របៀបនៃការឱបដៃ អាចមើលដឹងពីបុគ្គលិកលក្ខណៈ និងបង្ហាញពីការគិតរបស់អ្នក តើអ្នកឱបដៃបែបណា?

ការឱបក្រពាត់ដៃរបស់យើង ក៏អាចបង្ហាញពីបុគ្គលិកលក្ខណៈ និង ចិត្តគំនិតបស់យើងបានដែរ។ យ៉ាងណាមិញ តើរបៀបឱបដៃមួយណា ដែលជា Style របស់អ្នក? តោះ!សាកល្បងទៅមើលចម្លើយទាំងអស់គ្នា!

១. បើអ្នកឱបដៃ យកដៃឆ្វេងគងលើដៃស្ដាំ

Screen Shot 2020 07 06 At 12.16.29 PM

នេះបញ្ជាក់ថា ខួរក្បាលខាងស្ដាំរបស់អ្នក មានការរីកចម្រើនខ្លាំង អ្នកប្រើប្រាស់ខួក្បាលខាងស្ដាំច្រើន ជាពិសេសនោះគឺ អ្នកជាមនុស្សមានគំនិត ចេះច្នៃប្រតិដ្ឋបានខ្ពស់ ពោរពេញទៅដោយចំណេះដឹង និងមានជំនាញច្បាស់លាស់យ៉ាងស្ទាត់ប្រសព្វ។

អ្នកមានទំនោរចិត្តទៅផ្នែកសិល្បៈ និងស្រឡាញ់ធម្មជាតិ។ ហើយភាគច្រើនគឺ អ្នកប្រើប្រាស់ដៃខាងឆ្វេងច្រើនជាងដៃខាងស្ដាំ។

ការងារដែលសក្តិសមនឹងអ្នកគួរតែ ផ្នែកនបោបាយ អ្នកសិល្បៈ ផ្នែកកីឡា ឬការងារដែលពាក់ព័ន្ធនឹងភាពច្នៃប្រតិដ្ឋ និងគិតវិភាគច្រើន។

បុគ្គលល្បីៗដូចជា Steve Jobs, Stephen Spielberg, Picasso គឺជាមនុស្សដែលស្ថិតនៅក្នុងក្រុមនេះដូចគ្នា។

២. បើអ្នកឱបដៃ យកដៃស្ដាំគងលើដៃឆ្វេង

Screen Shot 2020 07 06 At 12.16.41 PM

នេះបញ្ជាក់ថា ខួរក្បាលខាងឆ្វេងរបស់អ្នកមានការវិវឌ្ឍច្រើនជាងខាងស្នាំ។ បន្ទាប់ពីខួរក្បាលខាងឆ្វេងរបស់អ្នកទទួលបានការត្រួតត្រាដោយតក្កវិជ្ជាមក អ្នកបានប្រែខ្លួន និងការគិតជាមនុស្សដែលមានហេតុផលខ្ពស់បំផុត។

អ្នកជាមនុស្សដែលឧស្សាហ៍ព្យាយាម និងមានជំនាញខាងផ្នែករៀបចំ មានច្បាប់ទម្លាប់ណាស់។ ដោយហេតុនេះហើយ ទើបធ្វើឱ្យអ្នកក្លាយជាបុគ្គលដែលអាចទទួលបានជោគជ័យ លើកិច្ចការអ្វីមួយយ៉ាងងាយស្រួល។ អ្នកក៏មានទំនោរចិត្តជាមួយនឹងការចិញ្ចឹមសត្វផងដែរ។

ការងារដែលសក្តិសមទៅនឹងវិជ្ជាជីវៈរបស់អ្នកគួរតែ ជាមេធាវី ជាអ្នកធ្វើការធនាគារ ឬជាអ្នកវិទ្យាសាស្ត្រ។

បុគ្គលល្បីល្បាញមួយចំនួនដូចជា Isaac Newton, Albert Einstein. Bill Gates ក៏ស្ថិតនៅក្នុងក្រុមមនុស្សប្រភេទនេះដែរ៕

ប្រភព ៖ themindsjournal