង្ហាញវត្តមានយ៉ាងផ្អែមល្ហែមជាមួយអ្នកស្រី ទ្រី ដាណា កក្រើកបណ្ដាញសង្គម ផ្អើលអស់ហ្វេនៗរួចមក លោកបានបង្ហោះរូបថតកៀកកើយជាមួយអ្នកស្រី ទ្រី ដាណា ហើយសួរថា «ជាBA…..? ជាតួសម្តែងMV…។

តាមរយៈនេះ ស្រាប់តែអ្នកស្រី ទ្រី ដាណា ចូលទៅឆ្លើយជំនួសហ្វេនៗរបស់លោកថា «ជាB A»។ ចំណែកលោក សេង មង្គល មិនបញ្ជាក់ឲ្យច្បាស់ថាជាអ្វនោះទេ ដោយ​ផ្ដេកផ្ដួល​ទៅលើការគិតរបស់អ្នកគាំទ្រថា «សម្រេចតាមការយល់ឃើញរបស់បងប្អូនទេ»៕

ទស្សនាវីដេអូរខាងក្រោមទាំងអស់គ្នា:

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​