អ្នកមានម្រាមដៃ ៣ នេះវែងជាមនុស្សសំណាងចាស់ទៅរស់ស្រួល

តាមក្បួនចាស់ពីបុរាណកាលដែលគេសម្លឹងមើលទម្រង់ម្រាមដៃក៏ពួកគេអាចទស្សន៍ទាយដឹងពីលក្ខណៈសំណាងជោគវាសនាមានឬក្ររបស់មនុស្សយើងម្នាក់ម្នាក់បានផងដែរ ដូចនេះចង់ដឹងថាតើម្រាមដៃទាំងបីដែលឆ្លុះបញ្ចាំងពីជោគវាសនារបស់អ្នកមានលក្ខណៈយ៉ាងណាក្តីសូមប្រិយមិត្តមកដឹងទាំងអស់គ្នា ៖

ទី១ ៖ មេដៃវែងមនុស្សដែលមានមេដៃវែងជាទូទៅច្រើនជាមនុស្សឈ្លាសវៃមានទេពកោសល្យហើយនៅកន្លែងធ្វើការគឺពួកគេរមែងមានការយកចិត្តទុកដាក់ខ្ពស់និងស្មោះត្រង់ក៏ដូចជាមានទំនួលខុសត្រូវខ្ពស់ផងដែរ មនុស្សនេះត្បិតបើកើតមកក្នុងគ្រួសារមិនសូវជាធូរធារតែពួកគេរមែងដុសខាត់ខ្លួនឯងតាមរយៈមហិច្ឆតានិងឆន្ទៈដល់ក្រោកឡើងក្លាយជាអ្នកមានបានទៅតាមជំហានបន្តបន្ទាប់នៃជីវិតតាមការទស្សន៍ទាយមនុស្សមានមេដៃវែងថ្លែងថាពួកគេរមែងជួបលាភសំណាងធំ ក្រោយអាយុសាមសិបប្រាំឆ្នាំដល់ពេលដេកលើគំនរទ្រព្យតែខិតខំរកតាំងតែពីវ័យក្មេង

1

ទី២ ៖ ម្រាមដៃកូនក្មេងជាងមេដៃបើសិនម្រាមដៃកូនរបស់អ្នកវែងជាងមេដៃនោះអ្នកជាមនុស្សដែលមានសំណាងក្នុងជីវិតអ្នកងាយនឹងសម្របខ្លួនទៅគ្រប់មជ្ឈដ្ឋានមិនថាទៅដល់ទីណាកន្លែងណាជាមួយមនុស្សចាស់ ថ្មីបែបម៉េចក៏ដោយមនុស្សនេះបន្ទាប់ពីរៀបការក៏ពូកែខាងយកចិត្តទុកដាក់គ្រួសារមើលថែកូនបានយ៉ាងល្អបើជាបុរសគឺជាស្វាមីល្អបែរជានារីគឺជាភរិយាល្អជាទីគាប់ចិត្តតែមនុស្សគ្រប់គ្នាប្រាថ្នាចង់បានជាគូរគំនូរនេះ ប៉ុន្តែជោគជ័យក្លាយជាអ្នកមាននៅអាយុរាងចំណាស់បន្តិចហើយបើពេលមានគឺមានតែកូនកូនចៅច្រើនជំនាន់

2


ទី៣ ៖ ម្រាមដៃចង្អុលវែងជាងម្រាមដៃនាងជាមនុស្សដែលសាមញ្ញគិតអ្វីងាយងាយប៉ុន្តែរាល់ការសម្រេចចិត្តគឺច្បាស់លាស់និងល្អិតល្អន់ខ្លាំងណាស់នៅកន្លែងធ្វើការក៏ជាបុគ្គលិកសកម្មយូរបន្តិចក៏ត្រូវបានថ្នាក់លើសិក្សា ដឹងឆាប់ដំឡើងប្រាក់ខែនៅគ្រប់ស្ថាប័នដែលពួកគេចូលបម្រើការថ្វីដ្បិតតែមនុស្សនេះរមែងជួបបញ្ហាលំបាកច្រើនក្នុងជីវិតតែយ៉ាងណាពួកគេតែងតែក្រោកឈរជានិច្ចមិនងាយដួលហើយលេងក្រោមនោះឡើយយ៉ាងណាបន្ទាប់ពីអាយុសាមសិបប្រាំឆ្នាំអ្នកមានទម្រង់ម្រាម ចំណុចចុងក្រោយនេះក៏រមែងមានអាជីពនិងថែមទាំងមានចំណូលចូលនឹងនរអាចឲ្យពួកគេរស់នៅស្រួលបាន

3

Untitled 1

សូមទស្សនាវីដេអូលំអិតខាងក្រោម ៖